29 C
Phnom Penh

ខណៈ​​​សំបុត្រ​​​ចូល​​​ទស្សនា​​​អង្គរ​វត្ត​​​​ឡើង​​​ថ្លៃ​​​ គេហទំព័រ​​​ថ្មី​​​គ្រោង​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​សម្រាប់​​​ភ្ញៀវ​​​ទេសចរ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយបន្ថែមពីលើការដំឡើងតម្លៃសំបុត្រចាប់ផ្តើមពីថ្ងៃពុធទៅសម្រាប់ភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រាសាទសម័យអង្គរដ៏ល្បីល្បាញរបស់កម្ពុជានោះអាជ្ញាធរអប្សរាគ្រោងបើកដំណើរការគេហទំព័រថ្មីមួយនៅថ្ងៃដដែលដើម្បីបង្ហាញផ្លូវដល់ភ្ញៀវទេសចរនៅជុំវិញតំបន់អង្គរនេះ។ 

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានលើកឡើងកាលពីម្សិលមិញថា “យើងបង្កើតគេហទំព័រនេះឡើងដោយមានគោលដៅតែមួយគត់ ដែលនឹងផ្តល់ព័ត៌មានដល់ភ្ញៀវទេសចរឲ្យដឹងឲ្យបានច្បាស់អំពីឧទ្យានបុរាណអង្គរ និងទីកន្លែងដែលពួកគេនឹងត្រូវទៅលេង ពេលមកដល់ខេត្តសៀមរាប”។

គេហទំព័រនេះ រួមមានព័ត៌សំខាន់ៗសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក្នុងនោះមានដូចជាការតម្រូវឲ្យមានទិដ្ឋាការ ផែនទី ព័ត៌មានស្តីពីដំណើរកម្សាន្តផ្សេងៗ សារមន្ទីរ ការដើរកម្សាន្តនៅខាងក្រៅ និងការសំដែងនានាពាក់ព័ន្ធវប្បធម៌ដែលមាននៅក្នុង និងជុំវិញឧទ្យានអង្គរ ព្រមទាំងតម្លៃថ្មីសម្រាប់ការចូលទស្សនាឧទ្យានបុរាណអង្គរនេះផងដែរ។

WP-LastImage-67-800x369ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកុម្ភៈទៅ តម្លៃសម្រាប់សំបុត្ររយៈពេលមួយថ្ងៃនឹងឡើងថ្លៃ៨៥ភាគរយពោលគឺពី២០ដុល្លារ  ដល់៣៧ដុល្លារ សំបុត្ររយៈពេល៣ថ្ងៃ នឹងដំឡើងពី៤០ដុល្លារដល់៦២ដុល្លារ ហើយ     សំបុត្ររយៈពេល៧ថ្ងៃ នឹងដំឡើងពី៦០ដុល្លារ ដល់៧២ដុល្លារ។ ពលរដ្ឋខ្មែរ និងក្មេងៗអាយុ ក្រោម១២ឆ្នាំនៅតែអាចចូលទស្សនាប្រាសាទអង្គរដោយឥតគិតថ្លៃដដែល។

ក្រុមការងាររបស់អាជ្ញាធរអប្សរាបានចំណាយពេលប្រហែល១ឆ្នាំដើម្បីបង្កើតគេហទំព័រនេះ គឺ angkor.com.kh នេះបើយោងតាមលោក ឡុង កុសល ដែលបដិសេធមិននិយាយថា តើមានការចំណាយអស់ប៉ុន្មានសម្រាប់គំនិតផ្តួចផ្តើមនេះនោះ។ ដំបូងឡើយវានឹងមានជាភាសាខ្មែរ អង់គ្លេស និងចិន ហើយនៅពេលក្រោយ នឹងបន្ថែមភាសាបន្ថែមទៀត។

ក្រមប្រតិបត្តិអង្គរ បច្ចុប្បន្នមានបកប្រែជា៨ភាសា ហើយមានរួមបញ្ចូលបទបញ្ជាស្តីពីថា តើត្រូវរៀបឫកពារយ៉ាងដូចម្តេចពេលចូលទស្សនាតំបន់និងប្រាសាទស័ក្ដិសិទ្ធិ តើត្រូវស្លៀកពាក់ដូចម្តេច ហើយត្រូវមានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយព្រះសង្ឃ និងធ្វើដូចម្តេចចំពោះក្មេងៗដែលសំុទាននៅក្នុងឧទ្យានបុរាណអង្គរនេះ។

អាជ្ញាធរអប្សរាបានបញ្ចេញវីដេអូមួយតាមយូធូបក្នុងឆ្នាំ២០១៥ ក្រោយពេលកើតមានហេតុការណ៍ជាបន្តបន្ទាប់ ក្នុងនោះរួមមានដូចជាភ្ញៀវទេសចរបរទេសត្រូវបានចាប់ខ្លួនដោយសារថតរូបអាក្រាតកាយនៅតាមប្រាសាទ ជាមួយស្តេចចម្បាំងសម័យអង្គរ ដោយចាប់អង្រួនព្រះកេសរបស់ព្រះអង្គក្នុងឥរិយាបថមិនត្រឹមត្រូវ។

លោក ឡុង កុសល បានលើកឡើងថា គេហទំព័រនេះនឹងទាក់ទាញអ្នកប្រើប្រាស់បានច្រើនជាងគេហទំព័របង្ហាញផ្លូវផ្សេងៗទៀតព្រោះវានឹងផ្តល់ព័ត៌មានបានស៊ីជម្រៅជាង។

លោកបានមានប្រសាសន៍ថា “យើងមានលក្ខណៈពិសេសៗជាងគេ បើធៀបទៅនឹងគេហទំព័រផ្សេងៗទៀត ព្រោះយើងគឺជាស្ថាប័ន ដែលយកចិត្តទុកដាក់ និងមើលការខុសត្រូវឧទ្យានបុរាណអង្គរ ហេតុដូច្នេះគ្រប់ចំណុចទាំងអស់មិនថា តូច ឬក៏ធំនៅក្នុងតំបន់អង្គរនោះទេ គឺយើងដឹងទាំងអស់”។

លោក នុយ ណុល ដែលធ្វើការជាមគ្គុទេ្ទសក៍ទេសចរណ៍នៅក្នុងខេត្តនេះអស់រយៈពេលមួយទសវត្សរ៍មកហើយនោះបានលើកឡើងថា លោកមិនព្រួយបារម្ភខ្លាចក្រែងគេហទំព័រថ្មីរបស់អាជ្ញាធរអប្សរានេះធ្វើឲ្យលោកអស់អាជីពនោះឡើយ។

លោកបាននិយាយថា “ការផ្តល់ព័ត៌មានជួយធ្វើឲ្យមានភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរ”។ លោកបានបន្ថែមថា “ភ្ញៀវទេសចរ នៅតែចង់ជួលមគ្គុទេ្ទសក៍ទេសចរណ៍ឲ្យពន្យល់អំពីប្រវត្តិសាស្ត្រដោយផ្ទាល់ដដែល”។

លោកបានបន្ថែមថា គេហទំព័រព័ត៌មានមានច្រើនស្រាប់ទៅហើយនៅកន្លែងផ្សេងៗ ទៀត។ “ប្រសិនបើយើងនិយាយអំពីគេហទំព័រនេះ វាក៏មានសៀវភៅមគ្គុទេ្ទសក៍ជាច្រើនដែលរៀបរាប់អ្វីៗដូចគ្នានេះដែរ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស