មានទាំង​ក្តីសង្ឃឹម​ និង​​​មន្ទិល​​​ ខណៈ​ក្រម​បរិស្ថានត្រូវ​​​​បាន​​​ព្រាង​​​ចុង​​​ក្រោយ​​​

ក្រមបរិស្ថានថ្មី ជាផ្នែកមួយភាគធំនៃច្បាប់ដែលនឹងកែទម្រង់របៀបគ្រប់គ្រងដីការពារនិងដីសហគមន៍ និងផ្តល់ការគ្រប់គ្រងមិនធ្លាប់មានដល់ក្រសួងបរិស្ថាននោះ ត្រូវបានព្រាងចុងក្រោយកាលពីម្សិលមិញ ហើយនឹងត្រូវផ្សព្ធផ្សាយឲ្យសារធារណជនដឹងឮនៅសប្តាហ៍នេះ នេះបើយោងតាមអ្នកធ្វើសេចក្តី ព្រាងក្រមបរិស្ថានថ្មីនេះ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលជាអ្នកត្រូវចុះហត្ថលេខាលើក្រមនេះ មុនពេលបញ្ជូនទៅឲ្យទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យនោះបានលើកឡើងថា ច្បាប់ថ្មីនេះដែលបន្ថែមពីលើការដោះ ស្រាយ វិវាទបរិស្ថានដែលមានស្រាប់ គឺស្មើនឹងបដិវត្តន៍ជាសបដិវត្តន៍ជាសំណៅ គាំទ្រដោយមេធាវីដែលធ្វើការលើក្រមនេះ។

លោក Brian Rohan ដែលធ្វើការក្នុងក្រុមមេធាវីវិស្ណុ បានលើកឡើងថា “ដោយមានបទប្បញ្ញត្តិស្តីពីការទទួលបានព័ត៌មានការចូលរួមពីសាធារណជន ការការពារដ៏ច្បាស់លាស់ និងសិទ្ធិពលរដ្ឋនោះ ក្រមនេះ នឹងជាផ្នែកដ៏ស៊ីជម្រៅបំផុតនៃច្បាប់ស្តីពីសិទ្ធិមនុស្សដែលរដ្ឋាភិបាលកម្ពុជាមិនដែលធ្លាប់បង្កើតឡើង”។

ក្រោមក្រមថ្មីនេះ ដីនៅក្នុងប្រទេសកម្ពុជា ប្រមាណ៤០ភាគរយត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិ ស្ថាន។ដូចដែលមានចែងក្នុងច្បាប់នេះ ដីទាំងអស់នោះ គឺអាចមានសិទ្ធិគ្រប់គ្រងរួមគ្នាដោយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ដែលពឹងផ្អែកលើដីទាំងនោះសម្រាប់ជីវ ភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។

ភាគច្រើននៃទាំងនោះ ដែលនឹងរងផលប៉ះពាល់ខ្លាំងបំផុតដោយសារច្បាប់នេះនៅតែមានមន្ទិលថា តើវានាំមកនូវការផ្លាស់ប្តូរក្នុងកម្រិតណា និងថា តើវានឹងផ្តល់សុវត្ថិភាពដីធ្លីដល់ពួកគាត់ ឬក៏អត់។

តំបន់ភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងសង្គមជនជាតិដើមភាគតិចដែលប្រើប្រាស់ដីរួមគ្នានោះ កំពុងតែពិភាក្សា យ៉ាងសកម្មលើច្បាប់ថ្មីនេះ នេះបើយោងតាមលោក លី សំអឿន ប្រធានសហគមន៍នៅភូមិក្រឡាស់ ខេត្តរតនគិរី។

លោក លី សំអឿន បាននិយាយថា “កំពុងតែមានការពិភាគ្សា សូម្បីតែអ្នករស់នៅឆ្ងាយពីក្រុង។ ប្រជាពលរដ្ឋដែលបានឃើញច្បាប់នេះ ពួកគាត់និយាយថា ច្បាប់នេះល្អ”។

ប៉ុន្តែបំណងល្អមិនមែនមានន័យថា មានការអនុវត្តប្រកបដោយជោគជ័យនោះឡើយ។ លោកបានបន្ថែមថា ពលរដ្ឋរស់នៅតាមទីជនបទភាគច្រើននឹងរង់ចាំមើលថា តើរឿងវាទៅជាយ៉ាងណាសិន មុនពេលធ្វើការវិនិច្ឆ័យ។

លោកបានថ្លែងបន្តថា ”[សហគមន៍ជន ជាតិដើមភាគតិច] មិនបានឃើញ និងជួបអ្នកទទួលខុសត្រូវ អ្នកដឹកនាំរដ្ឋាភិបាល និងអ្នកប្រើអំណាចរបស់ខ្លួនមកលើប្រជាពលរដ្ឋនោះឡើយ។ប្រសិនបើអ្នកទាំងនេះមិនអនុ វត្តច្បាប់ទេ អ្វីៗនឹងនៅតែដដែល”។

អ្នកផ្សេងទៀតសុទ្ធតែបានសម្រេចរួចហើយថា ត្រូវធ្វើអ្វីពាក់ព័ន្ធក្រមបរិស្ថាន។។  លោក ប៊ុន ថៃ អ្នកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថា មន្ត្រីមូលដ្ឋានបានបញ្ចុះបញ្ចូលលោកថា ច្បាប់នេះមិនប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិចនោះឡើយ។

លោកបានមានប្រសាសន៍ថា ”វានៅតែមានការលំបាកសម្រាប់សង្គម។ ពួកគេនៅតែត្រូវដាក់ពាក្យសុំសិទ្ធិកាន់កាប់និងកម្មសិទ្ធិដីធ្លី ដើម្បីគ្រប់គ្រងដីរបស់ពួកគាត់រួមគ្នាជាមួយរដ្ឋាភិបាល។ ដំណើរការថ្មីនេះលឿនហើយងាយស្រួលជាងមុន ប៉ុន្តែ សម្រាប់តែរដ្ឋាភិបាលប៉ុណ្ណោះ”។

ទោះជាយ៉ាងណា លោកបានលើកឡើងថា លោកមានការព្រួយបារម្ភថា តើច្បាប់នេះនឹងចែករំលែកអំណាចរវាងក្រសួង និងសហគមន៍មូលដ្ឋានយ៉ាងដូចម្តេច។

លោកបានថ្លែងថា ”វាពិតជាមិនមែនប័ណ្ណកម្មសិទ្ធិ [របស់ពួកគាត់]ឡើយ។លោកបានពន្យល់ថា ក្រោមច្បាប់ថ្មីនេះ មានវិធីមួយចំនួនដែលសហគមន៍អាចបាត់បង់សិទ្ធិនៅក្នុងការគ្រប់គ្រងដីរួមគ្នា។

លោកបានថ្លែងបន្តថា ”ប្រសិនបើខ្ញុំទិញម៉ូតូមួយគ្រឿងហើយ [រដ្ឋ]អាចយកវាត្រឡប់ទៅវិញពេលណាក៏បានតាមចិត្តចង់នោះ នោះវាមិនមែនពិតជាម៉ូតូរបស់ខ្ញុំទេ។ យើងគ្រាន់តែខ្ចីដីពីរដ្ឋប៉ុណ្ណោះ”។

លោក Thomas Gray ប្រធានផ្នែកវិទ្យា សាស្ត្រនៅអង្គការ Wildlife Alliance មានកង្វល់ផ្ទុយថា ច្បាប់នេះផ្តល់សិទ្ធិអំណាចច្រើន ពេកដល់សហគមន៍មូលដ្ឋាន។

លោកបានមានប្រសាសន៍ថា “ដូចអ្វីដែលមានចែងក្នុងពេលបច្ចុប្បន្ន ប្រព័ន្ធតំបន់ការពារទាំងមូលអាចស្ថិតក្នុងការគ្រប់គ្រងរួមគ្នា។ គ្មានប្រទេសណាផ្សេងលើពិភពលោកពិសោធន៍បែបនេះនោះឡើយ”។

លោកបានគូសបញ្ជាក់ថា ការគ្រប់គ្រងរួម នឹងអនុញ្ញាតឲ្យសហគមន៍ប្រើប្រាស់ដីសម្រាប់ គោលដៅផ្សេងក្រៅការអភិរក្សដ៏តឹងរឹុង រួមមានការជួលផ្នែកខ្លះនៃដី នេះទៅឲ្យក្រុមហ៊ុនឯកជនជាដើម។

ការគ្រប់គ្រងរួមគឺគ្រាន់តែជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនដែលនឹងលើកយកមកពិភាក្សានិងអាចមានការកែប្រែនៅប៉ុន្មានសប្តាហ៍ខាងមុខ ខណៈក្រមនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងពិនិត្យដោយលោក សាយ សំអាល់។ ច្បាប់នេះនៅត្រូវការអនុម័តដោយខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  និងត្រូវការការបោះឆ្នោតនៅសភា និងព្រឹទ្ធសភា មុនពេលវាចូលជាធរមាន។

ច្បាប់នេះ ក្តោបលើប្រធានបទជាច្រើនរាប់ចាប់ពីតម្លាភាពថា តើការវាយតម្លៃពីផលប៉ះពាល់បរិស្ថានត្រូវបានធ្វើឡើងតាមរបៀប ណា ដើម្បីការពារ និងទប់ស្កាត់ការរំខានដោយសំឡេង។ បទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងការទទួលបានព័ត៌មានសុទ្ធតែមានរួមបញ្ចូលទាំងអស់។

ដោយទទួលស្គាល់ខ្លាចក្រែងថា មិនមានការអនុវត្តលើច្បាប់នេះនោះ លោក Brian Rohan បានលើកឡើងទៀតថា ការធ្វើកំណែទម្រង់មិនមែនចេះតែធ្វើទៅបានងាយៗនោះឡើយ”។ ទោះជាយ៉ាងណា លោកបានបន្ថែមថា ក្តីសង្ឃឹមខ្ពស់បំផុតចំពោះបរិមាណត្រីនិងព្រៃឈើនៅកម្ពុជា គឺត្រូវផ្តល់ឱកាសឲ្យច្បាប់ថ្មីនេះ។

លលោក Thomas Gray បានមានប្រសាសន៍ថា “នៅពេលណាច្បាប់នេះ ត្រូវបានបង្កើតឡើង យើងទាំងអស់គ្នាដែលជាប្រជាពលរដ្ឋសង្គមស៊ីវិល ដៃគូ ត្រូវធ្វើការសម្រេចចិត្ត។ តើយើងត្រូវអង្គុយនៅស្ងៀម ហើយច្រានចោលវាថា ជាកិច្ចកលនយោបាយ ឬយើងទាំងអស់គ្នាត្រូវធ្វើអ្វីដែលអាចធ្វើទៅបានដើម្បីឲ្យជួយឲ្យគេចាប់អារម្មណ៍លើវា?” ៕ ស៊ុយឈាង

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.