40.6 C
Phnom Penh

ត​​​ុលាការ​​​ផ្តន្ទាទោស​​​ក្រុម​​​ជួញដូរ​​​កញ្ឆា​​​ឱ្យ​​​ជាប់ពន្ធនាគារ​​​មួយ​​​ជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជួញដូរកញ្ឆាបីនាក់ដែលក្រុមឧក្រិដ្ឋជនអះអាងថា ខ្លួនមានតួនាទីតូចតាចនៅក្នុងពហុជាតិសាសន៍មួយ និងមេខ្លោងជនជាតិថៃម្នាក់ដែលកំពុងរត់គេចខ្លួននោះ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ខណៈដែលរដ្ឋាភិបាលបង្កើនការបង្ក្រាបលើបទល្មើសពាក់ព័ន្ធគ្រឿងញៀន ។

ជនជាតិខ្មែរបីនាក់ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុនក្នុងប្រតិបត្តិការដ៏ធំមួយដែលរឹបអូសបានកញ្ឆាទម្ងន់ជិត១,៥តោនដែលមានតម្លៃជាទឹកប្រាក់ជាង៧លានដុល្លារ។

នគរបាលបាននិយាយថា គ្រឿងញៀនទាំងនេះទិញក្នុងប្រទេសឡាវ និងលាក់ក្នុងកញ្ចប់កាហ្វេ ហើយដឹកទៅកាន់ឃ្លាំងមួយក្នុងរាជធានីភ្នំពេញដើម្បីនាំចេញទៅប្រទេសទីបី។

ជនជួញដូរកញ្ឆាឈ្មោះ វិត សាំង បានយកដៃបាំងមុខនៅពេលមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។ តុលាការបានផ្ដន្ទាទោសក្រុមជួញដូរនេះឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ស៊ីវ ចាន់ណា
ជនជួញដូរកញ្ឆាឈ្មោះ វិត សាំង បានយកដៃបាំងមុខនៅពេលមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។ តុលាការបានផ្ដន្ទាទោសក្រុមជួញដូរនេះឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ស៊ីវ ចាន់ណា

ដោយអានសាលក្រមនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក អីុ ថាវរៈ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះហាក់មិនអាណិតអាសូរជនជាប់ចោទជនជាតិខ្មែរដែលអះអាងថា ពួកគេគ្រាន់តែជាកម្មករតូចតាចធ្វើការឲ្យជនបរទេសពីរនាក់ដែលកំពុងរត់គេចខ្លួនឡើយ។

លោកបានមានប្រសាសន៍ថា តុលាការបានសម្រេចផ្តន្ទាទោស វិត សាំង សួន ភក្តី សោម ដារ៉ា និងជនជាតិថៃឈ្មោះ សារ៉ាឃុន អាឌុល ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទផលិតថ្នាំញៀនខុសច្បាប់ រក្សាទុកថ្នាំញៀនខុសច្បាប់ និងជួញដូរថ្នាំញៀន”។

អំឡុងការផ្តល់សក្ខីកម្មកាលពីដើមខែនេះ វិត សាំង ដែលបានរៀបចំដឹកជញ្ជូនថ្នាំញៀនទំាំងនេះមកកាន់ប្រទេសកម្ពុជា និងសោម ដារ៉ា ដែលប្រឈមការចោទប្រកាន់ពីបទទិញថ្នាំញៀនក្នុងប្រទេសឡាវ ប៉ុន្តែ បានអះអាងថា រូបគេគ្រាន់តែជាអ្នកបកប្រែភាសានោះ បានអះអាងថា ជនជាតិថៃ ឈ្មោះ អាឌុល ដែលកំពុងរត់គេចខ្លួន និងបុរសទី៥ម្នាក់ទៀត ដែលប្រាប់ត្រឹមតែថា ឈ្មោះ “ជេម” បានរៀបចំផែនការនេះ។

ជនជួញដូរកញ្ឆាឈ្មោះ វិត សាំង បានយកដៃបាំងមុខនៅពេលមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។ តុលាការបានផ្ដន្ទាទោសក្រុមជួញដូរនេះឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ស៊ីវ ចាន់ណា
ជនជួញដូរកញ្ឆាឈ្មោះ វិត សាំង បានយកដៃបាំងមុខនៅពេលមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។ តុលាការបានផ្ដន្ទាទោសក្រុមជួញដូរនេះឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ស៊ីវ ចាន់ណា

វិត សាំង នៅតែនិយាយបែបនេះដដែលកាលពីម្សិលមិញ ខណៈដែលត្រូវបានក្រៀកចេញពីសាលសវនាការ។ ជននេះបាននិយាយថា “វាមិនយុត្តិធម៌ទាល់តែសោះ ពីព្រោះខ្ញុំគ្រាន់តែជាកម្មករម្នាក់ប៉ុណ្ណោះ។

មេធាវីតំណាងបុរសទាំងនេះបាននិយាយថា ពួកគាត់មិនទាន់ច្បាស់ថា តើកូនក្តីរបស់ខ្លួននឹងប្តឹងឧទ្ធរណ៍ ឬក៏អត់ឡើយ។

រដ្ឋាភិបាលបានប្តេជ្ញាបង្កើនការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្មវិធីអប់រំនិងការស្តារនីតិសម្បទាក្នុងឆ្នាំថ្មីនេះ នៅពេលដែលចំនួនអ្នកប្រើប្រាស់គ្រឿងញៀនកើនឡើង៣០ភាគរយនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥។

លោក សាន សុធី អនុប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកគាំទ្រសាលក្រមផ្ដន្ទាទោសធ្ងន់ធ្ងរនេះបន្ទាប់ពីមានការបង្កើនការអនុវត្តច្បាប់។

លោកបានថ្លែងថា “ថ្នាំញឿនបំផ្លាញសុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ដូច្នេះមិនអាចបន្ធូរបន្ថយទោសដល់បទល្មើសគ្រឿងញៀនបានឡើយ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស