សញ្ញា​​​ព្រួញ​​​​​​បង្ហាញ​​​ អំពី​​​កន្លែង​​​ដែល​​​យុទ្ធភណ្ឌ​​​មិនទាន់​​​ផ្ទុះ​​​កប់​​​ក្នុង​​​ដីសាលា​​​បឋម​​​សិក្សា​​​ដែល​​​ស្ថិត​​​ក្នុងបរិវេណ​​​​​​វត្ត​​​មួយ​​​ ក្នុងខេត្ត​​​ស្វាយ​​​រៀង​​​។ រូបថតៈ មជ្ឈមណ្ឌល​​​សកម្មភាព​​​កំចាត់មីនកម្ពុជា

ព័ត៌មានជាតិ

គ្រាប់បែកគីមី​​​​​​​​​ពីរគ្រាប់កប់ក្នុ​​ងដី​​​នៅ​​​សាលា​​​បឋមសិក្សា​​​មួយ​​​ក្នុង​​​​​​ខេត្ត​​​ស្វាយ​​​រៀង​​​

By

January 25, 2017

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា អាជ្ញាធរដែលទទួលបានដំណឹងអំពីគ្រាប់បែកគីមីពីរគ្រាប់កប់ក្នុងដីច្រើនទសវត្សរ៍មកហើយនៅបរិវេណសាលាបឋមសិក្សាស្ថិតក្នុងវត្តមួយក្នុងខេត្តស្វាយរៀង ហើយកំពុងរៀបចំផែនការដើម្បីជីកយកចេញ។

ក្រុមមន្ត្រីនោះបាននិយាយថា អ្នកភូមិបានដឹងអំពីគ្រាប់បែកនេះដែលកងទ័ពអាមេរិកទម្លាក់ពីលើឧទ្ធម្ភាគចក្រនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែ ទើបតែបានរាយការណ៍ប្រាប់នៅខែនេះប៉ុណ្ណោះដោយបារម្ភខ្លាចក្រែងគ្រាប់បែកទាំងនេះនឹងច្រែះស៊ី  ហើយលេចធ្លាយ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានមានប្រសាសន៍ថា “គួរឱ្យស្តាយ ដែលពួកគេមិនបានរាយការណ៍ប្រាប់យើងឲ្យបានឆាប់ជាងនេះ”។

សញ្ញាព្រួញបង្ហាញ អំពីកន្លែងដែលយុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្នុងដីសាលាបឋមសិក្សាដែលស្ថិតក្នុងបរិវេណវត្តមួយ ក្នុងខេត្តស្វាយរៀង។ រូបថតៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

លោកបានថ្លែងថា អ្នកភូមិមួយចំនួនរាយការណ៍ថា មានជំងឺឈើក្បាល ក្អួតចង្អោរ និងរមាស់ស្បែកជាដើម។ ពួកគាត់រងផលប៉ះពាល់ពីគ្រាប់បែកនេះ ហើយពួកគាត់បានយកដីទៅដាក់បន្ថែមពីលើ។

លោក ហេង រតនា បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាជឿថា គ្រាប់បែកគីមីទាំងពីរគ្រាប់នេះប្រភេទ chlorobenzalmalononitrile (CS) ជាសមាសធាតុដ៏សំខាន់នៃឧស្ម័នបង្ហូរទឹកភ្នែក។

លោកបានថ្លែងថា វត្តអារាម និងសាលារៀនដែលមានសិស្សជាង២០០នាក់រៀននោះ នឹងនៅបើកដដែលរហតូដល់ពេលចាប់ផ្តើមប្រតិបត្តិការជីកយកគ្រាប់បែកទាំងនេះ។

លោកបានថ្លែងថា “នៅពេលយើងចាប់ផ្តើមប្រតិបត្តិការ យើងនឹងជូនដំណឹងដល់ពួកគាត់។ លោកបានបន្ថែមថា CMAC សង្ឃឹមថា ប្រតិបត្តិការរបស់ខ្លួននឹងកាត់បន្ថយផលប៉ះពាល់ដល់អ្នកភូមិក្នុងមូលដ្ឋាន។

លោក ហេង រតនា បានមានប្រសាសន៍ថា “យើងនឹងព្យាយាមធ្វើឲ្យប្រាកដថា ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះមានសុវត្ថិភាព។ ប្រជាពលរដ្ឋកំពុងរស់នៅទីនោះនៅឡើយ ហើយអគារសាលារៀននៅកៀកនឹងរណ្តៅគ្រាប់បែក”។

រូបថតៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

លោក តិញ ជា អភិបាលស្រុករមាសហែកបានមានប្រសាសន៍ថា លោកបានសុំឲ្យមន្ត្រី CMAC ជីកយកគ្រាប់បែកនេះកាលពីថ្ងៃទី១២ខែមករា។ ប៉ុន្តែ លោកដឹងថា គ្រាប់បែកនេះត្រូវបានគេកប់ក្នុងបរិវេណវត្តដោយសារវាមិនផ្ទុះបន្ទាប់ពីទាហានអាមេរិកបានទម្លាក់ពីឧទ្ធម្ភាគចក្រក្នុងឆ្នាំ១៩៧០។

លោក តិច ជា បានថ្លែងថា “ព្រះសង្ឃបានជីកដីកប់គ្រាប់បែកនេះជម្រៅប្រហែល២ម៉ែត្រ។ យោងតាម CMAC បានឲ្យដឹងថា ប្រសិន បើគ្រាប់បែកទាំងនេះមិនត្រូវបានជីកយកចេញទេនោះ វាអាចលេចធ្លាយ ហើយបង្កឲ្យមានការកន្ទួលរមាស់ស្បែកជាដើម។

លោកបានបន្ថែមថា “ប្រសិនបើវាកប់ក្នុងដីកាន់តែយូរទៅៗ យើងបារម្ភថា ធុងវានឹងពុក ហើយបង្កជាគ្រោះថ្នាក់។

លោក ដុំ សំអន មេឃុំគគីរ មានប្រសាសន៍ ថា លោកស្ថិតនៅចម្ងាយប្រហែល១គីឡូម៉ែត្រនៅពេលគ្រាប់បែកទាំងនេះត្រូវបានទម្លាក់ពីលើមេឃ។លោកថ្លែងថា “ប្រសិនបើវាផ្ទុះ យើងត្រូវក្រាបក្នុងត្រង់សេរយៈពេល១ម៉ោងដើម្បី ឲ្យចំហាយរបស់វារសាត់តាមខ្យល់អស់សិន”៕សារុន