33 C
Phnom Penh

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ពហិការ​​​ ​​​ខណៈ​​​​​​វប្បធម៌​​​សន្ទនា​​​​​​ទំនង​​​ជា​​​ឈាន​​​ដល់​​​ទីបញ្ចប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

“វប្បធម៌សន្ទនា” រវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាចទំនងជាឈានដល់ទីបញ្ចប់នៅថ្ងៃនេះ ដោយគណបក្សប្រជាជនកម្ពុជាមិនខ្វល់នឹងការធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការរដ្ឋសភាបានលើកឡើងថា “វាគ្មានបញ្ហាអ្វីទេ មិនថាពួកគេធ្វើពហិការសម័យប្រជុំ ឬក៏បោះឆ្នោតប្រឆាំងការធ្វើវិសោធនកម្មដែលត្រូវបានស្នើឡើងក៏ដោយ”។ លោកបានបន្តថា “វានឹងគ្មានផលប៉ះពាល់ណាមួយឡើយ ព្រោះសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាមានសំឡេងគ្រប់គ្រាន់សម្រាប់បោះឆ្នោតដើម្បីធ្វើវិសោធនកម្មលើការកែប្រែដែលបានស្នើឡើងនៅក្នុងបទបញ្ជាផ្ទៃក្នុង”។

ការកែប្រែនេះផ្អែកលើ ខ មួយដែលត្រូវបានពិភាក្សាអំឡុងការចរចាក្រោយការបោះឆ្នោតក្នុងឆ្នាំ២០១៤ដើម្បីបង្កើត “ក្រុមមតិភាគតិច” ដោយមានប្រធានក្រុមមតិភាគតិចដែលអាចចរចាជាមួយថ្នាក់ដឹកនាំគណបក្សកាន់អំណាច ដោយសារទទួលបានឋានៈពិសេសស្មើនឹងនាយករដ្ឋមន្ត្រី។

cam-photo-assembly-channa-KHMER1-800x533លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យលុបខនេះចោលកាលពីដើមខែនេះដោយសារមានអារម្មណ៍មួរម៉ៅចំពោះការព្យាយាមម្តងហើយម្តងទៀតរបស់គណបក្សប្រឆាំងនៅក្នុងការចរចាដើម្បីឲ្យមានការដោះលែងអ្នកទោស ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាមនុស្សដែលត្រូវបានគេប្រើប្រាស់ជាកូនអុកនយោបាយនោះ។

ប្រើប្រាស់ជាកូនអុកនយោបាយនោះ។

អំឡុងកិច្ចប្រជុំមួយកាលពីម្សិលមិញគណបក្សសង្គ្រោះជាតិបានប្តេជ្ញាធ្វើពហិការសម័យប្រជុំសភានៅថ្ងៃនេះដែលការលុបចោល ខ ស្តីពីគណបក្សសំឡេងភាគតិច នឹងត្រូវបានដាក់ឲ្យមានការបោះឆ្នោត ហើយនឹងបើកសន្និសីទកាសែតមួយពន្យល់អំពីជំហររបស់ខ្លួនជំនួសវិញ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា “ទី១ យើងមិនគាំទ្រការលុបចោល ខនេះឡើយ ព្រោះវាមិនសមហេតុផលទេក្នុងការលុបខនេះចេញ។ ទី២ការធ្វើវិសោធនកម្មនឹងធ្វើឲ្យដំណើរការ និងការងារនៅសភាដើរថយក្រោយ”។

ការបង្ក្រាបរបស់រដ្ឋាភិបាលលើមន្ត្រីគណបក្សប្រឆាំង និងអ្នករិះគន់ដែលអង្គការសិទ្ធិមនុស្សលីកាដូលើកឡើងថា អ្នកទោសនយោបាយជាង៣០នាក់ត្រូវបានចាប់ដាក់ពន្ធនាគារតាំងពីខែឧសភាឆ្នាំ២០១៥មកនោះ ទំនងជាប្តូរទិសដៅនៅចុងឆ្នាំ២០១៦ ខណៈលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើរបស់លោក ហ៊ុន សែន ។

គណបក្សប្រឆាំងនៅតែសង្ឃឹមថា ជំនួបកាលពីថ្ងៃទី៧ ខែធ្នូ រវាងលោក កឹម សុខា និងលោក ហ៊ុន សែន នឹងជួយឲ្យមានការដោះលែងអតីត និងមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៥រូបដែលគេរៀបចំឲ្យមានជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងសញ្ចរកម្ម” តែមួយ ដែលគេរៀបអន្ទាក់ឲ្យជាប់ទាក់ទិននឹងលោក កឹម សុខា ។

ប៉ុន្តែ “អតីត និងមន្ត្រីសិទ្ធិមនុស្សអាដហុកទាំង៥នាក់នេះ” នៅតែជាប់ពន្ធនាគារនៅឡើយ ហើយលិខិតដែលបែកធ្លាយកាលពីដើមខែនេះបានបង្ហាញឲ្យឃើញអំពីគម្រោងរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការប្រើប្រាស់អ្នកទោសទាំងនេះជាស្នៀតដើម្បីបំបែកបំបាក់លោក កឹម សុខា ពីលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលបាននិរទេសខ្លួនឯងទៅរស់នៅក្រៅប្រទេស ប៉ុន្តែគណបក្សទាំងពីរបានដកខ្លួនចេញដោយថាមិនពាក់ព័ន្ធនឹងឯកសារនេះទេ។

លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ប៉ុន្តែ កាលពីថ្ងៃព្រហស្បតិ៍លោកបាននិយាយគាំទ្រសំណើររបស់លោក ហ៊ុន សែន ឲ្យលុបចោលខនេះ។ លោកបានមានប្រសាសន៍ថា ការស្នើរបស់គណបក្សសង្គ្រោះជាតិសុំឲ្យគណបក្សកាន់អំណាចអន្តរាគមន៍ក្នុងករណីតុលាការនោះ គឺមិនអាចទទួលយកបានទាំងស្រុង។

លោកបានមានប្រសាសន៍ថា “ពួកគេមិនបានសរសេរលិខិតជាលាយលក្ខណ៍អក្សរនោះឡើយ ប៉ុន្តែ ពួកគេបានស្នើតាមរយៈការសន្ទនាតាមទូរស័ព្ទ”។

ទោះជាយ៉ាងណា ហេតុផលរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការលុបចោលកិច្ចពិភាក្សាផ្លូវការជាមួយគណបក្សសង្គ្រោះជាតិផ្ទុយពីឧទាហរណ៍មួយចំនួនដែលគណបក្សកាន់អំណាចបានព្រមព្រៀងដោះលែងអ្នកទោសអំឡុងពេលមានការចរចាផ្នែកនយោបាយដែលឈានដល់មានការដោះលែងតំណាងរាស្ត្រចំនួន៦រូបត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងបញ្ចប់ការធ្វើពហិការក្រោយការបោះឆ្នោតរបស់គណបក្សប្រឆាំងនៅក្នុងឆ្នាំ២០១៤៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស