27.5 C
Phnom Penh

តុលាការ​​​កំពូល​​​ផ្តន្ទាទោស​​​​​​និស្សិត​​​​​​ដែល​​​អំពាវនាវ​​​​​​ឲ្យ​​​ធ្វើ​​​​​​បដិវត្តន៍​​​ពណ៌​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និស្សិតសាកលវិទ្យាល័យម្នាក់ដែលជាប់ពន្ធនាគារដោយសារតែអំពាវនាវឲ្យមានបដិវត្តន៍ពណ៌ក្នុងសារហ្វេសប៊ុកត្រូវបានតុលាការកំពូលតម្កល់សាលក្រមតុលាការក្រុងដែលបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះដដែល។

លោក គង់ រ៉ាយ៉ា ត្រូវតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៨ខែកាលពីខែមីនា ជាសាលក្រមដែលតម្កល់ដោយសាលាឧទ្ធរណ៍កាលខែកក្កដា។

លោក សាលី ធារ៉ា ចៅក្រមក្រុមប្រឹក្សានៃតុលាការកំពូលបានប្រកាសសាលដីកាថ្ងៃនេះថា “តុលាការគិតថា សាលដីការបស់សាលាឧទ្ធរណ៍គឺត្រឹមត្រូវហើយ។ ដូច្នេះ តុលាការសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល”។

លោក គង់ រ៉ាយ៉ា វ័យ២៥ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំមុន ក្នុងពេលដែលលោកធ្វើដំណើរទៅរៀននៅសាកលវិទ្យាល័យខេមរៈក្នុងក្រុងភ្នំពេញ។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ក្រោយពីសួរនៅលើហ្វេសប៊ុក ថាតើមាននរណា “ហ៊ានធ្វើបដិវត្តន៍ពណ៌”ជាមួយលោកទេ។

ក្រោយពីស្តាប់សាលដីការួច លោក គង់ រ៉ាយ៉ា បានប្រតិកម្មនឹងការកាត់ឲ្យជាប់ទោសនេះ។

លោក គង់ រ៉ាយ៉ា បាននិយាយថា “ទោសរបស់ខ្ញុំនៅតែពីរខែទៀតទេ ខ្ញុំអត់សោកស្តាយទេ។ ប៉ុន្តែអ្វីដែលខ្ញុំសោកស្តាយ និងឈឺចាប់បំផុត គឺកេរ្តិ៍ឈ្មោះអសោចដែលកំពុងស្អុយរលួយនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា”៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស