28.4 C
Phnom Penh

ក្រសួង​រ៉ែ និង​ថាមពល​អះអាង​ថា ‘គ្មានភាពមិនប្រក្រតី’ ក្នុង​គម្លាត​​នាំខ្សាច់​ចេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានបដិសេធថាមិនមានភាពមិនប្រក្រតីណាមួយនៅក្នុងការនាំចេញខ្សាច់របស់ប្រទេសកម្ពុជាឡើយកាលពីម្សិលមិញ បើទោះជាតួលេខដែលលោកបានផ្តល់ឱ្យខុសគ្នាពីតួលេខដែលផ្តល់ដោយការបូកសរុបរបស់ប្រទេសផ្សេងក៏ដោយ។

លោក ឌិត ឌីណា អ្នកនាំពាក្យក្រសួងនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការប្រឆាំងអំពើពុករលួយនៃរដ្ឋសភា បានសាកសួរលោក ស៊ុយ សែម និងសហសេវិកមួយរបស់លោកមួយចំនួនថា “មិនមានភាពមិនប្រក្រតីទេ”។

លោកបានថ្លែងថា “ប្រសិនបើតួលេខនៅ ក្នុងប្រទេសកម្ពុជា និងនៅប្រទេសសិង្ហបុរីដូចគ្នា នោះប្រហែលជាយើងចាប់ផ្តើមឆ្ងល់ហើយ។ យើងប្រហែលជាគិតថា ប្រទេសទាំងពីរនេះបានធ្វើកិច្ចព្រមព្រៀងមួយចំនួនជាមួយគ្នាហើយមើលទៅ”។

ប៉ុន្តែ តួលេខដែលផ្តល់ឲ្យកាលពីម្សិលមិញ បង្ហាញថា ទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជាមិនទៀងទាត់តែប៉ុណ្ណោះ។

cam-photo-suy-semរបាយការណ៍ពីក្រសួងនេះកាលពីម្សិលមិញឲ្យដឹងថា ក្រសួងបានបូកសរុបការនាំខ្សាច់ចេញទៅកាន់សិង្ហបុរីមានចំនួនជិត១៦,២លានតោនពីឆ្នាំ២០០៧រហូតដល់ឆ្នាំមុន។ ប៉ុន្តែស្ថិតិពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងហិរញ្ញវត្ថុបង្ហាញថា ខ្សាច់ទម្ងន់ប្រហែល២,៧លានតោនដឹកចេញពីប្រទេសកម្ពុជាឆ្ពោះទៅរដ្ឋបុរីនោះអំឡុងពេលនោះ។

តួរលេខចុងក្រោយដែលត្រូវបានផ្តល់ដល់ប្រព័ន្ធទិន្និន័យស្ថិតិពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិដែលគេស្គាល់ថា Comtrade គឺខុសគ្នាពីការនាំខ្សាច់ចូលពីប្រទេសកម្ពុជាដែលត្រូវបានកត់ត្រាដោយប្រទេសសិង្ហបុរីមានចំនួនដល់ទៅជាង៧០លានតោនឯណោះ។

ដោយលើកឡើងពីសេចក្តីថ្លែងការណ៍ដែលបដិសេធតាមគេហទំព័រ Comtrade ដែលព្រមានអំពីគម្លាតនិងការមិនត្រូវគ្នានៅក្នុងតួលេខពាណិជ្ជកម្មនោះ លោក ឌិត ទីណា បានអះអាងថា ក្រសួងបានធ្វើផ្នែករបស់ខ្លួនដើម្បីដែលយល់ពីបុព្វហេតុនេះភាពខុសគ្នានេះ ហើយបានសន្និដ្ឋានថា របាយការណ៍របស់ខ្លួនគឺត្រឹមត្រូវ។

លោក ឌិត ទីណា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដោយសំដៅដល់តម្លៃនៃគម្លាតពាណិជ្ជកម្មដែលត្រូវបានកត់ត្រាទុកនៅក្នុងមូលដ្ឋានទិន្នន័យថា “ខ្ញុំសង្ឃឹមថា ចាប់ពី ថ្ងៃនេះទៅសូមឈប់និយាយអំពីទឹកប្រាក់ប្រហែល៧០០លានដុល្លារទៅ ពីព្រោះវាជាតួលេខដែលទទួលបានពី U.N. Comtrade

ដូច្នេះអ្នកកត់ត្រារបាយការណ៍នៅប្រទេសសិង្ហបុរី ឬក្នុងប្រទេសរបស់យើងមាននីតិវិធីផ្ទាល់ខ្លួនរបស់ខ្លួន។

លោកបានលើកឡើងថា “ឧទាហរណ៍ចេកមួយស្និតលក់ក្នុងរាជធានីភ្នំពេញ សហរដ្ឋអាេមរិក បារាំង ឬទីក្រុងប៉ារីស នឹងទទួលបានតម្លៃខុសគ្នា”។

លោកបានថ្លែងថា “យើងបានធ្វើការត្រួត ពិនិត្យហើយ ហើយតួលេខមិនបានប្រែប្រួលតាំងពីដើមមកម៉្លេះ។ យើងបានធ្វើសវនកម្មគ្រប់មន្ទីរក្នុងខេត្តទាំងអស់”។ លោកបានបន្ថែមថា មូលដ្ឋានទិន្ន័ន័យ “បង្ហាញពីភាពខុសគ្នានៅក្នុងប្រទេសដទៃទៀតដែរ”។

របាយការណ៍នេះក៏ទំនងជាធ្វើមិនឲ្យក្រសួងនេះជាប់ពាក់ព័ន្ធនឹងតួលេខនាំចេញផងដែរដោយលើកឡើងថា “ក្រសួងមិនមែនជាអ្នកលក់ខ្សាច់ទេ” គឺ “គ្រាន់តែមានសិទ្ធិប្រមូលប្រាក់ចំណូលបន្ទាប់ពីមានប្រកាសជាមួយក្រសួងសេដ្ឋកិច្ចតែប៉ុណ្ណោះ”។

ប៉ុន្តែ លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាដែលបានសាកសួរលោករដ្ឋមន្ត្រី ស៊ុយ សែម បានដើរចេញទាំងអារម្មណ៍នៅមិនទាន់ជឿជាក់។

លោកបាននិយាយបន្ទាប់ពីការសាកសួរថា “យើងមិនទាន់ទទួលយកតួលេខរបស់ពួកគេនៅឡើយទេ ដូច្នេះហើយយើងទាមទារឲ្យពួកគេមានការប្រយ័ត្នប្រយែង និងរៀបចំឲ្យបានល្អ ដើម្បីចៀសវាងកុំឲ្យបញ្ហានេះកើតឡើងនៅពេលអនាគតទៀត”។

លោកបានថ្លែងថា “តួលេខគួរតែស្រដៀង គ្នា។ យើងយល់ថា គោលនយោបាយរបស់ប្រទេសគឺខុសគ្នា ប៉ុន្តែ តួលេខមិនគួរខុសគ្នាទេ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស