38 C
Phnom Penh

ប្រធាន​​​អាដហុក​​​មិន​​​ចូល​​​បំភ្លឺ​​​ក្នុង​​​តុលាការ ព្រោះចាក​​​ចេញ​​​ពី​​​​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានសមាគមសិទ្ធិមនុស្សអាដហុកមិនបានចូលបំភ្លឺក្នុងតុលាការក្រុងភ្នំពេញកាលពីម្សិលមិញ ដើម្បីសាកសួរក្នុងបណ្តឹងមួយដែលបុគ្គលិករបស់លោកប្រឈមនឹងបទចោទសូកប៉ាន់ទាក់ទងនឹងរឿងអាស្រូវផ្លូវភេទដែលពាក់ព័ន្ធនឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។

cam-thun-photo-thun-saray-800x540មន្ត្រីអាដហុកបាននិយាយថា លោក ធន សារាយ មានបេសកកម្មរយៈពេលយូរទៅប្រទេសកាណាដា ហើយបានសុំពន្យារការចូលបំភ្លឺ ក្នុងពេលលោកនៅបរទេស។

លោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងបានបញ្ជាក់ថា លោក សារាយ មិនបានចូលបំភ្លឺទេ ក្រោយពីមានការកោះហៅ ហើយនិយាយថា ចៅក្រមនឹងបន្តស៊ើបអង្កេតករណីនេះ។ លោកមិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺទេ។

លោក⁣⁣⁣⁣ ឡាត⁣⁣⁣ គី អ្នកចាត់ចែងដីធ្លីនិងធនធានធម្មជាតិរបស់សមាគមអាដហុកបាននិយាយថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក សារាយទៅប្រទេសកាណាដា “មិនច្បាស់លាស់ទេ” ប៉ុន្តែលោក សារាយ បានតែងតាំងអគ្គលេខារបស់លោកគឺ អ៊ិន គា ជាប្រធានស្តីទី។

លោក គា បាននិយាយដោយបដិសេធមិននិយាយថាតើលោក សារាយ ស្នាក់នៅក្រៅប្រទេសយូរប៉ុណ្ណាទេថា “ខ្ញុំគ្រាន់តែដឹងថា គាត់ស្នាក់នៅប្រទេសកាណាដា ប៉ុន្តែខ្ញុំមិនដឹងលម្អិតថា គាត់ធ្វើអ្វីទេ….ខ្ញុំមិនបានទាក់ទងគាត់មួយរយៈមកហើយ”។

លោក គា មិនអាចទាក់ទងបានទេ ចំណែកឯមន្ត្រីអាដហុកផ្សេងទៀតបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបាននិយាយថា ការប្រាស្រ័យទាក់ទងនឹងលោក សារាយ ត្រូវអាក់ខាន។

លោកបាននិយាយថា “ខ្ញុំមិនបានទាក់ទងគាត់យូរហើយ។ ខ្ញុំមិនដឹងថា គាត់នៅឯណាទេ”។

លោក ហ៊ឹម យន់ អ្នកសម្របសម្រួលសម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម ជាក្រុមប្រឆាំងអំពើពុករលួយបាននិយាយថា លោកមិនបានជួបលោក សារាយ ចាប់តាំងពីបុគ្គលិករបស់លោកត្រូវបានចោទប្រកាន់ ប៉ុន្តែជឿថា លោកបានកំពុង”រស់នៅជាមួយកូនគាត់នៅកាណាដា” ចាប់តាំងពីការចាប់ខ្លួនបុគ្គលិកលោកមកម្លេ៉ះ។

លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សអាដហុក អនុប្រធានរបស់លោកគឺ ណៃ វង់ដា និង យី សុខសាន្ត និងអ្នកស៊ើបអង្កេតជាន់ខ្ពស់ អ្នកស្រី លឹម មុន្នី ត្រូវបានចាប់ខ្លួនក្នុងខែមេសា ជាមួយលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយជាប់ចោទថាបានសូកប៉ាន់ស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់តំណាងរាស្ត្របក្សប្រឆាំងឲ្យនិយាយកុហកក្រុមមន្ត្រីអំពីរឿងស្នេហា។

បទចោទប្រកាន់ត្រូវគេជឿថាកើតចេញពីប្រាក់២០៤ដុល្លារ ដែលបុគ្គលិកផ្តល់ឲ្យស្ត្រីដែលគេចោទថាជាស្រីកំណាន់ គឺខុម ចាន់តារាទី ក្នុងពេលដែលតំណាងឲ្យនាង បន្ទាប់ពីករណីនេះបានដឹងឮជាសាធារណៈ ហើយមុននឹងនាង ចាន់តារាទី សារភាពថាមានស្នេហាលួចលាក់ប្រាប់ក្រុមមន្ត្រី និងបានផ្តល់ព័ត៌មានទាក់ទងនឹងអ្នកជាប់ចោទទាំងប្រាំនាក់។

សមាគមអាដហុកបានបដិសេធចំពោះបទចោទប្រកាន់ ហើយនៅតែមិនលាតត្រដាងពីករណីនេះ ដែលគេយល់ឃើញជាទូទៅថាជាការវាយប្រហារផ្នែកនយោបាយទៅលើអ្នករិះគន់រដ្ឋាភិបាល។

លោក យន់ បាននិយាយថា អវត្តមានដ៏យូររបស់លោក សារាយ ពីប្រទេសប៉ះពាល់ជាអវិជ្ជមានលើសមត្ថភាពសមាគមអាដហុកក្នុងការដោះស្រាយសិទ្ធិមនុស្ស ដែលកំពុងតែដុនដាបក្នុងរយៈពេលប៉ុន្មានខែកន្លងមកថ្មីៗនេះ ដែលកត់សម្គាល់ដោយអង្គការសហប្រជាជាតិ។

លោកបាននិយាយថា “នៅពេលដែលប្រធានមិននៅការិយាល័យ វាមិនងាយស្រួលធ្វើកិច្ចការគ្រប់បែបយ៉ាងបានទេ”៕(រាយការណ៍បន្ថែមដោយគុច ណារ៉េន)

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស