40.3 C
Phnom Penh

នគរបាលរឹប​​​អូស​​​រថយន្ត​​​ស៊ីទែន​​​សាំង​​​​​​ផ្ទុក​​​ដោយ​​​ឈើ​​​ប្រណីត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស៥នាក់ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាបកាលពីថ្ងៃអាទិត្យ បន្ទាប់ពីនគរបាលបានរកឃើញឈើប្រណីតរាប់តោនផ្ទុកនៅក្នុងរថយន្តស៊ីទែនសាំង។

លោក មុំ ប៊ុនលឹម នាយផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីបាននិយាយថា អាជ្ញាធរបានទទួលដំណឹងសម្ងាត់ថាមានទំនិញខុសច្បាប់ ហើយក៏បានសួរអ្នកបើកបរថា រថយន្តមានទម្ងន់ប៉ុន្មាន ក្រោយពីឃាត់ឲ្យឈប់។

លោកបាននិយាយថា អ្នកបើកបរនិងអ្នកបើកបរអែបបានអះអាងថា វាមានទម្ងន់៣២តោន ពោលគឺលើសពី២២តោនទៅ២៥តោនដែលរថយន្តស៊ីទែនអាចផ្ទុកបាន។

បន្ទាប់មក គេបានបើកស៊ីទែនមើល ហើយក៏ឃើញសុទ្ធតែឈើក្រញូងនៅពេញ ដែលជាប្រភេទឈើការពារ ប៉ុន្តែមានតម្លៃខ្ពស់ដែលអាចមានតម្លៃរាប់ពាន់ដុល្លារក្នុងមួយម៉ែត្រគូប។

លោក ប៊ុនលឹម បាននិយាយថា “ដំបូង ប៉ូលិសបានចាប់ខ្លួនបុរសពីរនាក់។ បន្ទាប់មក មានបីនាក់ទៀតបានចូលមកចរចា [សុំយកឈើវិញ] អ៊ីចឹង ព្រះរាជអាជ្ញាក៏បានបញ្ជាឲ្យចាប់ខ្លួនពួកគេដែរ”។

លោកបាននិយាយថា ពួកគេបានសារភាពថា ពួកគេប៉ុនប៉ងរត់ពន្ធឈើពីខេត្តឧត្តរមានជ័យទៅប្រទេសវៀតណាម ហើយថា ពួកគេនឹងត្រូវបញ្ជូនទៅតុលាការថ្ងៃនេះ ដើម្បីប្រឈមនឹងបទចោទប្រកាន់។

លោក ទា គីមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានប៉ាន់ប្រមាណថា ឈើនោះមានទម្ងន់ពី៧តោនទៅ៨តោន៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស