40.9 C
Phnom Penh

លោក សុខ អាន ទៅបំពេញបេសកម្ម និងព្យាបាលជំងឺនៅប្រទេសសិង្ហបុរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុខ ចាន់រី ប្រធានខុទ្ទកាល័យ លោក សុខ អាន បានមានប្រសាសន៍កាលពីម្សិលមិញថា លោកឧបនាយករដ្ឋមន្ត្រី សុខ អានត្រូវបានចាត់តាំងឱ្យទៅបំពេញ “បេសកកម្មក្រៅផ្លូវការ” នៅប្រទេសសិង្ហបុរីរយៈពេលមួយខែខណៈលោកទទួលការព្យាបាលជំងឺនៅក្នុងរដ្ឋបុរីនេះ។

លោកបានមានប្រសាសន៍ថា “ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានទៅបំពេញបេសកកម្ម ក្រៅផ្លូវការ រយៈពេលមួយខែនៅប្រទេសសិង្ហបុរី ហើយលោកក៏មានគម្រោងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យផងដែរ”។

លោក សុខ ចាន់រី បានបដិសេសមិននិយាយពីមូលហេតុដែលការទៅពិនិត្យសុខភាពត្រូវការពេលវេលាយូរពេក ឬនិយាយថា តើពេលណាដែលលោក សុខ អាន អាយុ៦៦ឆ្នាំមានគម្រោងវិលត្រឡប់មកកម្ពុជាវិញនោះឡើយ។ លោក សុខ អាន ដែលជាប្រធានខុទ្ទកាល័យលោកនាយកមន្ត្រី ហ៊ុន សែន តាំងពីឆ្នាំ១៩៩៨មកនោះ ធ្លាប់ចេញ ក្រៅប្រទេសជាច្រើនសប្តាហ៍ ទៅព្យាបាលជំងឺក្នុងឆ្នាំ២០១២។

បន្ទាប់ពីត្រឡប់មកវិញ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍ថា លោក សុខ អាន បានទៅ ព្យាបាលជំងឺក្រួសក្នុងតម្រងនោមនៅប្រទេសសិង្ហបុរី។ ក្នុងឆ្នាំ២០១៣ លោក សុខ អាន បានសន្លប់នៅពិធីដង្ហែ ព្រះបរមសពសម្តេចឪ ដែលគេសន្និដ្ឋានថាដោយសារការអស់កម្លាំងបន្ទាប់ពីលោកធ្វើដំណើរ តាមយន្តហោះ ក្នុងចម្ងាយផ្លូវដ៏វែងឆ្ងាយពីទីក្រុងប៉ារីសមក។

ប្រទេសសិង្ហបុរីនៅតែជាគោលដៅនៃជម្រើសសម្រាប់អ្នកនយោបាយជាន់ខ្ពស់ក្នុងការទៅព្យាបាលជំងឺនៅទីនោះ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែលបានទៅពិនិត្យសុខភាព និងព្យាបាលជំងឺជាប្រចាំ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស