29 C
Phnom Penh

បណ្ដឹង​ឧទ្ធរណ៍​​​របស់​​​​មន្ត្រី​អាដហុក និង​មន្ត្រី​ គ.ជ.ប. ត្រូវ​បានជំទាស់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយបានជាប់ពន្ធនាគាររយៈពេល២១៤ថ្ងៃរួចទៅហើយ បណ្តឹងឧទ្ធរណ៍របស់មន្ត្រីបួនរូបមកពីអង្គការសិទ្ធិមនុស្សអាដុក និងមន្ត្រីគ.ជ.ប.មួយរូបប្រឆាំងការឃុំខ្លួនពួកគាត់បន្ថែមទៀតត្រូវបានបដិសេធកាលពីម្សិលមិញ។

មេធាវីរបស់ជនសង្ស័យទាំងប្រាំរូបនេះបានប្ដឹងឧទ្ធរណ៍ជំទាស់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមុន ដាក់ពន្ធនាគារពួកគាត់លើសពី៦ខែ ដែលតម្រូវឱ្យមានការអនុញ្ញាតពិសេសពីតុលាការ ខណៈពួកគាត់រង់ចាំសវនាការជំនុំជម្រះទោសក្នុងសំណុំរឿងមួយ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកជារឿងនយោបាយ។

មន្ត្រីជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុក លោក នី សុខា (ឆ្វេង) និងលោក យី សុខសាន្ត ត្រូវគេនាំខ្លួនចូលសាលាឧទ្ធរណ៍សម្រាប់សវនាការកាលពីម្សិលមិញក្នុងរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
មន្ត្រីជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុក លោក នី សុខា (ឆ្វេង) និងលោក យី សុខសាន្ត ត្រូវគេនាំខ្លួនចូលសាលាឧទ្ធរណ៍សម្រាប់សវនាការកាលពីម្សិលមិញក្នុងរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ជា ម៉េត ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បានមានប្រសាសន៍ថា ចៅក្រមបានសម្រេច “តម្កល់សេចក្ដីសម្រេចរបស់សាលាំបូងរាជធានីភ្នំពេញ ទុកជាបានការ”។

លោកស្រី គា សុផល មេធាវីរបស់មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ទាំងបួនរូបគឺលោកស្រី លឹម មុនី អាយុ៦០ឆ្នាំ លោក ណៃ វ៉ង់ដា អាយុ៤២ឆ្នាំ លោក នី សុខា អាយុ៥១ឆ្នាំ លោក យី សុខសាន្ត អាយុ៥៣ឆ្នាំ បានមានប្រសាសន៍ថា ចៅក្រមបានលើកហេតុផលថា មិនអាចដោះលែងជនសង្ស័យទាំងនេះបានឡើយ ខណៈការស៊ើបអង្កេតកំពុងតែបន្ត។

លោកស្រីថា សេចក្ដីសម្រេចនេះមិនយុត្តិធម៌ទេ ប៉ុន្តែលោកស្រីនឹងពិភាក្សាជាមួយកូនក្ដី មុនពេលប្ដឹងសាទុក្ខទៅតុលាការកំពូល។

ជនសង្ស័យទាំងប្រាំរូបនេះត្រូវបានចាប់ខ្លួនពីបទសមគំនិតសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដើម្បីឱ្យនាងបដិសេធស្នេហាលួចលាក់របស់ខ្លួន ប៉ុន្តែពួកគាត់បានតបតទៅវិញថា ពួកគាត់គ្រាន់តែផ្ដល់ការគំាទ្រផ្លូវច្បាប់តាមសំណើរបស់នាងប៉ុណ្ណោះ៕ សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស