32.9 C
Phnom Penh

​មន្ត្រី​នគរ​បាល​​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​​ព្យួរ​តួនាទី​​ដោយ​សារ​​កាង​សង្វៀន​​ជល់​មាន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់ត្រូវបានព្យួរតួនាទីពីបទរារាំងសមត្ថកិច្ចមូលដ្ឋានដែលព្យាយាមបិទសង្វៀនជល់មាន់របស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ និងបទគំរាមកំហែងនគរបាលដូចគ្នា។

លោក សម សាមួន ស្នងការខេត្តបានមានប្រសាសន៍ថា លោក ខេង សុខា មន្ត្រីនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានព្យួរតួនាទីជាបណ្ដោះអាសន្នកាលពីថ្ងៃអាទិត្យ ហើយនឹងត្រូវផ្លាស់ទៅនាយកដ្ឋានបុគ្គលិកក្នុងក្រសួងមហាផ្ទៃ។

កាលពីថ្ងៃអង្គារ នគរបាលមួយក្រុមមានគ្នា២០នាក់បានចុះទៅសង្វៀនជល់មាន់មួយកន្លែងដែលជារបស់ឈ្មោះ ខេង សុខា។ លោក សន សាមួន មានប្រសាសន៍ថា “លោក ខេង សុខា បានបញ្ជាឱ្យមន្ត្រីនគរបាលរបស់យើងអង្គុយចុះ ប៉ុន្តែពួកយើងមិនបានស្ដាប់តាមគាត់ទេ”។

មន្ត្រីនគរបាលមូលដ្ឋានបានផ្ទុះអាវុធឡើងលើចំនួនពីរគ្រាប់បណ្ដាលឱ្យមនុស្សប្រហែល៦០នាក់រត់ចេញពីសង្វៀនជល់មាន់។ លោក ខេង សុខា បានគំរាមនគរបាលដោយអះអាងថា ខ្លួនមានកំាភ្លើងអាកា៤៧មួយដើមនៅក្នុងរថយន្តរបស់ខ្លួន ហើយនគរបាលក៏ចាកចេញពីទីនោះដោយមិនបានចាប់ខ្លួននរណាម្នាក់ឡើយ។

សាលាដំបូងខេត្តគ្រោងនឹងចេញដីកានៅថ្ងៃនេះដើម្បីកោះហៅមនុស្សប្រាំនាក់ ដែលជាប់ពាក់ព័ន្ធសង្វៀនជល់មាន់នេះ ក្នុងនោះរួមមានទាំងលោក ខេង សុខា ផង។ ទោះជាយ៉ាងណា លោក ខេង សុខា មិនអាចទាក់ទងសុំការបំភ្លឺបានទេទាក់ទិនករណីនេះ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស