34 C
Phnom Penh

ការ​​​បើក​​​សវនាការ​​​​​​ជំនំុជម្រះនៅ​​​​​​ក្នុង​​​សំណុំ​​​រឿង​​​ធ្វើ​​​ឃាត​​​​លោក​​​បណ្ឌិត​​​ កែម​​​ ឡី នឹង​​​ចាប់​​​ផ្តើម​​​នៅ​​​ខែ​​​​​​ក្រោយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រមប្រធានក្រុមប្រឹក្សាជំនំុជម្រះបានលើកឡើងកាលពីម្សិលមិញថា ការបើកសវនាការដែលគេរំពឹងទុកជាយូរមកហើយលើសំណុំរឿងរបស់អតីតទាហានម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នករិះគន់ធ្ងន់ៗលើរដ្ឋាភិបាលទាំងកណ្តាលថ្ងៃចែសនៅស្តារម៉ាតមួយកន្លែងកណ្តាលរាជធានីភ្នំពេញកាលពីឆ្នាំមុននោះ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា។

តុលាការបានប្រកាសថា ខ្លួនបានបិទការសើុបអង្កេតកាលពីខែធ្នូ ប៉ុន្តែ មិនបានបង្ហាញថា តើការសើុបអង្កេតនេះមានទទួលបានលទ្ធផលណាមួយដែរ ឬ ទេនោះឡើយ ពាក់ព័ន្ធការធ្វើឃាតនេះដែលធ្វើឲ្យរំជើបរំជួលទូទាំងប្រទេស និងដែលមនុស្សជាច្រើនជឿជាក់ថា ជាការធ្វើឃាតដែលមានរដ្ឋាភិបាលនៅពីក្រោយ។

ក្រុមអ្នកកាន់ទុក្ខចូលរួមដង្ហែរូបសំណាកស្ពាន់តំណាងលោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យដែលត្រូវឃាតករបាញ់ស្លាប់ ចេញពីរាជធានីភ្នំពេញកាលពីម្សិលមិញ ឆ្ពោះទៅខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក កាលពីឆ្នាំមុន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា
ក្រុមអ្នកកាន់ទុក្ខចូលរួមដង្ហែរូបសំណាកស្ពាន់តំណាងលោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យដែលត្រូវឃាតករបាញ់ស្លាប់ ចេញពីរាជធានីភ្នំពេញកាលពីម្សិលមិញ ឆ្ពោះទៅខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក កាលពីឆ្នាំមុន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា

កាលពីម្សិលមិញ ចៅក្រម លាង សំណាត បានបដិសេធមិនបង្ហាញព័ត៌មានលម្អិតបន្ថែមណាមួយឡើយ ពាក់ព័ន្ធការបើកសវនាការនេះដោយធ្វើឲ្យមានការជឿជាក់កាន់តែខ្លាំងឡើងក្នុងចំណោមគ្រួសារ និងមិត្តភក្ដិរបស់លោក កែម ឡី ថា ការបើកសវនាការនេះនឹងមិនផ្តល់យុត្តិធម៌ ដែលពួកគេចង់បាននោះឡើយ។

ចៅក្រម លាង សំណាត មានប្រសាសន៍ ថា “តុលាការនឹងបើកសវនាការជាសាធារណៈពាក់ព័ន្ធការស្លាប់របស់លោក កែម ឡី នៅថ្ងៃទី១ខែមីនា”។

លោកបានមានប្រសាសន៍បន្ថែមថា សមាជិកកងសន្តិសុខខណ្ឌដូនពេញដែលល្បីឈ្មោះខាងប្រើអំពើហិង្សា វាយដំ និងដាល់ជាច្រើនដៃអំឡុងពេលហែក្បួនតវ៉ាអហិង្សាដើម្បីប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ គេថតបានទាំងវីដេអូ និងរូបភាព ពេលសន្តិសុខវាយដំលើបុរសទាំងពីរ។

ទោះបីមានភ័ស្តុតាងជាវីដេអូដាក់បន្ទុកលើសន្តិសុខក៏ដោយ តែសន្តិសុខពីរនាក់ដែលមានម្នាក់ឈ្មោះ សំ សុធារ៉ា និងម្នាក់ទៀតឈ្មោះ តែត ចន្ធូ សុទ្ធតែចោទប្រកាន់លោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ត ថាបានវាយដំលើពួកគេ។ តុលាការបានចេញដីកាកោះហៅ មន្ត្រីសិទ្ធិមនុស្ស និងសកម្មជនទាំងពីរនាក់នេះ មកសាកសួរនៅក្នុងថ្ងៃនេះក្នុងនាមជាជនសង្ស័យក្នុងសំណុំរឿងចោទប្រកាន់ពីបទ “ហិង្សាដោយចេតនា”។

ទាំងដើមបណ្តឹង និងថ្នាក់លើរបស់ពួកគេ គឺលោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌ សុទ្ធតែមិនអាចទាក់ទងបានដើម្បីសុំការធ្វើអត្ថាធិប្បាយ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានលើកឡើងថា លោកមិនដឹងអំពីពាក្យបណ្តឹងរបស់សន្តិសុខខណ្ឌនោះឡើយ។ ប៉ុន្តែ លោកនៅតែរក្សាជំហររបស់រដ្ឋាភិបាលដែលថា អ្នកហែក្បួនបាននាំរឿងធ្វើឲ្យសន្តិសុខទ្រាំតបតមិនបាន ហើយគឺជាអ្នកដែលត្រូវបន្ទោសចំពោះហិង្សាេនះ ព្រោះពួកគេបានព្យាយាមគេចពីសន្តិសុខដែលមានបំណងឲ្យពួកគេហែក្បួនទៅត្រឹមតែទីលានប្រជាធិបតេយ្យ ជាកន្លែងដែល សាលារាជធានីបង្កើតឡើងសម្រាប់អ្នកតវ៉ា។

លោកបានមានប្រសាសន៍ថា “ករណីហ្នឹងពេលចាប់ផ្តើម អ្នករៀបចំកម្មវិធីគាត់មកដើរក្បួនកន្លែងហ្នឹងខុសពីការសន្យា” ថា មិនហែក្បួនសំដៅទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

លោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្តសុទ្ធតែបដិសេធថា មិនបានវាយដំនរណាម្នាក់ឡើយ អំឡុងពេលនោះ ហើយថា ពួកគាត់នឹងទៅតុលាការតាមការកោះហៅ។

លោក ច័ន្ទ ពុទ្ធិស័ក្ត បាននិយាយថា “ខ្ញុំយល់ថា វាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំជាជនរងគ្រោះ តែទីបំផុតខ្ញុំត្រូវគេកោះហៅជាជនសង្ស័យ”។ លោកបានបន្ថែមថា “ខ្ញុំមិនបានវាយគេទេ ខ្ញុំគ្រាន់តែយកទូរស័ព្ទថតសកម្មភាពទិវាសិទ្ធិលំនៅដ្ឋានប៉ុណ្ណោះ”។

លោក អំ សំអាត បានលើកឡើងថា អាជ្ញាធរ “ប្តូរពីសទៅជាខ្មៅ”។

លោកបានបន្ថែមថា “ថ្ងៃកើតហេតុមានមនុស្សច្រើនណាស់បានឃើញសន្តិសុខពី៥ទៅ៦នាក់បានវាយខ្ញុំ”។ លោកបានបន្ថែមទៀតថា “បើគ្មានពលរដ្ឋជួយខ្ញុំទេ ខ្ញុំអាចត្រូវគេវាយរបួសធ្ងន់ ឬក៏ស្លាប់”។

cam-photo-kem-ley_jump-2_SOVANNARAនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាត់ទុកសន្តិសុខថា ជាកម្លាំងកុម្ម៉ងដូនោះ លោកស្រី ណាលី ពីឡូក នាយករងផ្នែកតស៊ូមតិនៃអង្គការលីកាដូ បានចាត់ទុកការកោះហៅនេះថា គួរឲ្យហួសចិត្ត។

លោកស្រីបានមានប្រសាសន៍ថា “លោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ត គឺជាជនរងគ្រោះនៃការវាយដំដោយគ្មានហេតុផល”។លោកស្រីបានបន្តថា “ករណីនេះគួរឲ្យហួសចិត្ត ដោយហេតុថា បណ្តឹងលើអ្នកទាំងពីរមិនគួរត្រូវបានយកមកពិចារណាដើម្បីធ្វើការសើុបអង្កេតនោះទេ”។

លោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ត សុទ្ធតែបានដាក់ពាក្យប្តឹងសន្តិសុខមិនយូរប៉ុន្មានបន្ទាប់ពីហេតុការណ៍វាយដំកើតឡើងរួច ប៉ុន្តែ គ្មានសញ្ញាបង្ហាញថា សំណុំរឿងរបស់ពួកគាត់មានការវិវឌ្ឍទៅមុននោះឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដាច់ដោយឡែកមួយ អង្គការមិនមែនរដ្ឋាភិបាល ដែលរួមមានដូចជាអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Wacth)ជាដើម បានចាត់ទុកពាក្យបណ្តឹងរបស់សន្តិសុខថា ជាសំណុំរឿងយារយីតាមផ្លូវតុលាការដែលគ្មានការអៀនខ្មាស់។

លោក Champa Patel ប្រធានអង្គការលើកលែងទោសអន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកបានលើកឡើងថា”ជាធម្មតា ការប្រើកម្លាំងហួសហេតុមិនចាំបាច់របស់កម្លាំងកុម្ម៉ង់ដូតែងតែមិនរងការដាក់ទោសទណ្ឌនោះឡើយ ហើយអ្នកដែលធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សតែងតែជាគោលដៅនៃនីតិវិធីព្រហ្មទណ្ឌ”។

អង្គការមិនមែនរដ្ឋាភិបាលទាំងនេះក៏បានចូលរួមជាមួយអង្គការលីកាដូផងដែរក្នុងការអំពាវនាវឲ្យតុលាការទម្លាក់ចោលបណ្តឹងរបស់សន្តិសុខ ហើយចាត់វិធានការឲ្យបានតឹងរឹុងលើការចោទប្រកាន់ពីបទវាយដំដែលលោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ត ប្តឹងពួកគេ។

លោក លី សុផាណា អ្ននាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងថា តុលាការកំពុងធ្វើការលើបណ្តឹងដែលដាក់ប្តឹងសន្តិសុខហើយ ប៉ុន្តែ បានបដិសេធមិននិយាយឡើយថា តើខ្លួនបានសាកសួរនរណាម្នាក់ហើយឬនៅ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស