27 C
Phnom Penh

​​​ប្រទេស​​​សិង្ហបុរី​​បំបែក​​​​ភាព​​​ស្ងប់ស្ងាត់​​​ទាក់ទិន​​​រឿង​​​អាស្រូវ​​​នាំ​​​ចូល​​​ខ្សាច់​​​​​​ពី​​​ប្រទេស​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាការឆ្លើយក្រោយរក្សាភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែជុំវិញការចោទប្រកាន់ដែល”ថា ខ្លួនបាននាំខ្សាច់ចូលរាប់ម៉ឺនតោននោះ កាលពីម្សិលមិញ រដ្ឋាភិបាលសិង្ហបុរីអះអាងថាខ្លួនមិនមានកំហុសទេ ជាការឆ្លើយតបដែលប្រធានអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថានចាត់ទុកថា ជាការ “ភូតកុហកទាំងស្រុង”។

យោងតាមតួលេខដែលប្រទេសទាំងពីរបញ្ជូនទៅឱ្យប្រព័ន្ធទិន្ន័យស្ថិតិពាណិជ្ជកម្មអង្គការសហប្រជាជាតិ រដ្ឋបុរីនេះបានកត់ត្រាថា មានខ្សាច់ប្រហែល៧០លានតោនបន្ថែមទៀតបានមកដល់ពីប្រទេសកម្ពុជា ច្រើនជាងប្រទេសកម្ពុជាដែលត្រូវបានរាយការណ៍ថាបាននាំចូលមកទីនេះចាប់ពីឆ្នំ២០០៧រហូតដល់ឆ្នាំមុនទៅទៀត។

cam-graphic-sand-md-800x533គម្លាតនេះបានធ្វើឱ្យមានការសន្និដ្ឋានពីក្រុមអង្គការពារបរិស្ថាន និងរដ្ឋាភិបាលកម្ពុជា ថា កោះនេះបានចូលដៃក្នុងការនាំខ្សាច់ដែលបានរត់ពន្ធពីប្រទេសកម្ពុជា ឬពីកន្លែងផ្សេងទៀតដើម្បីគាំទ្រគម្រោងពង្រីកទឹកដីរបស់ខ្លួន ជាការផ្លាស់ប្តូរដែលមិនមានការឆ្លើយតបពីប្រទេសិង្ហបុរី។

ទោះជាយ៉ាងណា នៅក្នុងអុីម៉េលមួយកាលពីម្សិលមិញ លោក Gene Ng ប្រធានផ្នែកទំនាក់ទំនងសាជីវកម្មសម្រាប់់ក្រសួងអភិវឌ្ឍន៍ជាតិរបស់សិង្ហបុរី បាននិយាយសម្រាលចំពោះសារៈសំខាន់នៃគម្លាតខ្សាច់ ហើយបានស្នើឲ្យអ្នកម៉ៅការ មិនមែនរដ្ឋាភិបាល ទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះឥរិយាបថដែលបង្កជារឿងក្តីព្រហ្មទណ្ឌ។

បន្ទរតាមសេចក្តីថ្លែងការណ៍មុនៗរបស់រដ្ឋាភិបាលកម្ពុជា លោកបានសរសេរថា “តួលេខនាំចូល ឬនាំចេញដែលបានរាយការណ៍ដោយប្រទេសនានាគឺអាស្រ័យលើរូបមន្តគណនាផ្ទាល់ខ្លួនរបស់ប្រទេសទាំងនោះ។ ការនាំចូលខ្សាច់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរីគឺធ្វើឡើងឈរលើមូលដ្ឋានពាណិជ្ជកម្ម”។

លោកសរសេរថា “សិង្ហបុរី មិនអត់ឱនចំពោះពាណិជ្ជកម្ម ឬការបូមខ្សាច់ណាមួយដែលរំលោភប្រភពច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសនានាស្តីពីការពារបរិស្ថានឡើយ។ យើងបានអនុវត្តតាមលក្ខខណ្ឌតឹងរ៉ឹងដើម្បីធានាថា អ្នកផ្គត់ផ្គង់របស់យើងឆ្លើយតបតាមវិធាន និងបទប្បញ្ញត្តិក្នុងស្រុកដែលមានស្រាប់នៃប្រទេសដែលសម្បូរធនធាននេះ”។

លោកបានបន្ថែមថា “ប្រសិនបើមានភ័ស្តុតាងណាមួយដែលក្រុមហ៊ុនម៉ៅការរបស់យើងមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសដែលសម្បូរធនធាន នោះប្រទេសសិង្ហបុរីនឹងគិតថា ដំណើរការផ្លូវច្បាប់នេះបន្តទៅមុខ”។

cam-photo-sand_WEB-800x534លោក Gene Ng មិនបានបញ្ជាក់ថា តើលក្ខណៈវិនិច្ឆ័យអ្វីដែលរដ្ឋាភិបាលប្រើដើម្បីពិនិត្យពីការដឹកខ្សាច់ដោយស្របច្បាប់នោះឡើយហើយថា មិនបានឆ្លើយតបទៅនឹងសំណើភ្លាមៗដើម្បីសុំការបរិយាយលម្អិតនោះឡើយ។ ប្រទេសសិង្ហបុរីលើកលែងខ្សាច់ដែលបូមក្នុងទឹក ដែលមានទិសដៅឆ្ពោះ ទៅគម្រោងយកមកប្រើប្រាស់ឡើងវិញពីគម្រោងអាជ្ញាប័ណ្ណដែលគ្រប់គ្រងការនាំចូលខ្សាច់ភាគច្រើនផ្សេងទៀត។

អង្គការមាតាធម្មជាតិ ជាអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថានដែលបានបន្ទោសការបូមខ្សាច់នៅតំបន់ឆ្នេរដែលពិនិត្យុមិនបានល្អចំពោះការបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងការប្រកបរបរចិញ្ចឹមជីវិតនៅក្នុងតំបន់កោះកុងក្នុងប្រទេសកម្ពុជាបានជួលការិយាល័យច្បាប់ឱ្យរិះរកវិធានការផ្លូវច្បាប់តាមដែលអាចធ្វើបាននៅក្នុងប្រទេសសិង្ហបុរី។

លោក អាឡិច ហ្គន់សាលេស ដាវីតសុន ស្ថាបនិកដែលនិរទេសខ្លួនរបស់អង្គការមិនមែនរដ្ឋាភិបាលនេះបានថ្លែងថា របាយការណ៍របស់ប្រទេសសិង្ហបុរីមិនបានសម្រាលកង្វល់របស់លោកឡើយ។

លោកបានថ្លែងថា “ការឆ្លើយតបរបស់ពួកគេមិនត្រឹមតែគ្មានន័យប៉ុណ្ណោះទេ ថែមទាំងពោរពេញដោយការភូតកុហក និងការប្រមាថចំពោះពលរដ្ឋកម្ពុជា ជាពិសេសចំពោះពលរដ្ឋរាប់ម៉ឺនគ្រួសារដែលការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់បានធ្លាក់ចុះ។ ប្រសិនបើរដ្ឋាភិបាលសិង្ហបុរីគិតថា គេអាចឆ្លើយតបបានតាមការស្នើឡើងប្រភេទនេះ នោះគេនឹងធ្វើកំហុសធ្ងន់ធ្ងរ”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស