29 C
Phnom Penh

មន្ត្រីសិទ្ធិមនុស្សនិងសកម្មជនដី​ធ្លី​ដែល​សន្តិសុខ​វាយត្រូវបានចោទប្រកាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសិទ្ធិមនុស្សម្នាក់ក្នុងចំណោមអ្នកឃ្លាំមើលសិទ្ធិមនុស្សដ៏លេចធ្លោនៅកម្ពុជាត្រូវបានតុលាការចេញដីកាកោះហៅមកសាកសួរជាមួយសកម្មជនសិទ្ធិដីធ្លីម្នាក់ទៀតក្នុងនាមជាជនសង្ស័យពាក់ព័ន្ធការហែក្បួនក្នុងឆ្នាំ២០១៦ ដែលអំឡុងពេលនោះពួកគាត់ទាំងពីរត្រូវបានសន្តិសុខខណ្ឌវាយដំឲ្យរងរបួស ជាចំណាត់ការផ្លូវច្បាប់មួយដែលអង្គការមិនមែនរដ្ឋាភិបាលចាត់ទុកថា “គួរឲ្យហួសចិត្ត”។

លោក អំ សំអាត ប្រធានផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សដ៏ល្បីឈ្មោះនៃអង្គការសិទ្ធិមនុស្សលីកាដូ និងលោក ច័ន្ទ ពុទ្ធិស័ក្ត ជាសកម្មជនមកពីសហគមន៍បឹងកក់ ត្រូវបាន”តុលាការនឹងកោះហៅមនុស្សទាំងអស់ឲ្យមកបង្ហាញខ្លួនដើម្បីសាកសួរ”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមនោះឡើយ។

ការធ្វើឃាតបណ្ឌិតដ៏មានប្រជាប្រិយភាពរូបនេះដែលត្រូវខ្មាន់កាំភ្លើងបាញ់ចំក្បាល និងទ្រូងពេលកំពុងអង្គុយផឹកកាហ្វេនិងអានកាសែតអំឡុងពេលព្រឹកបានធ្វើឲ្យមានការតក់ស្លុតទូទាំងប្រទេស។

រូបភាពពីវីដេអូបង្ហាញថា សន្តិសុខខណ្ឌដូនពេញកំពុងមានសកម្មភាពដាល់សកម្មជនសិទ្ធិដីធ្លី ច័ន្ទ ពុទ្ធិស័ក្តិសាក់ កាលពីឆ្នាំមុន។ រូបថតៈ លីកាដូ
រូបភាពពីវីដេអូបង្ហាញថា សន្តិសុខខណ្ឌដូនពេញកំពុងមានសកម្មភាពដាល់សកម្មជនសិទ្ធិដីធ្លី ច័ន្ទ ពុទ្ធិស័ក្តិសាក់ កាលពីឆ្នាំមុន។ រូបថតៈ លីកាដូ

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗបន្ទាប់ពីរត់គេចខ្លួនតាមបណ្តោយមហាវិថីសុធារស ហើយត្រូវបាននាំមកបង្ហាញមុខនៅចំពោះប្រព័ន្ធផ្សព្វផ្សាយ។ បុរសរូបនេះបានប្រាប់អត្តសញ្ញាណរបស់ខ្លួនថា មានឈ្មោះ ជួប សម្លាប់ ហើយបានអះអាងថា ខ្លួនបានបាញ់សម្លាប់លោក កែម ឡី ដោយសាររឿងជំពាក់ប្រាក់៣.០០០ដុល្លារមិនព្រមសង។

ភ្លាមៗនោះមានការលេចឮថា តាមពិតបុរសរូបនេះឈ្មោះ អឿត អាង អតីតទាហានម្នាក់ និងធ្លាប់បួសជាសង្ឃ ហើយបានធ្វើដំណើរចាកចេញពីភូមិរបស់ខ្លួននៅក្នុងតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាប មកកាន់រាជធានីប្រហែល១សប្តាហ៍ មុនពេលមានអំពើមនុស្សឃាតកើតឡើង។ ក្រុមគ្រួសាររបស់បុរសរូបនេះ និងក្រុមគ្រួសារលោក កែម ឡី និយាយថា អ្នកទាំងពីរមិនដែលបានជួបគ្នាទេ។

មជ្ឈដ្ឋានជាច្រើនចាត់ទុកការការបាញ់សម្លាប់នេះថា ងងឹតសូនសុងដូចទៅនឹងការបាញ់សម្លាប់អ្នកនយោបាយក្នុងពេលកន្លងមកអ៊ីចឹងដែរ បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្កោលទោសភ្លាមៗចំពោះការធ្វើឃាតនេះក៏ដោយ។

ទោះយ៉ាងណា ការស៊ើបអង្កេតសម្ងាត់នេះបានធ្វើឱ្យមានការសង្ស័យក្នុងចំណោមសាធារណជនតែប៉ុណ្ណោះដែលថា ការធ្វើឃាតនេះជារឿងនយោបាយ ដោយមិនមានការផ្សព្វផ្សាយព័ត៌មានដល់សាធារណជន រួមទាំងកាមេរ៉ាសុវត្ថិភាពក្នុងស្តាម៉ាតផង។

លោក កែម រិទ្ធិសិទ្ធិ អាយុ៤៧ឆ្នាំ ជាប្អូនប្រុសរបស់លោក កែម ឡី បាននិយាយថា លោកមិនត្រូវគេប្រាប់ពីការកំណត់កាលបរិច្ឆេទសវនាការឡើយ ប៉ុន្តែបាននិយាយដដែលៗថា អឿត អាង គឺជាឃាតករស៊ីឈ្នួល មិនមែនជាមេខ្លោងនៃអំពើឃាតកម្មនេះឡើយ។

លោកបាននិយាយថា “ខ្ញុំនៅតែមិនជឿថា មានមនុស្សតែម្នាក់នោះឡើយ។ យើង   ចង់ឱ្យតុលាការបង្ហាញរូបភាពពីកាមេរ៉ាសុវត្ថិភាពដើម្បីផ្តល់យុត្តិធម៌ពិត ជាពិសេសអ្នកដែលបញ្ជាពីក្រោយ”។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាមិត្តជិតស្និទ្ធរបស់លោក កែម ឡី បានមានសង្ឃដីកាថា ព្រះអង្គគ្មានជំនឿលើតុលាការឡើយ។ ព្រះអង្គមានសង្ឃដីកាថា “អត្ថាគ្មានជំនឿទាល់តែសោះ…ហើយអត្មាមិនជឿថា សវនាការនេះនឹងនាំមកនូវលទ្ធផលល្អ ដែលអាចទទួលយកបានក្នុងការផ្តល់យុត្តិធម៌ដល់វីរបុរសរបស់យើងឡើយ។ អត្មាគិតថា តុលាការនិងរដ្ឋាភិបាលគ្មានឆន្ទៈផ្តល់យុត្តិធម៌ដល់ពួកយើងឡើយ”។

ព្រះតេជគុណបន្ថែមថា “អត្មាគិតថា ដំណើរការនេះគឺជាល្បិចកលនៃការពន្យារពេលដើម្បីធ្វើឱ្យអ្នកស្រឡាញ់ កែម ឡី ស្ងប់ចិត្តតែប៉ុណ្ណោះ ហើយពួកគេព្យាយាមប្រើល្បិចកលដើម្បីឱ្យមើលទៅហាក់ដូចជាពួកគេធ្វើរឿងដែលល្អអ៊ីចឹង ដូច្នេះអ្នកស្រឡាញ់ កែម ឡី នឹងស្ងប់ចិត្ត”៕ស៊ុយឈាង និង សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស