Latest
គណៈមេធាវីប្តឹងលោក ដេវិដ ឆាណាយវា ពីបទប្រព្រឹត្តអំពើក្លែងឋានៈជាមេធាវីនិងជេរប្រមាថជាសាធារណៈ
គណៈមេធាវីកម្ពុជា បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ដោយចោទប្រកាន់លោក ដេវិដ ឆាណាយវា ថាបានប្រព្រឹត្តអំពើក្លែងឋានៈជាមេធាវីដែលបានផ្ដល់យោបល់ប្រឹក្សាផ្នែកច្បាប់ ដោយប្រើតួនាទីជាមេធាវី និងជេរប្រមាថជាសាធារណៈលើគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៩ ខែមីនា នេះថា ខ្លួនបានសម្រេចប្តឹងលោក ដេវិដ ឆាណាយវា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដោយសារតែលោក ដេវិដ ឆាណាយវា មិនត្រឹមតែមិនបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួនទេ តែបែរជាទាមទារឲ្យគណៈមេធាវីកែតម្រូវសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន និងបានប្រមាថមកលើស្ថាប័នគណៈមេធាវីថែមទៀត។
ការប្តឹងផ្តល់នេះ ធ្វើឡើងបន្ទាប់ពីលោក ដេវិដ...