យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ដោយផ្តោតលើការរើសអើងប្រឆាំងជនជាតិដើមភាគតិច និងក្រុមបាត់បង់ឱកាសព្រមទាំង “ស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ន” លោកស្រី រ៉ូណា ស្មីត អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានវិលត្រឡប់មកវិញនៅសប្តាហ៍នេះសម្រាប់ ដំណើរទស្សនកិច្ចលើកទី៣របស់លោកស្រីមកកាន់ប្រទេសនេះ។
យោងតាមស្រីអ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) បានឱ្យដឹងថា ក្រៅពីការពិភាក្សាដែលបានគ្រោងទុកនៅរសៀលថ្ងៃនេះជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល របៀបវារៈសម្រាប់ដំណើរទស្សន កិច្ចរយៈពេល១០ថ្ងៃដែលបានចាប់ផ្តើមជាផ្លូវការកាលពីម្សិលមិញនោះ នឹងមិនត្រូវបានចេញផ្សាយដោយអង្គការសហ ប្រជាជាតិទេរហូតមកដល់ព្រឹកនៃជំនួបរបស់លោកស្រី។
លោកស្រីបានថ្លែងថា “នេះគឺដោយសារ មិនជំនួបច្រើនមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយ ហើយប្រហែលជាធ្វើនៅនាទីចុងក្រោយ ហើយដោយសារជំនួបមួយចំនួនជាជំនួបលក្ខណៈបុគ្គលតែប៉ុណ្ណោះ”។
ដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត បានធ្វើឡើងភ្លាមៗបន្ទាប់ពីរបាយការណ៍ប្រចាំឆ្នាំរបស់អ្នកស្រី នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវកាលពីខែមុន ដែលក្នុងនោះ លោកស្រី បានលើកឡើងពីការរំលោភបំពានសិទ្ធិមនុស្សជាច្រើនប្រឆាំងរដ្ឋាភិបាល។
រដ្ឋាភិបាលបានបដិសេធការចោទប្រកាន់ទាំងនោះ ហើយបានចង្អុលបង្ហាញពីកិច្ចព្រមព្រៀងដែលមិនប្រាកដប្រជាសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនេះ។
ដោយអស់សុពលភាពកាលពីខែធ្នូ ការបន្តវាកំពុងរង់ចាំសំណើពីរដ្ឋាភិបាលដើម្បីដាក់បន្ថែមប្រការមួយស្តីពីការមិនជ្រៀតជ្រែកកិច្ចការក្នុងប្រទេស៕សារុន