31 C
Phnom Penh

​មន្ត្រី​ខេត្ត​ព្រះសីហនុ​​​​គ្រោង​​​ធ្វើ​​​ការ​​​ដោះដូរ​ដី​ការិយាល័យ​​​ និង​​​មន្ទីរ​​​ប្រហែល​២០

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការិយាល័យខេត្តព្រះសីហនុប្រហែល ២០នឹងត្រូវដោះដូរពីទីតាំងបច្ចុប្បន្ននៅក្នុងក្រុងព្រះសីហនុទៅកាន់ទីតាំងថ្មីដែលមានទំហំ២៥ហិកតា ស្ថិតនៅចម្ងាយ២,៥គីឡូម៉ែត្រពីតំបន់ឆ្នេរប្រសិនបើការដោះដូរដីជាមួយក្រុមហ៊ុនឯកជនមួយត្រូវបានអនុម័តយល់ព្រមដោយថ្នាក់ជាតិ។

លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានជួបប្រជុំកាលពីម្សិលមិញជាមួយតំណាងក្រុមហ៊ុនពិភពអេស៊ាត្រេឌីង ជាក្រុមហ៊ុនរបស់លោក នង សាវុធ ពាណិជ្ជករជន ជាតិខ្មែរ ដើម្បីពិភាក្សាបញ្ចប់សំណើសម្រាប់ការដោះដូរនេះ។

លោកបានមានប្រសាសន៍ថា ”បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ទីរមួយចំនួនទៀត ពួកគេគាំទ្រសំណើនេះ ពីព្រោះនឹងមានអគារដែលមានគុណភាពខ្ពស់ និងបន្ទប់ប្រជុំប្រកបដោយគុណភាព។ ឥឡូវនេះ តាមធម្មតាយើងបានជួលពីសណ្ឋាគារដើម្បីរៀបចំកិច្ចប្រជុំ”។

អគាររដ្ឋបាលសាលាខេត្ត ការិយាល័យ និងមន្ទីរស្ទើរតែទាំងអស់នឹងត្រូវរើចូលទៅក្នុងទីតាំងថ្មីនេះ លើកលែងតែអគារមន្ទីរអប់រំ និងមន្ទីរសុខាភិបាល ព្រមទាំងកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប៉ុណ្ណោះ។

លោកបានថ្លែងថា “ក្រុមហ៊ុននិយាយថា ពួកគេមានគម្រោងសាងសង់ខុនដូ ឬកន្លែងទេសចរណ៍មួយចំនួន” ស្ថិតនៅលើដីដែលនឹងដោះដូរពីកណ្ដាលក្រុង។ បើទោះជាយើងដោះដូរដីស្ថិតនៅឆ្ងាយបន្តិចមែន ក៏យើងទទួលបានមកវិញនូវអគារដែលមានគុណភាពខ្ពស់ដែរ”។

លោកបានថ្លែងថា សំណើនេះរួមមានផ្លូវមួយខ្សែប្រវែង១,៥គីឡូម៉ែត្រ ដែលនឹងត្រូវស្ថាបនាដោយក្រុមហ៊ុននេះ ដើម្បីតភ្ជាប់ទៅនឹងបរិវេណអគារការិយាល័យថ្មីជាមួយផ្លូវជាតិលេខ៤។ លោកបានបន្ថែមថា គម្រោងនេះនឹងត្រូវបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យនៅចុងខែនេះ។

លោកបានមានប្រសាសន៍ថា “បើទោះជាមន្ត្រីមួយចំនួនមិនសប្បាយចិត្តជាមួយនឹងការដោះដូរការិយាល័យរបស់ពួកគេក៏ដោយ ក៏យើងត្រូវគាំទ្រសេចក្ដីសម្រេចរបស់រដ្ឋាភិបាលដែរ។ ប្រសិនបើរដ្ឋាភិបាលមិនយល់ស្រប យើងនឹងរក្សាកន្លែងដដែលដូចធម្មតា”។

គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបង្ហាញការពេញចិត្តជាមួយនឹងការដោះដូរដីរបស់រដ្ឋដែលត្រូវប៉ាន់នេះជាមួយក្រុមហ៊ុនឯកជនជាថ្នូរនឹងការសាងសង់ការិយាល័យថ្មីនៅក្នុងតំបន់ដែលមិនសូវមានមនុស្សអ៊ូអរដោយព័ត៌មានលម្អិតតែងតែមានការបិទបាំងពីសាធារណជន។

ការដោះដូរដីស្រដៀងគ្នានៅក្នុងខេត្តសៀមរាបកាលពីឆ្នាំ២០១០ គេឃើញការិយាល័យរបស់រដ្ឋាភិបាលមួយចំនួនដោះដូរទៅក្រៅក្រុងសៀមរាបស្ថិតនៅចម្ងាយ១៦គីឡូម៉ែត្រ។ ទោះជាយ៉ាងណា ចំណាត់ការនោះត្រូវកែប្រែវិញរយៈពេល៣ឆ្នាំក្រោយមកនៅពេលដែលការិយាល័យខេត្តមួយចំនួនត្រូវបានប្ដូរក្នុងអគារការិយាល័យរបស់អាជ្ញាធរអប្សរាស្ថិតនៅកណ្ដាលក្រុង៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស