Latest
សង្គមស៊ីវិលអំពាវនាវឱ្យអាជ្ញាធរដោះស្រាយបញ្ហាជូនពលរដ្ឋរងផលប៉ះពាល់ការអភិវឌ្ឍព្រលានយន្តហោះថ្មី
មន្ត្រីជាន់ខ្ពស់ឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវឲ្យអាជ្ញាធរខេត្តកណ្តាល ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍរបស់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ (ព្រលានយន្តហោះថ្មី) ឲ្យបានឆាប់ ដោយកាត់ឆ្វៀលដីជូនពួកគាត់ និងចេញប្លង់កម្មសិទ្ធិដែលអាចឲ្យពួកគេអាចអភិវឌ្ឍបាននៅនឹងកន្លែងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ មិថុនា នេះថា រឿងវិវាទរវាងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីជាមួយនឹងប្រជាពលរដ្ឋ បានអូសបន្លាយអស់ពេលយូរមកហើយ ក្នុងនោះប្រជាពលរដ្ឋបានដាក់ញត្តិស្នើសុំឲ្យអាជ្ញាធរខេត្តកណ្តាល ដោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែបញ្ហានេះនៅតែត្រូវទុកចោល និងអូសបន្លាយរហូតដល់ពេលនេះ។
លោក ស៊ឹង...