Latest
ព្រះមហាក្សត្រកោតសរសើររដ្ឋសភាថាបានធានានូវនិរន្តរភាពនៃដំណើរការកែលំអលទ្ធិប្រជាធិបតេយ្យ
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទ នរោត្តម សីហមុនី មានបន្ទូលកោតសរសើររដ្ឋសភាឯកបក្សនៃគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ថាជារដ្ឋសភាជាតិមួយដែលបានបំពេញការងារដ៏មានសារសំខាន់បំផុត ដូចជាការអនុម័តច្បាប់រហូតដល់ជាង ១០០មាត្រាក្នុងអាណត្តិទី៦ ដើម្បីធានានូវនិរន្តរភាពនៃដំណើរការកែលំអលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាសព្វថ្ងៃនេះ។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទ នរោត្តម សីហមុនី ចេញព្រះរាជសារក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភាជាតិកម្ពុជានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះថា សមាជិករដ្ឋសភាទាំងអស់បានខិតខំយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមណ្ឌលដែលខ្លួនបានទទួលខុសត្រូវរៀងៗខ្លួន ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋកន្លងមក។
សម្តេចព្រះបាទ នរោត្តម សីហមុនី មានព្រះរាជបន្ទូលកោតសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែរថា បានដោះស្រាយការងារលំបាកៗដោយជោគជ័យក្នុងការថែរក្សាសន្តិភាព ឯករាជ្យជាតិជូនប្រជាពលរដ្ឋឱ្យបានរស់នៅដោយស្មើភាព ស្មើសិទ្ធិ...