32 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​បន្ទាប់​ពី​ប្រទះ​ឃើញ​សាក​សព​ក្នុង​ប្រឡាយទឹកក្នុង​រាជធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបានចាប់ខ្លួនស្ត្រីជាប្រពន្ធ និងកូនធម៌របស់លោក កៅ ផា អាយុ៥០ឆ្នាំជាអ្នករត់តាក់ស៊ី ដែលសាកសពត្រូវបានប្រទះឃើញអណ្តែតទឹកក្នុងប្រឡាយមួយមានចាក់សំរាមពេញស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែតុលា។

យោតតាមលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា ជនសង្ស័យពាក់ព័ន្ធការសម្លាប់ឪពុកធម៌របស់ខ្លួនឈ្មោះ សូ ផា អាយុ២៩ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមលោក គង់ កាន នាយការិយាល័យស៊ើបអង្កេតបទឧក្រិដ្ឋនៃកងរាជអាវុធហត្ថខេត្តដែលបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមពីការចាប់ខ្លួននេះបានឱ្យដឹងថា អ្នកស្រី សៅ សំអឿន អាយុ៤៦ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ ត្រូវបានចាប់ខ្លួនក្នុងខេត្តស្វាយរៀង។

យោងតាមរបាយការណ៍ក្នុងគេហទំព័រកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា កូនរបស់ជនរងគ្រោះបានផ្ញើប្រាក់ចំនួន១២.០០០ដុល្លារឱ្យឪពុកម្តាយរបស់ខ្លួនទុកឱ្យ ប៉ុន្តែជនរងគ្រោះបានយកលុយនោះទៅទិញរថយន្តតួរីសមួយគ្រឿង ហើយបានចុះចោលប្រពន្ធទៅរស់នៅជាមួយស្ត្រីម្នាក់ទៀត។

របាយការណ៍នេះបន្តថា “ពេលនោះ អ្នកស្រី សៅ សំអឿន បានជួល សូ ផា ឱ្យសម្លាប់ប្តីរបស់គាត់ចោល។ ឧត្តមសេនីយ៍ត្រី អេង ហីុ បាននិយាយពីកូនធម៌នោះថា”ជនសង្ស័យរូបនេះបានសារភាពចំពោះបទល្មើសរបស់ខ្លួនរួចហើយ។ប្រពន្ធជនរងគ្រោះបានជួលខ្លួន នេះឱ្យសម្លាប់ជនរងគ្រោះដោយផ្តល់ប្រាក់ដោយ១.០០០ដុល្លារ”។

លោក សឿ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានថ្លែងថា ជនសង្ស័យទាំងពីរនឹងត្រូវសាកសួរនៅថ្ងៃនេះ ៕សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស