35 C
Phnom Penh

ក្រុម​ហ៊ុន​​​សំណង់​​​​​​ប្រណីត​​​​ជប៉ុន​​​​គ្រោង​​​​​​​សាង​​​សង់​អគារស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបាននិយាយថា ក្រុមហ៊ុនសំណង់ជប៉ុនឈ្មោះអារាកាវ៉ា ដែលពីមុនបានសាងសង់អគារផ្ទះល្វែងប្រណីតដែលមើលទៅឃើញទន្លេមេគង្គ កំពុងធ្វើការលើគម្រោងសាងសង់អគារសទ្រុឌទ្រោមនៅក្នុងក្រុងភ្នំពេញ។

cam-photo-white-buildingចាប់តាំងពីអគារស្នាក់នៅសម្រាប់មនុស្សមានចំណូលទាបក្នុងទសវត្សឆ្នាំ១៩៩០ត្រូវបានរិះគន់ដោយអភិបាលក្រុងភ្នំពេញជាងពីរឆ្នាំមុន ដោយសារតែព្រួយបារម្ភអំពីសុវត្ថិភាពនោះ មានព័ត៌មានតិចតួចបង្ហាញជាសាធារណៈទាក់ទងនឹងគម្រោងកម្ទេចចោលនិងសាងសង់ឡើងវិញ។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីបាននិយាយកាលពីថ្ងៃពុធថា ការប្រឹក្សាយោបល់ពីការអភិវឌ្ឍន៍នាពេលបច្ចុប្បន្នរវាងក្រុមហ៊ុននិងក្រសួងរៀបចំដែនដីអាចផ្តល់វិធីល្អប្រសើរមួយសម្រាប់ពលរដ្ឋនិងម្ចាស់អាជីវកម្មខ្នាតតូចរាប់រយនាក់។

លោក ឡូត បាននិយាយថា “យើងកំពុងធ្វើការសិក្សា ដើម្បីពិនិត្យលទ្ធភាពអភិវឌ្ឍអគារស។ បន្ទាប់ពីយើងទទួលការអនុញ្ញាតពីរដ្ឋាភិបាល យើងនឹងប្រាប់ប្រជាពលរដ្ឋអំពីគម្រោងនេះ”។

អ្នកនាំពាក្យរូបនេះបាននិយាយថា លោកមិនប្រាកដថា នៅពេលណាការវាយតម្លៃអគារនៅតាមមហាវិថីសុធារស ក្នុងខណ្ឌចំការមននឹងបញ្ចប់ទេ។ គម្រោងនេះនឹងត្រូវមានការយល់ព្រមពីសាលាក្រុង។

កាលពីខែមុន លោក ឡូត បាននិយាយថា ក្រុមហ៊ុនជប៉ុនមួយដែលលោកបានបដិសេធមិនបង្ហាញអត្តសញ្ញាណនៅពេលនោះ បានស្នើឲ្យមានកន្លែងតាំងទីលំនៅថ្មីបណ្តោះអាសន្នមួយកន្លែងសម្រាប់ពលរដ្ឋ នៅក្នុងសង្កាត់ទឹកថ្លាខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ។

លោក អ៊ាង សុធារា នាយកគ្រប់គ្រងក្រុមហ៊ុនអារ៉ាកាវ៉ា បានបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីថ្ងៃពុធចំពោះការពាក់ព័ន្ធរបស់ក្រុមហ៊ុនក្នុងការសិក្សាទេ។តាមបញ្ជីសមាជិកសភាពាណិជ្ជកម្មអឺរ៉ុប ក្រុមហ៊ុនអារ៉ាកាវ៉ា បង្កើតឡើងរួមគ្នាដោយវិនិយោគិនជប៉ុន អង់គ្លេស និងកម្ពុជា។

កាលពីចុងឆ្នាំ២០០៩ ក្រុមហ៊ុននេះគឺជាផ្នែកនៃការលេចចេញជាថ្មីក្នុងការអភិវឌ្ឍអចលនទ្រព្យក្នុងក្រុងដែលសាងសង់ផ្ទះល្វែងបម្រើសេវាកម្ម ដែលឥឡូវនេះស្ថិតនៅជ្រោយចង្វាដោយផ្តល់ឱ្យពលរដ្ឋគ្រប់យ៉ាងចាប់តាំងពីអាងហែលទឹករហូតដល់ការផ្តល់សេវាមើលកូនក្មេងជាដើម។

ទោះបីជាអគារសត្រូវគេចាត់ទុកថាមិនអាចរស់នៅបានក៏ដោយ ក៏មន្រ្តីសាលាក្រុងស្ទាក់ស្ទើរមិនហ៊ានបណ្តេញពលរដ្ឋដោយបង្ខំ ដែលពួកគេអះអាងថា ពួកគេគ្មានទីកន្លែងសម្រាប់ស្នាក់នៅដែរ៕ មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស