26 C
Phnom Penh

នគរបាល​​​ក្រុង​ព្រះសីហនុសុំ​​​ឱ្យ​​​សាធារណជន​​​ផ្តល់​​​ដំណឹង​​​ពី​​​ជន​​​សង្ស័យ​​​សម្លាប​​​់មនុស្ស​​​​ក្នុង​​​ប្រទេសថៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា នគរបាលក្រុងព្រះសីហនុកំពុងស្វែងរកជំនួយពីសាធារណជនក្នុងការស្វែងរកជនសង្ស័យពីរនាក់ដែលជាប់ពាក់ព័ន្ធការសម្លាប់បុរសជនជាតិអង់គ្លេសម្នាក់ក្នុងប្រទេសថៃកាលពីសប្តាហ៍មុន បន្ទាប់ពីមានសំណើផ្លូវការពីអាជ្ញាធរថៃសុំជំនួយក្នុងការស៊ើបអង្កេតនេះ។

លោក ឆៃ សីុណារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថា “មានសំណើ សុំឱ្យយើងជួយសហការ”។

WP-LastImage-63កាលពីសប្តាហ៍មុន នគរបាលបានកំណត់អត្តសញ្ញាណជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ឈ្មោះ អាបេ កាលដេរ៉ា បូនីតូ (Abe Caldeira Bonito) អាយុ២៣ឆ្នាំ និង មីឡេស ឌីកកេន ធើណឺ (Miles Dicken Turner) អាយុ២៧ឆ្នាំជនជាតិអង់គ្លេសថា ជាជនសង្ស័យពាក់ព័ន្ធការស្លាប់របស់ តូនី កេនវេ (Tony Kenway) ដែលត្រូវបានបាញ់ចំក្បាលខណៈកំពុងអង្គុយក្នុងរថយន្តរបស់ខ្លួននៅរមណីយដ្ឋានមួយក្នុងទីក្រុងបា៉ាតាយ៉ា ប្រទេសថៃកាលពីថ្ងៃទី២៤ ខែមករា។

បុរសទាំងពីរនាក់នេះតាមព័ត៌មានថា បានចូលមកក្នុងប្រទេសកម្ពុជានៅថ្ងៃដដែលនោះ តាមច្រកទ្វារអន្តរជាតិចាំយាមក្នុងខេត្តកោះកុង។

ជាមួយរូបថត៣សន្លឹករបស់ជនសង្ស័យម្នាក់ៗ និងរូបថតបិទនៅលិខិតឆ្លងដែនរបស់ពួកគេ លោក ណុប សំបូរ មន្ត្រីនគរបាលអន្តោប្រវេសន៍ក្រុងព្រះសីហនុ កាលពីម្សិលមិញបានបង្ហោះសារសុំជំនួយក្នុងក្រុមហ្វេសប៊ុកពីពលរដ្ឋរស់នៅក្រុងព្រះសីហនុ។

សារនោះមានខ្លឹមសារថា “ត្រូវការបងប្អូនទាំងអស់សហការផ្តល់ព័ត៌មានដែលពាក់ព័ន្ធបុរសទាំងពីរនាក់នេះ ជាពិសេសកន្លែងដែលពួកគេស្នាក់នៅ”។

ទំព័រហ្វេសប៊ុកដែលមានឈ្មោះនិងរូបថតរបស់ បូនីតូ ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាជនដៃដល់ បង្ហាញរូបថតឆ្នេរសមុទ្រ និងផ្ទះសំណាក់ក្នុងក្រុងព្រះសីហនុពីឆ្នាំ២០១៣ ដល់ឆ្នាំមុន។

បូនីតូ ធ្វើការនៅបារមួយកន្លែងក្នុងរាជធានីភ្នំពេញ ប៉ុន្តែបានប្រាប់មិត្តរួមការងារបន្ទាប់ពីធ្វើការបានពីរបីខែថា គាត់មានការងារថ្មីនៅក្នុងព្រះសីហនុ។

នគរបាលបានសុំឱ្យសាធារណជនផ្តល់ដំណឹងដល់ពួកគេដោយទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១៥ ៣៧៣ ៤៣៧៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស