28.4 C
Phnom Penh

កម្ពុជា​នឹង​ដឹកនាំ​ក្រុម​ការពារ​បេតិកភណ្ឌ​យូណេស្កូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមលិខិតសាធារណៈមួយដែលចេញកាលពីថ្ងៃអង្គារដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាឯកច្ឆន្ទឲ្យដឹកនាំគណៈកម្មាធិការយូណេស្កូ ដែលទទួលបន្ទុកអនុវត្តអនុសញ្ញាឆ្នាំ១៩៥៤ ដើម្បីការពារបេតិកភណ្ឌវប្បធម៌ក្នុងគ្រាមានសង្គ្រាម។

លិខិតរបស់លោក ហ៊ុន សែន មានខ្លឹមសារថា សេចក្តីសម្រេចត្រូវបានធ្វើឡើងនៅអំឡុងកិច្ចប្រជុំអង្គការយូណេស្កូកាលពីចុងសប្តាហ៍មុន នៅទីក្រុងឡាអេ។

លិខិតមានខ្លឹមសារថា “ភាពជាប្រធានរបស់កម្ពុជាក្នុងគណៈកម្មាធិការនេះ គឺជាជោគជ័យថ្មីមួយទៀតនៃគោលនយោបាយអភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ…ដោយរាជរដ្ឋាភិបាលកម្ពុជា”។

លិខិតមានន័យបន្ថែមទៀតថា ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការនេះ ដោយលើកឡើងអំពីគណៈប្រតិភូអចិន្ត្រៃយ៍របស់ប្រទេសកម្ពុជាប្រចាំនៅអង្គការយូណេស្កូ។

តំណែងដឹកនាំនេះគឺសម្រាប់អាណត្តិពីរឆ្នាំ។ ក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជាដាក់បញ្ចូលពីរកន្លែង គឺឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ទម្រង់សិល្បៈបុរាណជាច្រើនរបស់ប្រទេសកម្ពុជាក៏ត្រូវចាត់ទុកជា “បេតិកភណ្ឌអរូបី” ដោយអង្គការនេះដែរ។

ខណៈដែលប្រាសាទអង្គរមិនបានរងការខូចខាតដោយអតីតកាលដ៏វឹកវររបស់ប្រទេសកម្ពុជាក៏ដោយ ក៏តំបន់នៅជុំវិញប្រាសាទព្រះវិហារនៅតែមានកម្លាំងយោធាច្រើនក្រាស់ក្រែល ហើយទីបរិវេណខាងលើរបស់ប្រាសាទមានសម្លាកប្រហោងធ្លុះធ្លាយដោយគ្រាប់កាំភ្លើងជាច្រើនកន្លែងដោយសារមានការប្រយុទ្ធគ្នាកន្លងមកជាមួយប្រទេសថៃ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស