36 C
Phnom Penh

ប្រជា​​​ពល​​​រដ្ឋ​​​ជាច្រើន​​​ពុល​​​​​​ក្រោយ​​​ទទួលទាន​អាហារ​​​ដែល​​​នៅសល់​​​ពី​​​ពិធី​​​ជួបជុំរបស់​​​គណបក្ស​​​ប្រជាជន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាននិយាយកាលពីម្សិលមិញថា មណ្ឌលសុខភាពមួយចំនួននៅក្នុងខេត្តពោធិ៍សាត់បានព្យាបាលករណីសង្ស័យពុលអាហារជាង២០០នាក់កាលពីថ្ងៃសុក្រ បន្ទាប់ ពីអ្នកជំងឺទាំងនោះបានធ្លាក់ខ្លួនឈឺបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់ដែលគេចែកឱ្យនៅពិធីជួបជុំគ្នារបស់គណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសរើសបេក្ខជនសម្រាប់ការបោះឆ្នោតឆ្នោតឃុំ-សង្កាត់។

លោក វង្ស សាវេត អធិការនគរបាលស្រុកភ្នំក្រវាញបានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលព្រឹកបានបញ្ចប់ប្រហែលជាថ្ងៃត្រង់ ហើយអ្នកចូលរួមប្រហែល៦០០នាក់បានទទួលទានអាហារថ្ងៃត្រង់គឺបាយប្រអប់មានសាច់ជ្រូកនិងទឹកស៊ីអីុវ។

លោកបានថ្លែងថា អាហារនៅសល់ប្រហែល២០០ប្រអប់បានយកទៅចែកឱ្យសិស្សដែលមានអាយុប្រហែល៤ឆ្នាំនៅសាលាបឋមសិក្សបត់រំដួល។លុះពេលរសៀល អ្នកជំងឺជាច្រើនបានចូលសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តនេះដោយមានអាការក្អួតចង្អោ និងរាករូស។

លោក វង្ស សាវេត បានបន្តថា មនុស្សសរុប២១៣នាក់បានចូលសម្រាកព្យាបាល ដែលភាគច្រើនជាកុមារ។ សំណាកអាហារត្រូវបានបញ្ជូនទៅឱ្យកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មដែលជាស្ថាប័នត្រួតពិនិត្យទំនិញប្រើប្រាស់ទូទាំងប្រទេស។

លោក សាវេត បានបន្ថែមថា អាជ្ញាធរជឿថា បាយនេះឯងជាមូលហេតុបណ្តាលឱ្យមានមនុស្សធ្លាក់ខ្លួនឈឺក្នុងចំនួនច្រើនបែប នេះ ហើយនឹងទទួលបានការបញ្ជាក់អះអាងនៅចុងសប្តាហ៍នេះ។ ជនរងគ្រោះទាំងអស់បានធូរស្រាល ហើយបានត្រឡប់ទៅផ្ទះវិញអស់ហើយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស