38.1 C
Phnom Penh

អាជ្ញាធរ​វាស់​វែង​ឈើ​ខុស​ច្បាប់​ដែល​រឹប​អូស​នៅ​ដេប៉ូ​លក់​គ្រឿង​សង្ហារិម​​​មួយ​​​នៅ​​​​ក្នុង​ខេត្ត​កំពង់​ស្ពឺ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក មួង ធី អភិបាលស្រុកឱរ៉ាល់បានមានប្រសាសន៍កាលពីម្សិលមិញថា ឈើខុសច្បាប់មួយចំនួនធំដែលត្រូវបានរឹបអូសនៅក្នុងការឆ្មក់ចូលដេប៉ូលក់គ្រឿងសង្ហារិមមួយកន្លែងជារបស់ប្រពន្ធវរសេនីយ៍ត្រីមួយរូបក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីថ្ងៃអង្គារនោះ ត្រូវបានធ្វើការវាស់់វែងដោយរដ្ឋបាលព្រៃឈើ។

លោក មួង ធី បានមានប្រសាសន៍ថា ការបូកសរុបចុងក្រោយមានឈើធ្នង់២២៩ដុុំត្រូវនឹង១៥ម៉ែត្រគូប ឈើម្រេញ៥៩ដុំ ត្រូវនឹង៤១ម៉ែត្រគូប និងឈើឈ្លីក២១ដុំត្រូវនឹង១ម៉ែត្រគូប។

លោកបានថ្លែងថា “យើងមិនដឹងថាម្ចាស់ដេប៉ូបានទិញឈើនេះពីណាមកឡើយ។ អ្វីដែលយើងដឹងគឺថា ឈើនេះត្រូវបានដឹកមកពីខេត្តកោះកុង និងកន្លែងមួយចំនួននៅក្នុងខេត្តពោធិ៍សាត់”។

លោក មួង ធី បានមានប្រសាសន៍ថា ម្ចាស់ដេប៉ូលក់គ្រឿងសង្ហារិមនេះឈ្មោះ គូ សុខឿន ជាប្រពន្ធរបស់វរសេនីយ៍ត្រី ឈឿង ថេង បានគេចខ្លួនពីដេប៉ូនេះកាលពីថ្ងៃអង្គារ គឺថ្ងៃនៃការឆ្មក់ចូលតែម្តង។

លោកបានបន្ថែមថា “យើងមិនទាន់ចាប់ខ្លួនម្ចាស់ដេប៉ូនៅឡើយទេ។ យើងបានរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការហើយ។ ប្រសិនបើពួកគេមិនបង្ហាញខ្លួនទេនោះ យើងនឹងចាប់ខ្លួនពួកគេតែម្តង”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស