35 C
Phnom Penh

ចោរ​​​សមុទ្រ​​​សូម៉ាលី​​​ដោះ​​​លែង​​​ចំណាប់​​​ខ្លាំង​​​ខ្មែរ​​​បួន​​​នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមអង្គការនានាដែលជាប់ពាក់ព័ន្ធ ជនជាតិខ្មែរបួននាក់គឺស្ថិតក្នុងចំណោមសមាជិក២៦នាក់នៃទូកចំណាប់ខ្មាំងដែលត្រូវបានដោះលែងក្នុងប្រទេសសូម៉ាលីកាលពីថ្ងៃសៅរ៍ ដែលចាត់ទុកក្រុមនេះថាជា “អ្នកដើរកប៉ាល់សមុទ្រសល់ចុងក្រោយគេដែលត្រូវចាប់ជាចំណាប់ខ្លាំង ក្នុងអំឡុងពេលមានសន្ទុះនៃការប្លន់តាមសមុទ្រនៅសូម៉ាលី”។

តាមអង្គការដៃគូគាំទ្រចំណាប់ខ្មាំង ជាអង្គការដែលបានជួយចរចាឲ្យមានការដោះលែងពួកគេ ការដោះលែងពួកគេបានធ្វើឡើងជិត៥ឆ្នាំ បន្ទាប់ពីនាវាដែលពួកគេធ្វើការត្រូវបានចាប់ជំរិតដោយចោរសមុទ្រសូម៉ាលី។

លោក ចន ស្ទីត អ្នកសម្របសម្រួលបេសកកម្មបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយអង្គការមហាសមុទ្រហួសពីការប្លន់តាមសមុទ្រ ដែលផ្តល់មូលនិធិដល់ការងាររបស់អង្គការដៃគូគាំទ្រចំណាប់ខ្មាំងនិយាយថា “យើងរីករាយណាស់ក្នុងការប្រកាសអំពីការដោះលែងអ្នកដើរកប៉ាល់ណាហាម៣នៅព្រឹកនេះ”។

លោកបាននិយាយថា “ពេលនេះពួកគេកំពុងស្ថិតក្នុងកន្លែងសុវត្ថិភាពនៃអាជ្ញាធរហ្គាលមូដាក់ ហើយនឹងធ្វើមាតុភូមិនិវត្តន៍ពួកគេ ដោយប្រើជើងហោះហើរមនុស្សធម៌អង្គការសហប្រជាជាតិ ហើយបន្ទាប់មកបន្តទៅប្រទេសកំណើតរបស់ពួកគេ”។

លោក ដាវិត ដេត អ្នកនាំពាក្យការិយាល័យសហប្រជាជាតិបង្ក្រាបគ្រឿងញៀននិងបទល្មើសបាននិយាយថា មានជនជាតិខ្មែរបួននាក់ក្នុងចំណោមអ្នកដែលគេដោះលែង។

អង្គការមហាសមុទ្រហួសពីការប្លន់តាមសមុទ្របាននិយាយថា នាវាអេហ្វវី ណាហាម ៣ ជានាវានេសាទពាក់ទង់ជាតិអូម៉ង់ ត្រូវបានចាប់នៅចម្ងាយ១០០គីឡូម៉ែត្រភាគខាងត្បូងនៃប្រទេសសីស្ហែលក្នុងពេលមានសន្ទុះនៃវិបត្តិចោរប្លន់់តាមសមុទ្រនៅក្នុងតំបន់ក្នុងខែមីនា ឆ្នាំ២០១២ ដែលធ្វើឲ្យអ្នកដើរកប៉ាល់សមុទ្រក្លាយជាចំណាប់ខ្មាំងដែលជាប់ឃុំយូរបំផុតទីពីរដោយចោរសមុទ្រសូម៉ាលី។

លោក ស្ទីត បាននិយាយថា បុរសដែលគេដោះលែង មកពីប្រទេសចិន ឥណ្ឌូនេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមគឺមានសុខភាពល្អក្រោយពីឆ្លងកាត់ភាពជូរចត់។ ដំបូង មានមនុស្ស២៩នាក់ ប៉ុន្តែមានបុរសម្នាក់ត្រូវគេរាយការណ៍ថាត្រូវគេសម្លាប់ក្នុងអំឡុងពេលប្លន់ ហើយពីរនាក់ទៀតបានស្លាប់ដោយសារជំងឺពេលស្ថិតក្នុងការឃុំឃាំង។

អង្គការមហាសមុទ្រហួសពីការប្លន់តាមសមុទ្របាននិយាយថា នាវាណាហាម៣ត្រូវគេធ្វើឲ្យលិចបន្ទាប់ពីពាក់កណ្តាលឆ្នាំ២០១៣ ហើយចំណាប់ខ្មាំងត្រូវដឹកទៅសូម៉ាលីដីគោក។

អង្គការមហាសមុទ្រហួសពីការប្លន់តាមសមុទ្របាននិយាយថា ” ការដោះលែងអ្នកដើរកប៉ាល់សមុទ្រណាហាម៣បង្ហាញការបញ្ចប់នូវការឃុំឃាំងចំពោះអ្នកដើរកប៉ាល់សមុទ្រដែលនៅសល់ចុងក្រោយដែលត្រូវចាប់ជាចំណាប់ខ្មាំងក្នុងអំឡុងពេលមានចោរប្លន់សូម៉ាលី”។

លោក ដេត នៃការិយាល័យអង្គការសហប្រជាជាតិបង្ក្រាបគ្រឿងញៀននិងបទល្មើសបាននិយាយថា អ្នកដើរកប៉ាល់នឹងមកដល់ក្រុងណៃរ៉ូប៊ីយប់មិញ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាននិយាយថា លោកមិនបានដឹងអំពីការដោះលែងទេ ចំណែកឯមន្ត្រីក្រសួងការបរទេសមិនអាចទាក់ទងបានទេ៕

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស