36 C
Phnom Penh

សាលា​​​ដំបូង​​​កាត់​​​ទោស​​​យុវជន​​​ចាក់​​​សម្លាប់​​​មន្ត្រី​​​ការ​​​ពារ​​​ជាតិ​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​មួយ​​​ជីវិត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលាដំបូងរាជធានី ភ្នំពេញបានផ្តន្ទាទោសយុវជនម្នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចាក់សម្លាប់អ្នកស្រី លី ដាវី ដែលជាមន្ត្រីនៅក្រសួងការពារជាតិទាំងកណ្តាលថ្ងៃចែសកាលពីខែមិថុនា ។

មីុ គឹមហេង ត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាតគិតទុកជាមុនដោយសារបានសម្លាប់វរសេនីយ៍ត្រីកងយោធពលខេមរភូមិន្ទអាយុ៣៦ឆ្នាំរូបនេះ ខណៈគាត់កំពុងដើរតែម្នាក់ឯងក្បែរផ្សារមួយក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពេលត្រូវបានចាប់ខ្លួន មីុ គឹមហេង  អាយុ២១ឆ្នាំ ដែលជានិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅពេលនោះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន ប៉ុន្តែនៅខែតុលា បទចោទនេះត្រូវបានបន្ធូរបន្ថយមកជាបទចោទមនុស្សឃាតដែលមានស្ថានទម្ងន់ទោសជាប់ពន្ធនាគារយូរបំផុត១៥ ឆ្នាំវិញ។

មីុ គឹមហេង (កណ្តាល) ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់មន្ត្រីក្រសួងការពារជាតិម្នាក់កាលពីខែមិថុនា។ រូបថតៈសីុវ ចាន់ណា/ឌឹ ខេមបូឌាដេលី
មីុ គឹមហេង (កណ្តាល) ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់មន្ត្រីក្រសួងការពារជាតិម្នាក់កាលពីខែមិថុនា។ រូបថតៈសីុវ ចាន់ណា/ឌឹ ខេមបូឌាដេលី

កាលពីម្សិលមិញ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ ជា សុខចាន់ដេត បានកែប្រែការចោទប្រកាន់នេះ មកជាបទចោទមនុស្សឃាតគិតទុកជាមុនវិញ ហើយបានផ្តន្ទាទោសយុវជន មីុ គឹមហឹង ឲ្យជាប់ពន្ធនាគារអស់មួយជីវិតដោយគ្មានការពន្យល់អំពីសេចក្តីសម្រេចរបស់លោកនោះឡើយ។ ចុងចោទក៏ត្រូវបានបង្គាប់ឲ្យបង់ប្រាក់សំណងចំនួន៨០លានរៀល ទៅឲ្យគ្រួសារជនរងគ្រោះផងដែរ។

លោក ជុន វាសនា មេធាវីរបស់ចុងចោទរូបនេះបានលើកឡើងថា លោកកំពុងតែពិចារណាប្តឹងឧទ្ធរណ៍ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមនោះឡើយ។

យុវជន មីុ គឹមហេង បានចាក់អ្នកស្រី លី ដាវី ដែលធ្វើការនៅនាយកដ្ឋានយោធសេវានៃក្រសួងការពារជាតិជាច្រើនកាំបិតត្រង់ទ្រូងកាលពីព្រឹកថ្ងៃទី២១ខែមិថុនា ក្បែរផ្សារដេប៉ូក្នុងខណ្ឌទួលគោក នេះបើយោងតាមរបាយការណ៍នគរបាលនៅអំឡុងពេលនោះ។ចុងចោទរូបនេះពាក់មួកសុវត្ថិភាព ហើយជិះម៉ូតូចេញទៅបាត់។

អ្នកស្រី លី ស៊ីឡែន អាយុ៥៦ឆ្នាំ ជាម្តាយមីងរបស់ជនរងគ្រោះបានលើកឡើងកាលពីម្សិលមិញថា អ្នកស្រីបានផ្ញើលិខិតមួយច្បាប់ជូនក្រសួងយុត្តិធម៌កាលពីដើមខែនេះ ដោយប្រាប់អំពីការបន្ធូរបន្ថយការចោទប្រកាន់។

អ្នកស្រីបាននិយាយថា “ពេលខ្ញុំបានស្តាប់អំឡុងសវនាការ ខ្ញុំឃើញថា អ្វីៗបានកែប្រែ។ ការចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុនត្រូវបានកែប្រែមកជាបទចោទមនុស្សឃាតវិញ។ គេនិយាយថា ជនសង្ស័យជាមនុស្ស មានជំងឺសរសៃប្រសាទ ហើយពីមុនវាមិនអ៊ីចឹងទេ”។អ្នកស្រីបានបន្ថែមថា “ខ្ញុំបាត់បង់ជំនឿចិត្តអំឡុងសវនាការ”។

មីុ គឹមហេង (កណ្តាល) ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់មន្ត្រីក្រសួងការពារជាតិម្នាក់កាលពីខែមិថុនា។ រូបថតៈសីុវ ចាន់ណា/ឌឹ ខេមបូឌាដេលី
មីុ គឹមហេង (កណ្តាល) ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់មន្ត្រីក្រសួងការពារជាតិម្នាក់កាលពីខែមិថុនា។ រូបថតៈសីុវ ចាន់ណា/ឌឹ ខេមបូឌាដេលី

ចុងចោទដំបូងឡើយបានប្រាប់នគរបាលថា ខ្លួនបានសម្លាប់អ្នកជិតខាង ពីព្រោះគាត់តែងតែស្តោះទឹកមាត់មាក់ងាយខ្លួន។ក្រោយ មក មេធាវីរបស់យុវជនរូបនេះបានអះអាងថា មីុ គឹមហេង មានជំងឺសសៃរប្រសាទហើយបានមើលភាពយន្តហិង្សាច្រើនពេកហើយថា ការវាយតម្លៃនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានរកឃើញថា យុវជនរូបនេះមានជំងឺបាត់បង់ការចងចាំ។

កាលពីខែកក្កដា ខណៈ មីុ  គឹមហេង កំពុងឃុំខ្លួនជាបណ្តោះអាសន្ន បងប្អូនជីដូនមួយរបស់យុវជនរូបនេះឈ្មោះ កែវ វុទ្ធី ត្រូវបានគេប្រទះឃើញដាច់បំពងកដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះក្នុងខណ្ឌពោធិ៍សែនជ័យដែលបងប្អូនជីដូនមួយទាំងពីរនាក់នេះនៅរួមគ្នា។

ក្រុមមន្ត្រីបានលើកឡើងថា ការស្លាប់នោះគឺជាការធ្វើអត្តឃាត ប៉ុន្តែ លោក កែវ សុធា ឪពុករបស់ កែវ វុទ្ធី ទាមទារឲ្យមានការសើុបអង្កេតបន្ថែម ដោយជឿថា កូនប្រុសរបស់ខ្លួនត្រូវគេសម្លាប់ដោយសារនិយាយប្រាប់នគរបាលថា បងប្អូនជីដូនមួយរបស់ខ្លួននៅផ្ទះ ពេលនគរបាលចុះមកឆែកឆេរ។ លោក កែវ សុធា បានសង្ស័យថា ឪពុករបស់មីុ គឹមហេង មានជាប់ពាក់ព័ន្ធក្នុងការស្លាប់របស់កូនប្រុសខ្លួន។លោកបាននិយាយអំឡុងពេលនោះថា “ខ្ញុំគិតថា គាត់មិនសប្បាយចិត្តនឹងនឹងកូនប្រុសរបស់ខ្ញុំ ហើយចង់សងសឹកវា”។

លោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលសង្កាត់កាកាបបានលើកឡើងកាលពីម្សិលមិញថា លោកបានទទួលពាក្យបណ្តឹងពីលោក កែវ ធា មួយថ្ងៃបន្ទាប់ពីសពរបស់ កែវ វុទ្ធី ត្រូវបានប្រទះឃើញដេកស្លាប់។

លោក សាន ប៉ែត បានថ្លែងថា “យើងបានប្រមូលព័ត៌មាន បានសាកសួរមនុស្សពាក់ព័ន្ធទាំងអស់ ហើយបានបញ្ជូនរបាយការណ៍ទៅថ្នាក់លើរួចហើយ”។ ប៉ុន្តែ លោកបានបន្ថែមទៀតថា ថ្នាក់លើមិនបានប្រាប់ឲ្យធ្វើការសើុបអង្កេតបន្ថែមណាមួយឡើយលើការស្លាប់នេះ៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស