29 C
Phnom Penh

សវនាការ​​​​​​បណ្តឹង​​​គំរាម​​​សម្លាប់តាម​​​ហ្វេសប៊ុក​​​​​​​​​បង្ហាញ​​​ពី​​ស្តង់​​​ដារ​​​ពីរ​​​របស់​​​តុលាការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើទោះជាមិនមានវត្តមានដើមចោទក៏ដោយ ក៏កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសពលករចំណាកស្រុកអាយុ២៧ឆ្នាំម្នាក់ពាក់ព័ន្ធការបង្ហោះ សារតាមហ្វេសប៊ុកគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រីដែរ។ ការគំរាមស្រដៀងគ្នានេះ លើលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងកាលពីឆ្នាំមុនត្រូវអាជ្ញាធរច្រានចោលដោយលើកឡើងថា ពួកគេមិនអាចសើុបអង្កេតករណីនេះដោយគ្មានការដាក់ពាក្យបណ្តឹងបានឡើយ។

លោក លី សុខឡេង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអះអាងកាលពីម្សិលមិញថា មិនមានការដាក់ពាក្យបណ្តឹងនៅក្នុងករណីប្តឹង វ៉ែន សុភាព ដែលក៏ហៅថា សាម សុភាព និងដំបូងត្រូវបានក្រុមមន្ត្រីហៅថា សាម ភាព។ ទោះយ៉ាងណា វ៉ែនសុភាព ត្រូវបានចាប់ខ្លួនកាលពីខែតុលា បន្ទាប់ពីត្រឡប់មកពីប្រទេសថៃទៅលេងស្រុកកំណើតរបស់ខ្លួននៅខេត្តព្រៃវែងនោះឡើយ។

WP-LastImage-34-800x533ចៅក្រម លី សុខឡេង បានអានខ្លឹមសារនៅក្នុងសារចំនួនពីរបង្ហោះតាមទំព័រហ្វេសប៊ុក ដែល ក្នុងនោះ វ៉ែន សុភាព សារភាពថា ខ្លួនពិតជាបានបង្ហោះមែន ហើយព្រះរាជអាជ្ញាលើកឡើងថា ការចោទប្រកាន់បទព្រហ្មទណ្ឌ ពាក់ព័ន្ធការគំរាមសម្លាប់ និងការញុះញង់ឲ្យមានការរើសអើងដែលអាចជាប់ពន្ធនាគារសរុបរហូតដល់៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់១០លានរៀល។

នៅក្នុងវីដេអូឃ្លីបមួយទៀត វ៉ែន សុភាព បានសរសេរថា “ហ៊ុន សែន អើយ ថ្ងៃនេះជាថ្ងៃអន្សារបស់អ្នកហើយ”។

នៅក្នុងការលើកឡើងក្នុងវីដេអូឃ្លីបមួយទៀតទាក់ទិនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលចុះសួរសុខទុក្ខប្រជាជនតាមបណ្តាខេត្ត ចុងចោទរូបនេះបានសរសេរថា “កាត់ក្បាលយួនគឺជាកិច្ចការរបស់កូនខ្មែរគ្រប់រូប”។

ការហៅលោក ហ៊ុនសែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថាជាអាយ៉ងរបស់រដ្ឋាភិបាលវៀតណាមនោះតែងតែត្រូវបានរំលេចឡើងនៅក្នុងការរិះគន់យ៉ាងខ្លាំងពីរបបនោះ។ នៅក្នុង “វប្បធម៌សន្ទនា”ដែលមានអាយុកាលខ្លីជាមួយបក្សសង្គ្រោះជាតិ លោក ហ៊ុន សែន បានព្យាយាមវាយធ្វើយ៉ាងណាកុំឱ្យមានការរិះគន់ទាក់ទិនជាតិសាសន៍។

វ៉ែន សុភាព បានសុំការអត់ឱនពីតុលាការដោយលើកឡើងថា ខ្លួនទើបតែបានដឹងបន្ទាប់ពីការពិតថា សារក្នុងហ្វេសប៊ុករបស់ខ្លួនអាចខុសច្បាប់។ បុរសរូបនេះបាននិយាយថាការបញ្ចេញយោបល់របស់ខ្លួនទាំងអស់ត្រូវបានចម្លងចេញពីគណនីផ្សេងទៀត ប៉ុន្តែ ខ្លួនមិនចាំថា តើគណនីមួយណាទេពេលចៅក្រមដជជីកសួរ។

នៅពេលចៅក្រមសាកសួរអំពីទង្វើរបស់ ខ្លួន វ៉ែន សុភាព បានឆ្លើយតបថា “ពីដំបូង ខ្ញុំមិនដឹងអំពីច្បាប់ទេ។ ប៉ុន្តែ ឥឡូវនេះខ្ញុំដឹងពីកំហុសរបស់ខ្ញុំហើយ។ ខ្ញុំសោកស្តាយណាស់ដែលខ្ញុំមិនដឹងអំពីច្បាប់ ហើយដោយខ្វះចំណេះដឹង គិតមិនបានជ្រៅជ្រះអំពីសារៈសំខាន់នៃច្បាប់កម្ពុជា”។

លោក សិុន វីរៈ ព្រះរាជអាជ្ញារង មិនបានអាណិតអាសូរចំពោះការអង្វរករនេះឡើយ។ លោកបានសួរចុងចោទរូបនេះថា “អ្នកបានបង្ហោះសារទាក់ទិនការរើសអើងជាតិសាសន៍ ការញុះញង់ ការគំរាមសម្លាប់។ តើជាគំនិតរបស់អ្នក ឬមាននរណាបញ្ជាអ្នក?”។

វ៉ែន សុភាព បាននិយាយថា ” វាជាគំនិតរបស់ខ្ញុំផ្ទាល់។ គ្មាននរណាម្នាក់បញ្ជាខ្ញុំ ឬណែនាំឱ្យខ្ញុំធ្វើទេ”។

លោក សិុន វីរៈ បានស្នើឲ្យចៅក្រម លី សុខឡេង ដែលគ្រោងចេញសេចក្តីសម្រេចនៅថ្ងៃទី២៤ខែកុម្ភៈ តម្កល់ការចោទប្រកាន់ទាំងនេះ។

បន្ទាប់ពីរូបថតបង្ហោះព្រោងព្រាតតាមទំព័រហ្វេសប៊ុកកាលពីខែធ្នូ ដែលបង្ហាញថា  កញ្ញា ធី សុវណ្ណថា សកម្មជនគណបក្សកាន់អំណាចមានកាន់កាំភ្លើងអមដោយសារសរសេរ ថា គ្រាប់កាំភ្លើងទាំងនេះទុកសម្រាប់កឹម សុខា នោះ លោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃបានមានប្រសាសន៍ ថា នឹងមានការចាប់ខ្លួនបើអាជ្ញាធរទទួលបានពាក្យបណ្តឹង។ ឧត្តមសេនីយ៍ ខៀវ សុភ័គ មិនអាចទាក់ទងសុំការពន្យល់ចំពោះការបកស្រាយខុសគ្នាក្នុងរឿងក្តី វ៉ែន សុភាព បានទេកាលពីម្សិលមិញ៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស