38 C
Phnom Penh

ឪពុក​​​ចុង​​​ត្រូវ​​​ចាប់​​​ខ្លួនក្រោយ​​​រំលោភ​​​សេពសន្ថវៈ​​​ និង​​​គំរាម​​​សម្លាប់កូនស្រី​​​​​​នៅ​ខេត្ត​​​​​កោះកុង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបាននិយាយថា ឪពុកចុងម្នាក់ត្រូវបានចាប់ខ្លួននៅខេត្តកោះកុងនៅថ្ងៃពុធ បន្ទាប់ពីអ្នកជិតខាងរាយការណ៍ថា ឃើញបុរសរូបនេះសម្រាតខោអាវកូនស្រីអាយុ១០ឆ្នាំរបស់ខ្លួនទាំងកំរាលនៅក្នុងផ្ទះរបស់ពួកគេ។ ក្រោយមកក្មេងស្រីរងគ្រោះបានប្រាប់នគរបាលថា ឪពុករបស់នាងបានចាប់រំលោភនាងជាច្រើនលើក។

លោក ម៉េង ប៊ុន្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានមានប្រសាសន៍ ថា បុរសគ្មានការងារធ្វើវ័យ៤៥ឆ្នាំរូបនេះត្រូវបានចាប់ខ្លួននៅផ្ទះជួលរបស់គ្រួសារនេះក្នុងក្រុងខេមរភូមិន្ទប៉ុន្មានម៉ោងបន្ទាប់ពីបុរសរូបនេះបំពានទៅលើក្មេងស្រីរងគ្រោះ។

លោកមានប្រសាសន៍ទៀតថា អ្នកជិតខាងបានរាយការណ៍ពីករណីបំពានផ្លូវភេទនេះទៅអង្គការសិទ្ធិមនុស្សលីកាដូដែលបាននាំក្មេងស្រីរងគ្រោះនិងម្តាយរបស់នាងជាកម្មការិនីកាត់ដេរដែលមិននៅផ្ទះពេលកើតហេតុទៅដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្ត។

មិនយូរប៉ុន្មាន ជនរងគ្រោះក៏ត្រូវបានចាប់ខ្លួន។ លោក ម៉េង ប៊ុន្ថា មានប្រសាសន៍ថា អំឡុងពេលសាកសួរក្មេងស្រីរងគ្រោះបានប្រាប់នគរបាលថា នាងបានរងការរំលោភសេពសន្ថវៈ៤លើករួចមកហើយ ប៉ុន្តែ មិនហ៊ានប្រាប់នរណាម្នាក់ឡើយ ដោយសារតែ “ជនសង្ស័យគំរាមសម្លាប់ជនរងគ្រោះ បើនាងហ៊ានប្រាប់ម្តាយរបស់នាង”។

លោកបានបញ្ជាក់ថា បុរសជាឪពុកចុងត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាប់ពីសាកសួររួច ហើយនឹងត្រូវនាំខ្លួនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស