35 C
Phnom Penh

មន្ត្រី​​នគរ​បាល​ព្រំដែនម្នាក់​​​បាត់បង់ជើង​ដោយសារ​ជាន់​មីន​​​អំឡុង​ពេលល្បាត​​នៅ​ឧត្ដរមានជ័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរបាលព្រំដែនម្នាក់នឹងត្រូវកាត់ជើងស្ដាំរបស់ខ្លួនចេញនៅថ្ងៃនេះ បន្ទាប់ពីជាន់មីនខណៈកំពុងល្បាតជាមួយកម្លាំងផ្សេងទៀតក្នុងជួរកងអនុសេនាតូចរបស់គាត់នៅខេត្តឧត្ដរមានជ័យកាលពីម្សិលមិញ។

ខណៈលោក អៀង សុដន អាយុ២៧ឆ្នាំ កំពុងល្បាតតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅម៉ោងប្រមាណ៨ព្រឹក ក៏ស្រាប់តែគាត់ជាន់មីនប្រឆាំងមនុស្សប្រភេទK58 នេះបើយោងតាមការលើកឡើងរបស់លោក សឿម ព្នឹក មេបញ្ជាការរងនៃកងអនុសេនាតូចនគរបាលព្រំដែនលេខ៩០៥។

មេបញ្ជាការរងរូបេនះបានឱ្យដឹងទៀតថា លោក អៀង សុដន ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយក្នុងខេត្តសុរិន ប្រទេសថៃ នឹងត្រូវកាត់ជើងរបស់គាត់ត្រឹមក្បាលជង្គង់ចុះក្រាមនៅថ្ងៃនេះ។

លោកបញ្ជាក់ថា កងអនុសេនាតូចល្បាតនៅតំបន់នោះដើម្បីទប់ស្កាត់សំណង់ខុសច្បាប់នៅទីនោះ ទោះបីជាដឹងថាមានមីនកប់ក្នុងដីក្ដី។ ”មានមីនប្រឆាំងមនុស្សច្រើនណាស់នៅតាមបណ្ដោយព្រំដែន។ យើងប្រឈមនឹងគ្រោះថ្នាក់ ពេលយើងល្បាតនៅទីនោះ”។

លោកបានបន្តថា មេឃភ្លៀងប៉ុន្មានថ្ងៃបានធ្វើឱ្យដីទន់ ហើយបង្កើនគ្រោះថ្នាក់នៃការផ្ទុះមីនកប់ក្នុងដី ហើយលោកមានបំណងរង់ចាំយ៉ាងតិចបួនថ្ងៃទៀត ចាំឱ្យដីស្ងួតសិនមុននឹងល្បាតតទៅទៀត៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស