33 C
Phnom Penh

ធនា​គារ​​​​ថា​ “គ្មាន​​​​បញ្ហា​​​​”ក្នុង​វិស័យ​​​​ស្រូវ​​​​អង្ករ​​​​ក្រោយ​ពី​មាន​​​​​​អន្តរាគមន៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមធនាគារអភិវឌ្ឍន៍ជនបទ ការបញ្ចូលមូលនិធិរបស់រដ្ឋាភិបាលទៅក្នុងវិស័យស្រូវអង្ករនិងការអំពាវនាវដល់មន្រ្តីនិងមិត្តភ័ក្តិមានទ្រព្យធនឲ្យទិញស្រូវបានធ្វើឲ្យទីផ្សារក្នុងស្រុកមានដំណើរការ ក្រោយពីតម្លៃស្រូវធ្លាក់ចុះយ៉ាងគំហុក។

cam-photo-front-800x551តម្លៃស្រូវបានធ្លាក់ចុះពីប្រហែល២៥០ដុល្លារក្នុងមួយតោននៅពាក់កណ្តាលខែសីហាមកត្រឹម១៩២ដុល្លារនៅដើមខែនេះ ដោយបណ្តាលឱ្យកសិករពិបាកលក់ស្រូវពួកគេដើម្បីបានប្រាក់ចំណេញ ទោះបីគេអាចលក់បានក៏ដោយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបដោយប្រើប្រាក់២៧លានដុល្លារដើម្បីផ្តល់ឧបត្ថម្ភធនដល់កសិករ។ក្រោយមក លោកនាយករដ្ឋមន្ត្រីបានស្នើដល់មន្រ្តីរដ្ឋាភិបាលនិងពាណិជ្ជករឲ្យជួយទិញ និងសម្ងួតស្រូវដោយខ្លួនឯង ដើម្បីឲ្យរោងម៉ាស៊ីនទិញចូលថែមទៀត។

លោក កៅ ថាច នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍ជនបទដែលបានចូលរួមចំណែក៧លានដុល្លារក្នុងឧបត្ថម្ភធនបាននិយាយថា”អង្ករត្រូវបានដឹកជញ្ជូនទៅឲ្យ ពេលមានការបញ្ជាទិញក្នុងស្រុកម្តងៗ បន្ទាប់ពីប្រមុខរដ្ឋាភិបាលបានអំពាវនាវ ប៉ុន្តែអ្នកទិញខ្លះគ្រាន់តែចង់ទុកអង្ករនៅក្នុងរោងម៉ាស៊ីនកិនស្រូវ”។

លោក ថាច បាននិយាយថា “ម៉ាស៊ីនកិនស្រូវបន្តទិញពីកសិករ ហើយក៏លក់ចេញដំណាលគ្នាដែរ។ ការធ្វើបែបនេះអាចឱ្យពួកគេស្តុកទុកនិងសម្ងួតស្រូវបាន”។

លោក ថាច បាននិយាយថា ស្រូវប្រហែល៧.០០០តោនត្រូវបានទិញដោយរោងម៉ាស៊ីនកិនស្រូវទូទាំងប្រទេស ចាប់តាំងពីរដ្ឋាភិបាលបានបញ្ចេញប្រាក់២៧លានដុល្លារ ចំណែកឯអង្ករ២.៧០០តោនក៏ត្រូវបានលក់អស់ក្នុងពេលដំណាលគ្នាដែរ។

លោក ថាច បាននិយាយថា “គ្មានបញ្ហាអ្វីទេ”។

លោក សែ ឡាឡេន អគ្គនាយករោងម៉ាស៊ីនស្រូវ ហាក់ សែ ក្នុងខេត្តកំពង់ចាមបាននិយាយថា លោកបានឃើញការលក់បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីមានយុទ្ធនាការរបស់រដ្ឋាភិបាលបានចាប់ផ្តើមប្រហែលមួយសប្តាហ៍កន្លងមក។ដោយសារមានការអំពាវនាវនោះ ការលក់សម្រាប់ខែនេះនិងខែមុនបានកើនឡើង៣០ភាគរយ បើធៀបនឹងឆ្នាំមុន គឺអង្ករ៤៥តោន។

លោក ឡាឡេន បាននិយាយថា ការជំរុញរបស់រដ្ឋាភិបាលបានធ្វើឱ្យតម្លៃកើនឡើង។

លោក ឡាឡេន បាននិយាយថា ដោយសារយើងមានការគាំទ្រពីទីផ្សារ យើងបានសម្រេចទិញស្រូវច្រើនថែមទៀតពីកសិករ”។លោកបានពន្យល់ថា ស្រូវចូលរោងម៉ាស៊ីនបានកើនឡើងទ្វេមួយជាពីរពី៥០តោនអំឡុងពេលនេះកាលពីឆ្នាំមុនដល់១០០តោននៅឆ្នាំនេះ។

ប៉ុន្តែតាមលោក សំអាត វាសនា អនុប្រធានសហព័ន្ធអង្គការកសិករកម្ពុជាដើម្បីអភិវឌ្ឍន៍បាននិយាយថា កសិករជាច្រើននាក់ទៀតនៅតែមិនទាន់លក់ដាច់។

cam-photo-rice_KHMER-800x541លោក វាសនា បាននិយាយថា “រដ្ឋាភិបាលបាននិយាយអំពីការតម្លៃស្រូវធ្លាក់ចុះ ប៉ុន្តែខ្ញុំមើលឃើញថាអ្នកអនុវត្ត រោងម៉ាស៊ីនស្រូវ និងឈ្មួញមិនស្តាប់តាមទេ។លោកបាននិយាយថា កសិករក្នុងខេត្តបាត់ដំបងនៅតែគេឱ្យតម្លៃក្រោមតម្លៃធម្មតា ទោះបីជាបិទផ្លូវជាតិពេលតវ៉ាកាលពីសប្តាហ៍មុនក៏ដោយ។

លោកបាននិយាយថា “វាមិនមានប្រសិទ្ធភាពទេ”។

ដោយការប្រមូលផលស្រូវដ៏ច្រើនធ្វើឡើងក្នុងខែតុលានិងខែវិច្ឆិកានោះ លោក អាត វាសនា បាននិយាយថា ជោគជ័យកាលពីសប្តាហ៍មុនគិតថាមិនសំខាន់ទេ។

លោក អាត វាសនា បាននិយាយថា “ខ្ញុំព្រួយបារម្ភថា ប្រសិនបើរោងម៉ាស៊ីនស្រូវមិនមានលុយទិញស្រូវក្នុងដំណាក់ការទីមួយទេ ចុះក្នុងដំណាក់ការទីពីរយ៉ាងម៉េចដែរ? តើបញ្ហាលុយកាក់នឹងក្លាយជាបញ្ហាខ្លាំងយ៉ាងណាទៅ?”៕ មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស