27 C
Phnom Penh

គណបក្ស​​​សង្គ្រោះជាតិ​​​​​​នឹង​​​ធ្វើ​​​ពហិការ​​​សម័យ​​ប្រជុំ​​​ពេញ​​​អង្គ​​​ដែល​​ពិភាក្សា​ដក​​​ឋានៈ​​​ក្រុម​​​សំឡេង​​​ភាគតិច​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានប្ដេជ្ញាមិនចូលរួមសម័យប្រជុំរដ្ឋសភានៅថ្ងៃអង្គារ ឡើយ ជាការតវ៉ាទៅនឹងការធ្វើវិសោធនកម្មដែលនឹងដកគណបក្សប្រឆាំងនេះចេញពីឋានៈ “ក្រុមសំឡេង ភាគតិច”ផ្លូវការ។

អំឡុងកិច្ចប្រជុំកាលពីម្សិលមិញ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគ្រោងបោះឆ្នោតលើសំណើនេះ សម្រាប់ សម័យប្រជុំនៅថ្ងៃអង្គារ ដែលនឹងលុបចោលគម្រោងផ្លូវការសម្រាប់ការចរចានយោបាយរវាងគណបក្សកាន់ អំណាច និងគណបក្សប្រឆាំង។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលមិនមានវត្តមាននៅកិច្ចប្រជុំ គណៈកម្មាធិការកាលពីម្សិលមិញបានមានប្រសាសន៍ថា ”យើងមិនអាចចូលរួមសម័យប្រជុំដើម្បីបោះឆ្នោត លើវិសោធនកម្មនោះបានឡើយ”។

WEB-cam-photo-front2-800x533សំឡេងភាគច្រើនក្នុងរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជាធានាថា ពួកគេអាចអនុម័តឱ្យមានការធ្វើ វិសោធនកម្ម ដោយមិនចាំបាច់មានការយល់ព្រមពីគណបក្សសង្គ្រោះជាតិឡើយ។

លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា “វាគួរឱ្យអស់សំណើចក្នុងការធ្វើវិសោធនកម្មរឿងនេះ។ យើងបាន ព្រមព្រៀងធ្វើការសម្របសម្រួលមួយដងរួចមកហើយ”។

កាលពីសប្ដាហ៍មុន នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រព័ត៌មាន Fresh News ដែលគាំទ្រគណបក្សប្រជាជន កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យមានការធ្វើវិសោធកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីដកខ ដែលចែងពីឋានៈក្រុមសំឡេងភាគតិចចេញ។ ការទទួលស្គាល់ក្រុមសំឡេងភាគតិចផ្លូវការនេះ គឺជាលទ្ធផលនៃ ការចរចាក្រោយការបោះឆ្នោតឆ្នាំ២០១៤ ហើយចំណាត់ការេនះត្រូវបានគណបក្សសង្គ្រោះជាតិសរសើរថា ជាជំហានវិជ្ជមានឆ្ពោះទៅរកការបង្កើតប្រព័ន្ធដែលមានពីរគណបក្សនៅក្នុងប្រទេស ដែលត្រូវបានគ្រប់គ្រង ជាយូរមកហើយដោយគណបក្សតែមួយ។

លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ បានបន្ទោស គណបក្សប្រឆាំងចំពោះសំណើឱ្យមានការផ្លាស់ប្ដូរនេះ ដោយលើកឡើងថា ការសម្រេចឱ្យដកឋានៈនេះ ដោយសារតែ ការទទូចរបស់គណបក្សសង្គ្រោះជាតិឱ្យមានការចរចាពាក់ព័ន្ធការដោះលែងអ្នកទោស ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។

លោកបានថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញថា “យើងសោកស្ដាយណាស់ ហើយ យើងមិនអាចទទួលយក [ឋានៈក្រុមសំឡេងភាគតិច] បានទេ ប្រសិនបើពួកគេប្រើប្រាស់យន្តការនេះស្នើដល់ ស្ថាប័ននីតិប្រតិបត្តិ គឺគណបក្សប្រជាជនកម្ពុជាឱ្យដោះលែងអ្នកដែលកំពុងជាប់ពន្ធនាគារចំពោះ ការប្រព្រឹត្តបទល្មើស”។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា វានឹងជាការងាយស្រួលជាង ពីព្រោះពីមុនយើងមិនមានយន្តការនេះទេ  ហើយយើងនៅតែអាចចរចាគ្នាបាន”។

ទំនាក់ទំនងរវាងគណបក្សធំៗទាំងពីរទំនងជាប្រសើរឡើងបន្ទាប់ពីលោក កឹម សុខា ប្រធានស្ដីទីគណបក្ស សង្គ្រោះ ជាតិត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារជុំវិញរឿងក្ដី “សញ្ចរកម្ម” ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។

បន្ទាប់ពីជំនួបកាលពីថ្ងៃទី៤ខែធ្នូ រវាងលោក កឹម សុខា លោក ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ គណបក្សប្រឆាំងបានបង្ហាញថា ការដោះលែងមន្ត្រីបច្ចុប្បន្ន៥រូប និង ជាអតីតមន្ត្រីសមាគម សិទ្ធិអាដហុក ដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា នោះ អាចត្រូវទទួលបាននៅមុនចូលឆ្នាំថ្មីមកម៉្លេះ។

ទោះជាយ៉ាងណា ចាប់តាំងពីពេលនោះមក ការចរចារបានជាប់គាំង ហើយមន្ត្រីទាំងប្រាំរូបនៅតែជាប់ ពន្ធនាគារដដែល ជាមួយមន្ត្រី២១រូបទៀតដែលអង្គការសិទ្ធិមនុស្សលីកាដូ ចាត់ទុកថា ជាអ្នកទោស នយោបាយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស