34 C
Phnom Penh

នគរបាល​ប្រើ​យន្តហោះដ្រូន ស្វែង​រក​ជន​ដៃដល់​​បាញ​់សម្លាប់ទាហានម្នាក់ក្នុងខណ្ឌពោធិ៍សែនជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ នគរបាលរាជធានីភ្នំពេញបានប្រើយន្តហោះដ្រូន (Drone) ស្វែងរកជនសង្ស័យដែលបានប្លន់បណ្ណាគារមួយ បានបាញ់ទាហានម្នាក់ស្លាប់ដែលមានការងារទី២ជាសន្តិសុខស្លាប់ ហើយបន្ទាប់មកបានរត់គេចខ្លួនចូលក្នុងការដ្ឋានសំណង់មួយដែលគេបោះបង់ចោលកាលពីរសៀលថ្ងៃអាទិត្យ។

លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីបានពន្យល់ថា តំបន់នេះពោរពេញដោយស្រះទឹក ស្មៅខ្ពស់ៗ គុម្ពោតព្រៃសុទ្ធតែបន្លា និងពស់ពិសជាដើម។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានថ្លែងថា ការបាញ់នេះបានកើតឡើងអំឡុងពេលភ្លៀងខ្លាំងកាលពីរសៀលថ្ងៃអាទិត្យនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលធ្វើឱ្យការតាមចាប់ជនសង្ស័យរូបនេះមានការលំបាក។

លោកបានមានប្រសាសន៍ថា តំបន់នេះពោរពេញដោយអគារដែលគេបោះបង់ចោល និងដើមឈើដុះទ្រុបទ្រុល។ លោកបានថ្លែងថា “យើងមិនអាចបណ្តោយឱ្យកម្លាំងរបស់យើងចុះទៅស្វែងរកជនសង្ស័យបានទេ។ ជនសង្ស័យក៏មានកាំភ្លើងខ្លីជាប់ខ្លួនផងដែរ គួបផ្សំទីតាំងស្មុគស្មាញ ហើយអាកាសធាតុមិនអំណោយផលទៀត”។

នគរបាលបាននិយាយកាលពីម្សិលមិញថា ពួកគេកំពុងព្យាយាមកំណត់អត្តសញ្ញាណជនសង្ស័យ ដែលបានបាញ់សម្លាប់ទាហានម្នាក់ឈ្មោះ យ៉េង រីណាង អាយុ២៣ឆ្នាំក្នុងការដេញតាមដែលបានកើតឡើងបន្ទាប់ពី ការប្លន់បណ្ណាគារ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស