41.3 C
Phnom Penh

វេទិកាប្រព័ន្ធផ្សព្វផ្សាយ​​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រព័ន្ធផ្សព្វផ្សាយរបស់​​​​ចិន និង​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីឃោសនាការជាន់ខ្ពស់ម្នាក់របស់បក្សកុម្មុយនីស្តចិន (CPC) បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងប្រព័ន្ធផ្សព្វផ្សាយចិន និងកម្ពុជានៅមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិននៅថ្ងៃព្រហស្បតិ៍។

cam-photo-front-3យោងតាមអត្ថបទចុះផ្សាយក្នុងគេហទំព័រព័ត៌មាន Fresh News បានឱ្យដឹងថា លោក Tuo Zhen អនុប្រធាននាយកដ្ឋានសាធារណៈរបស់ CPC បានប្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទថា អ្នកកាសែតមកពីប្រទេសទាំងពីរអាចធ្វើការឆ្ពោះទៅរក “ការបង្កើតបណ្ដាញផ្លាស់ប្ដូរព័ត៌មាន និងទំនាក់ទំនងទ្វេភាគី”។

តំណាងមកពីគេហទំព័រព័ត៌មាន Fresh News កាសែត ខ្មែរ ថាមស៍ និងកាសែតរស្មីកម្ពុជា ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនទាំងប្រាំបី រួមមានទីភ្នាក់ងារព័ត៌មាន ស៊ីនហួ CCTV និងមជ្ឈមណ្ឌលព័ត៌មានតាមប្រព័ន្ធអុីនធឺណិតរបស់ចិនជាដើម។

អត្ថបទដដែលនេះបន្តថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នឹងសហការចែករំលែក “ខ្លឹមសារព័ត៌មាន បទសម្ភាសន៍ រូបថត និងការផ្សព្វផ្សាយរួមជាដើម”។

លោក បា៉ ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចិនជាគំរូមិនល្អសម្រាប់សេរីភាពសារព័ត៌មានកម្ពុជា។

លោកបានមានប្រសាសន៍ថា “ប្រទេសចិនមិនមានប្រវត្តិនៃការបង្កើត ឬការការពារសេរីសារព័ត៌មានឡើយ។ ក៏មានកង្វល់ផងដែរប្រសិនបើប្រព័ន្ធផ្សព្វផ្សាយកម្ពុជាស្ថិតនៅ ក្រោមឥទ្ធិពលរបស់ចិនកាន់តែច្រើនឡើងៗ ពីព្រោះប្រព័ន្ធផ្សព្វផ្សាយចិនត្រូវបានគ្រប់គ្រងដោយបក្សកុម្មុយនីស្តទាំងស្រុង”។

ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែនបានចាត់ចំណាត់ថ្នាក់ប្រទេសចិនថាស្ថិតនៅក្នុងចំណាច់ថ្នាក់ចុងប៉ូចនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៦ក្នុងចំណោម១៧៦ប្រទេស ដោយលើកឡើងពី “ការគ្រប់គ្រងទាំងស្រុង” របស់ CPC លើប្រព័ន្ធផ្សព្វផ្សាយ ការយាយីដល់អ្នកកាសែតឯករាជ្យ និងការគ្រប់គ្រងតឹងរ៉ឹងទៅលើ blog និងបណ្ដាញសង្គម ជាដើម។

ទោះជាយ៉ាងណា លោក លឹម ជាវុត្ថា នាយកប្រតិបត្តិគេហទំព័រព័ត៌មាន Fresh News បានមានប្រសាសន៍ថា ទំនាក់ទំនងជាទៀងទាត់ជាមួយសមភាគីចិនតាមរយៈប្រព័ន្ធផ្ញើសារដូចជាWhatsApp ជាដើមនឹងពង្រឹងដល់ព័ត៌មានក្នុងស្រុកតែប៉ុណ្ណោះ ហើយថា លោកមិនប្រឈមការដាក់សម្ពាធឱ្យតំណាងឱ្យចិនឡើយ។

លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងទំនាក់ទំនងគ្នាតាមគ្រប់មធ្យោបាយ…ដើម្បីផ្លាស់ប្ដូរព័ត៌មាន”។ លោកបានបន្ថែមថា ភាពជាដៃគូនេះក៏នឹងរួមមានការចែករំលែកខ្លឹមសារព័ត៌មានផងដែរ។ យើងអាចមានព័ត៌មានរបស់គេ ហើយគេក៏អាចផ្សាយព័ត៌មានពីយើងបានដែរ។

គេហទំព័រព័ត៌មាន Fresh News តែងតែជាប្រព័ន្ធផ្សព្វផ្សាយទី១ដែលចុះផ្សាយសេចក្ដី ប្រកាសព័ត៌មានរបស់រដ្ឋាភិបាល ប៉ុន្តែបានបដិសេធថាមិនមានទំនាក់ទំនងផ្លូវការណាមួយទេ ខណៈដែលកាសែតរស្មីកម្ពុជាត្រូវបានគ្រប់គ្រងដោយលោក សាយ ឈុំ អគ្គលេខាធិការគណបក្សប្រជាជន៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស