37 C
Phnom Penh

​​​កសិករ​​​ម្នាក់សារភាពថា ខ្លួន​​​ពិត​​​ជា​​​​​​បាន​​​វាយ​​​ដំ​​​ និង​​​ចាប់​​​រំលោភ​​​ក្មេងស្រីជិត​​​ខាង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលនិយាយថា ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ត្រូវបានវាយដំ ចាប់រំលោភ និងទុកចោលក្នុងស្រះទឹកជិតផ្ទះរបស់នាងក្នុងខេត្តស្វាយរៀងកាលពីយប់ថ្ងៃអង្គារ។

បុរសជាកសិករឈ្មោះ ព្រំ សារិន អាយុ៤២ឆ្នាំបានលួចចូលផ្ទះរបស់អ្នកជិតខាងខ្លួនក្នុងឃុំបាសាក់ ស្រុកស្វាយជ្រុំ នៅម៉ោងប្រហែល៧ និង៣០នាទីយប់ថ្ងៃអង្គារ ដើម្បីប៉ុនប៉ងលួចមាន់ ប៉ុន្តែ ពេលនោះស្រាប់តែក្មេងស្រីរងគ្រោះតាមទាន់ជនសង្ស័យ នេះបើតាមប្រសាសន៍របស់លោក កែវ សុថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននរគបាលខេត្ត។

លោក កែវ សុថា បានថ្លែងថា ជនសង្ស័យ ានចាប់ក្បាលរបស់ជនរងគ្រោះបោកផ្ទប់នឹងដីរហូតដល់នាងសន្លប់ ហើយចាប់រំលោភនាងរួចអូសនាងទៅស្រះទឹកនៅខាងក្រោយផ្ទះ។

លោកបានលើកឡើងបន្តទៀតថា បន្ទាប់ពីប្រទះឃើញកូនស្រីរបស់ខ្លួនដេកនៅក្នុងទឹកស្រះត្រឹមចង្កេះ ម្តាយរបស់ជនរងគ្រោះបានប្តឹងទៅនគរបាលឃុំ ហើយនគរបាល     ក៏បានចាប់ខ្លួនជនសង្ស័យនៅផ្ទះរបស់ជននេះពីបទរំលោភផ្លូវភេទកុមារ និងប៉ុនប៉ងមនុស្សឃាតនៅម៉ោងប្រហែល៩និង៣០នាទីយប់។

លោកបានមានប្រសាសន៍ទៀតថា ជនសង្ស័យបានសារភាពនៅស្នងការដ្ឋាននគរបាលខេត្ត ហើយនឹងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសម្រាប់ការសាកសួរនៅថ្ងៃនេះ ចំណែកឯក្មេងស្រីរងគ្រោះបានវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីទទួលការពិនិត្យផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ៕សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស