31 C
Phnom Penh

NGO នឹង​​​ជម្នះ​​​​​បម្រាម​របស់​​រដ្ឋាភិបាល​​​ដែល​​​ហាម​មិន​ឱ្យមាន​​​ការ​​​​ហែក្បួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករៀបចំកម្មវិធីបានលើកឡើងកាលពីម្សិលមិញថា អង្គការសង្គមស៊ីវិលមួយចំនួនមានគម្រោងមានះនឹងបម្រាបចេញដោយសាលារាជធានីភ្នំពេញ  ហើយហែក្បួនជាសាធារណៈនៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ។

នៅក្នុងលិខិតចុះកាលបរិច្ឆេទថ្ងៃពុធ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ សាលារាជធានីបានបដិសេធសំណើរបស់អង្គការចំនួន៥ដែលស្នើសុំហែក្បួនចម្ងាយ២,៥គីឡូម៉ែត្រពីទីលានប្រជាធិបតេយ្យទៅកាន់សួនច្បារមុខវត្តបទុមនៅថ្ងៃទី១០ ខែធ្នូ ដើម្បីរំឭកនូវអ្វីដែលក៏ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស នៅកម្ពុជាដែរនោះ។

លិខិតនេះមានខ្លឹមសារថា  ”អស់លោកអាចប្រារព្ធនៅទីកន្លែងឯកជន ឬនៅទីស្នាក់ការរបស់អស់លោកបាន”។

លោក អ៊ាង ពេជ្រ ដែលចុះហត្ថលេខាលើសំណើនេះក្នុងនាមជាប្រធានបណ្តោះអាសន្ននៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ជាសម្ព័ន្ធនៃសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន២២ជាសមាជិកនោះបានលើកឡើងថា បម្រាបរបស់សាលារាជធានីនឹងមិនអាចរារាំងដល់គម្រោងរបស់អង្គការបានឡើយ។

លោកបានមានប្រសាសន៍ថា ”វាជាសិទ្ធិ និងសេរីភាពរបស់យើងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ”។

cam-photo-human-rights-channaការមានះរបស់លោក អ៊ាង ពេជ្រ ត្រូវបានលោក មី ណាក់ អ្នកគ្រប់គ្រងផ្នែកតស៊ូមតិនៅគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ដែលជាសមាគមនៃអង្គការមិនមែនរដ្ឋាភិបាលនោះ ធ្វើតាម។ លោកនិយាយថា លោករំពឹងថា អង្គការមិនមែនរដ្ឋាភិបាល ានការហែក្បួនទាំងអស់គ្នានោះទេ។

លោកបានថ្លែងថា “អ្វីដែលយើងគ្រោងធ្វើគឺការហែក្បួនដែលមានសណ្តាប់ធ្នាប់…យើងអាចប្រមូលផ្តុំមនុស្សមួយក្រុមតូចដែលយើងអាចគ្រប់គ្រងបាន ហើយវានឹងមិនប៉ះពាល់ដល់ចរាចរណ៍ឡើយ”។

លោក មីណាក់ ក៏បានច្រានចោលការណែនាំរបស់សាលារាជធានីឲ្យប្រារព្ធពិធីនៅកន្លែងឯកជនផងដែរដោយលើកឡើងថា វារំលោភស្មារតីនៃថ្ងៃឈប់សម្រាកនេះ។

លោកមានប្រសាសន៍ថា “យើងមិនអាចប្រារព្ធទិវាសិទ្ធិមនុស្សនៅកន្លែងឯកជនបានទេ។ ពលរដ្ឋ នឹងមិនដឹងថ្ងៃនេះឡើយ ហើយវាគ្មានន័យទេ”។

លោក មេ៉ត មាសភក្តី អ្នកនាំពាក្យសាលាដំបូងបានលើកឡើងថា សំណើសុំហែក្បួនត្រូវបានច្រានចោលដោយមានការព្រួយបារម្ភអំពី “សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការកកស្ទះចរាចរណ៍”។ ដោយនិយាយពាក់ព័ន្ធនឹងការដាក់ពង្រាយនគរបាល បើអង្គការមិនមែនរដ្ឋាភិបាលនៅតែធ្វើតាមគម្រោងរបស់ខ្លួននោះ លោកបានបន្ថែមថា រដ្ឋាភិបាលនឹងអនុវត្តវិធីសាស្ត្រ “អត់ធ្មត់ដល់ទីបំផុត” ។

កាលពីឆ្នាំមុន ក៏មានការចេញបម្រាមស្រដៀងគ្នានេះដែរ ប៉ុន្តែមនុស្សរាប់រយនាក់នៅតែមានះ ដោយបាននាំគ្នាហែក្បួនតាមផ្លូវក្នុងរាជធានី ខណៈនគរបាលដែលមានឧបករណ៍បង្ក្រាបពេញដៃឈរចាំមើលជាប់រហូត។ ការហែក្បួននោះបញ្ចប់ដោយគ្មានអំពើហិង្សាឡើយ។

ទោះជាយ៉ាងណា ការហែកក្បួនដែលត្រូវបានហាមឃាត់មួយកាលពីខែមុនសម្រាប់ទិវាលំនៅដ្ឋានពិភពលោក ត្រូវបានសម្រុកចូលបង្អាក់ដំណើរដោយសន្តិសុខរាជធានី ហើយបានឈានដល់មានការវាយដំលើអ្នកអង្កេតការណ៍មួយរូបមកពីអង្គការសិទ្ធិមនុស្សលីកាដូ៕ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស