34 C
Phnom Penh

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ធម្មការត្រូវ​​​បាន​​​គណៈកម្មការនៃ​​​រដ្ឋសភា​​​​ហៅ​​​ទៅ​​​បំភ្លឺ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាត្រូវបានសាកសួរដោយគណៈកម្មការនៃរដ្ឋសភាមួយកាលពីម្សិលមិញ ពាក់ព័ន្ធការខិតខំប្រឹងប្រែងដើម្បីើលើកកម្ពស់ព្រះពុទ្ធសាសនានៅក្នុងប្រទេស និងកង្វល់ផ្សេងៗមួយចំនួនទៀតដែលធ្វើឲ្យប៉ះពាល់ដល់សាសនា នេះបើយោងតាមតំណាងរាស្ត្រគណបក្សប្រឆាំងដែលកោះហៅរដ្ឋមន្ត្រីរូបនេះ។

លោក ហឹុម ឆែម បានមកបំភ្លឺនៅចំពោះមុខគណៈកម្មការអប់រំ កិច្ចការសាសនា និងវប្បធម៌នៃរដ្ឋសភាដែលមានលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាប្រធាន។

លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងថា គោលបំណងសំខាន់នៃការអញ្ជើញរដ្ឋមន្ត្រីរូបនេះមកបំភ្លឺ គឺពាក់ព័ន្ធការដែលកាសីុណូណាហ្គាវើលធ្វើរបងដ៏ចម្រូងចម្រាសព័ទ្ធជុំវិញបរិវេណពុទ្ធសាសនបណ្ឌិត្យ នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែ ថា បញ្ហានេះត្រូវបានដោះស្រាយភ្លាមៗ។

លោកបានមានប្រសាសន៍ថា “រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនារូបនេះ នឹងស្នើឲ្យសាលារាជធានីរុះរើវាចោល។ វាជាបញ្ហាសោភ័ណភាព”។

តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះបានលើកឡើងទៀតថា លោកមានការព្រួយបារម្ភអំពីថា តើក្រសួងនេះនឹងលើកកម្ពស់ព្រះពុទ្ធសាសនា និងការពារស្ថិរភាពសាសនា  ដោយរបៀបណា បើថវិកាសម្រាប់ក្រសួងនេះមានចំនួនតិចតូចនោះ។

លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានិយាយនៅក្នុងរដ្ឋសភាកាលពីរសៀលម្សិលមិញ អំឡុងពេលឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មារអប់រំ កិច្ចការសាសនា និងវប្បធម៌នៃរដ្ឋសភា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានិយាយនៅក្នុងរដ្ឋសភាកាលពីរសៀលម្សិលមិញ អំឡុងពេលឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មារអប់រំ កិច្ចការសាសនា និងវប្បធម៌នៃរដ្ឋសភា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកបានថ្លែងថា “យើងមានក្តីព្រួយបារម្ភតែមួយគត់ គឺពាក់ព័ន្ធការធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋជឿជាក់លើស្ថាប័នសាសនាមួយនេះ។ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋងាកមកជឿជាក់លើស្ថាប័នសាសនាមួយនេះវិញស្ថាប័ននេះ និងសមាជិកនៃស្ថាប័ននេះ [ត្រូវតែ] រួមដៃគ្នាការពារច្បាប់សាសនា និងមាន[វិន័យ]ល្អ”។

ពុទ្ធសាសនាត្រូវបានញាំញីដោយរឿងអាស្រូវ និងបទល្មើសក្នុងចំណោមព្រះសង្ឃក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែមន្ត្រីធម្មការបានបដិសេធមិនទទួលស្គាល់ថា បញ្ហានេះកើតមានជាប្រព័ន្ធនោះឡើយ។

លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងបន្តទៀតថា គណៈកម្មការនេះក៏បានស្នើឲ្យរដ្ឋមន្ត្រីរូបនេះពិចារណារឿងដែលតម្រូវឲ្យផ្តល់អត្តសញ្ញាណប័ណ្ណឲ្យព្រះសង្ឃដូចពលរដ្ឋធម្មតាដែរ ព្រោះសង្ឃដីកា ឬឆាយាលែងអាចយកមកប្រើប្រាស់ដើម្បីចុះឈ្មោះបោះឆ្នោតបានដូចមុនទៀតហើយ។ រដ្ឋមន្ត្រីរូបនេះក៏ត្រូវបានសាកសួរអំពីការបើកប្រាក់ខែយឺតទៅឲ្យគ្រូបង្រៀននៅសាលាពុទ្ធិកសិក្សាផងដែរ ជាពិសេស គ្រូដែលមានកិច្ចសន្យារយៈពេលខ្លី។

តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះបានថ្លែងបន្ថែមថា លោកបានស្នើឲ្យក្រសួងនេះស្វះស្វែងរកវិធីពន្លឿនសំណើស្នើសុំថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបើកប្រាក់ខែឲ្យគ្រូបង្រៀន។

លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍បន្ថែមទៀតថា និយាយជារួមការពិភាក្សាមានដំណើរការទៅមុខដោយរលូន”ព្រោះយើងបានឯកភាពគ្នាលើប្រធានបទភាគច្រើន”។

ពេលថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក ហឹុម ឆែម បាននិយាយតិចតួចអំពីការមកឆ្លើយបំភ្លឺរបស់លោកនៅចំពោះមុខគណៈកម្មការនេះដោយប្រាប់អ្នកយកព័ត៌មានថា ការសាងសង់ទីស្នាក់ការថ្មីរបស់ក្រសួងបានចាប់ផ្តើមហើយ ហើយថា ព្រះសង្ឃបានកើនឡើងដល់៦៥.០០០អង្គ។

លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា លោកមានគម្រោងកោះហៅលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកឆ្លើយបំភ្លឺអំឡុងកិច្ចប្រជុំលើកក្រោយរបស់គណៈកម្មការនេះ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស