33 C
Phnom Penh

នគរ​​​បាល​​​បង្ក្រាប​​​កុបកម្ម​​​​​​ប្រាប់​​​ដោយ​​​នាយ​​​​​​​​​ឲ្យ​​​​​​​​​ខ្លាច​​​បដិវត្តន៍​​​ពណ៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិកាលពីថ្ងៃអង្គារបានបិទវគ្គបណ្តុះបណ្តាលរយៈពេល៤៥ថ្ងៃស្តីពីការគ្រប់គ្រងកុបកម្ម ដោយលើកឡើងពីប្រធានបទពេញនិយមរបស់រដ្ឋាភិបាលគឺ ការព្រមានបន្ទាន់ថា កម្ពុជានឹងត្រូវញាំញីដោយបដិវត្តន៍ពណ៌ ប្រសិនបើកងកម្លាំងសន្តិសុខមិនប្រុងប្រយ័ត្ននោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែនឹកស្រមៃឃើញបដិវត្តន៍ពណ៌ ដោយច្របល់បញ្ចូលដោយចេតនា ឬដោយយល់ច្រឡំនូវបដិវត្តន៍ពណ៌ពិតប្រាកដ ពោលគឺចលនាប្រជាជនដោយសន្តិវិធីសម្រាប់ការផ្លាស់ប្តូរបែបប្រជាធិបតេយ្យ ជាមួយគ្នានឹងសង្គ្រាមស៊ីវិលនៃពិភពអារ៉ាប់។

cam-front-page-photopd2-e1376883541573នាយឧត្តមសេនីយ៍ ច័ន្ទថារិទ្ធ បានបន្តចាត់ទុកខុសកាលពីថ្ងៃអង្គារក្នុងការថ្លែងបិទវគ្គរបស់លោកទៅកាន់ក្រុមមន្ត្រីដែលទើបតែបញ្ចប់វគ្គបំប៉នជំនាញគ្រប់គ្រងកុបកម្មនៅក្នុងខេត្តកំពង់ចាម។

លោកបាននិយាយថា “ស្ថានការណ៍សន្តិសុខក្នុងពិភពលោកនៅតែស្មុគ្រស្មាញ ទាក់ទងនឹងភេរវកម្ម ការបះបោរនិងឧក្រិដ្ឋកម្មឆ្លងដែន។ យើងឃើញប្រទេសនៅក្នុងមជ្ឈិមបូព៌ាមានបដិវត្តន៍ពណ៌ ដូចជាអ៊ីរ៉ាក់ ស៊ីរី លីប៊ី និងអេត្យូពី ដែល [លោក ហ៊ុន សែន] តែងតែរំលឹកយើងឲ្យយល់ដឹងពីអ្វីកំពុងកើតឡើងនៅទីនោះ។ ឥឡូវ ប្រទេសទាំងនោះត្រូវបំផ្លាញខ្ទេច”។

គ្មានប្រទេសណាមួយក្នុងបណ្តាប្រទេសទាំងបួនដែលនាយឧត្តមសេនីយ៍រូបនេះលើកឡើងនោះមានបដិវត្តន៍ពណ៌ទេ។ នៅពេលដែលបដិវត្តន៍ពណ៌កើតឡើងច្រើនក្នុងបណ្តាប្រទេសនៅក្នុងអ៊ឺរ៉ុបភាគខាងកើតនោះ វាសុទ្ធតែធ្វើឡើងដោយសន្តិវិធី ពោលគឺប្រសិនបើមិនគោរពច្បាប់គឺជាការបះបោរទៅវិញ។

នាយឧត្តមសេនីយ៍ ច័ន្ទថារិទ្ធ បានសង្កត់ធ្ងន់ ដោយបន្ទោសបដិវត្តន៍ពណ៌ទៅលើ “ការញុះញង់” ជាបទចោទប្រកាន់ដែលរដ្ឋាភិបាលតែងតែទម្លាក់លើបក្សប្រឆាំង ឬសកម្មជនផ្សេងទៀត។

លោកបាននិយាយដោយមិនប្រើឈ្មោះគណបក្សសង្គ្រោះជាតិថា “ខ្ញុំជឿថា មនុស្សភាគច្រើន [ដែលតវ៉ា]ជឿលើការលួងលោម និងការញុះញង់។ ប៉ុន្តែប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ អ៊ីចឹង មានគណបក្សច្រើន រួមទាំងគណបក្សប្រឆាំង និងគណបក្សស្របដែរ”។

លោកបានសន្និដ្ឋានថា “យើងត្រូវមានឆន្ទៈចេញពីបេះដូងរបស់យើង ហើយនគរបាលយើងត្រូវយល់ថា យើងមានភារកិច្ចការពារជាតិ រដ្ឋាភិបាលនិងប្រជាពលរដ្ឋ”។

រដ្ឋាភិបាលអះអាងថាមានបដិវត្តន៍ពណ៌ដែលកំពុងចាប់កំណើតរបស់ខ្លួននៅក្នុងកម្ពុជាក្នុងចំណោមអ្នកតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ជាក្រុមស្ត្រីមានគ្នាជាង១០នាក់ដែលស្លៀកពាក់ខ្មៅរាល់ថ្ងៃច័ន្ទ ដើម្បីតវ៉ាដោយសន្តិវិធីប្រឆាំងនឹងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ ការដាក់ពន្ធនាគារលើសកម្មជន និងបុព្វហេតុផ្សេងទៀត។ នគរបាលបានបំបែកការតវ៉ាមួយចំនួនរបស់គេ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថា អ្វីដែលកម្ពុជាខ្លាចបំផុត គឺមិនមែនបដិវត្តន៍ពណ៌ទេ ប៉ុន្តែខ្លាចរដ្ឋាភិបាលពុករលួយរបស់ខ្លួន។

ប្រទេសកម្ពុជាជារឿយៗមានចំណាត់ថ្នាក់ក្នុងបណ្តាប្រទេសពុករលួយបំផុតក្នុងពិភពលោក ដោយសារតែប្រព័ន្ធតុលាការជាកូនជឹងរបស់គណបក្សប្រជាជនកម្ពុជាកាន់អំណាច ដែលនៅតែកាន់អំណាចជាង៣០ឆ្នាំ ម៉្យាងដោយសារតែការបោះឆ្នោតដែលចាត់ទុកថាមិនសូវសេរីនិងត្រឹមត្រូវដោយអ្នកសង្កេតការណ៍ជាច្រើន។

លោក សុវណ្ណ បាននិយាយថា “យើងមិនចង់ឲ្យមានបដិវត្តន៍ពណ៌ទេ ហើយយើងក៏មិនចង់ឲ្យមានអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សដែរ។ អ្វីដែលប្រជាពលរដ្ឋខ្លាចបំផុតគឺអយុត្តិធម៌”៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស