31.8 C
Phnom Penh

រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ប្រាប​់​​​​​​​ការិយាល័យ​ អ.ស.ប.​កុំឱ្យ​ជ្រៀត​​​​​ជ្រែក​​​កិច្ច​​​ការ​​​ផ្ទៃក្នុង​​​​​របស់​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសបានចាប់ផ្ដើមជាថ្មីម្ដងទៀតនូវទំនាក់ទំនងដ៏តានតឹងរបស់ខ្លួនជាមួយការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាតិកាលពីម្សិលមិញ ដោយជាថ្មីម្តងទៀតបានប្រាប់តំណាងប្រចាំប្រទេសរបស់ការិយាល័យនេះថា កុំឱ្យជ្រៀតជ្រែកកិច្ចការរបស់កម្ពុជា។

ដោយរៀបរាប់សង្ខេបប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបរយៈពេល៤៥នាទីរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី វ៉ានហៀ លី (Wan-Hea Lee) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ជាលើកទី១សម្រាប់ពួកគាត់ទាំងពីរចាប់តាំងពីការិយាល័យនេះស្ទើរតែត្រូវបានបិទកាលពីឆ្នាំមុននោះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងនេះបានមានប្រសាសន៍ថា រដ្ឋាភិបាលបានយកឱកាសនេះរំឭកប្រាប់លោកស្រី វ៉ាហៀ លី ថាឱ្យប្រយ័ត្នប្រយែង។

cam-photo-un-channa-800x533លោកបានមានប្រសាសន៍ថា លោក ប្រាក់ សុខុន “បានស្នើឱ្យ UNCHR យកចិត្តទុកដាក់គោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លោកស្រី វ៉ានហៀ លី បានជម្រាបឯកឧត្ដមទេសរដ្ឋមន្ត្រីពីភាពស្មោះត្រង់របស់លោកស្រីក្នុងការអនុវត្តភារកិច្ចករបស់លោកស្រីក្នុងក្របខណ្ឌសិទ្ធិមនុស្សតែប៉ុណ្ណោះ”។

ទោះជាយ៉ាងណា អ្វីដែលចាត់ទុកថាជាការជ្រៀតជ្រែកនោះទំនងខុសគ្នាយ៉ាងខ្លាំងរវាងរដ្ឋាភិបាល ដែលព្យាយាមបង្ក្រាបការរិះគន់ជាសាធារណៈ និងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលមានតួនាទីកំណត់ និងនិយាយចំៗអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។

នៅពេលចេញពីជំនួប លោកស្រី វ៉ានហៀ លី មិនបាននិយាយអំពីចំណុចជាក់លាក់នៃការពិភាក្សានេះឡើយ ដោយលោកស្រីលើកឡើងត្រឹមតែថាអនុស្សរណៈនៃការយោគយល់ (MoU) ដែលអនុញ្ញាតឱ្យការិយាល័យនេះនៅបើកដដែល “។

នៅពេលទាក់ទងតាមអុីម៉េល លោកស្រី វ៉ានហៀ លី បានលើកឡើងថា មានការព្រមព្រៀងរវាងការិយាល័យអង្គការសហប្រជាជាតិនេះ និងរដ្ឋាភិបាល ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមកផ្ដោតលើបញ្ហាជាក់លាក់មួយចំនួន ”ជាជាងបណ្តោយឱ្យបញ្ហាទាំងនេះក្លាយទៅជាបញ្ហាធំ”។

ទំនាក់ទំនងរវាង UNCHR និងរដ្ឋាភិបាលកាន់តែតានតឹងឡើងរហូតដល់ដំណាច់ឆ្នាំមុន ដោយMoUថ្មីមួយត្រូវបានចុះហត្ថលេខាមិនដល់ពីរសប្ដាហ៍ផងមុនពេលការិយាល័យនេះគ្រោងនឹងបិទចោល។ រដ្ឋាភិបាលបានទទូចឱ្យដាក់បញ្ចូលកថាខណ្ឌមួយទាមទារឱ្យការិយាល័យអង្គការសហប្រជាជាតិនេះគោរពអធិបតេយ្យភាពរបស់ខ្លួន ហើយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាកថាខណ្ឌដែលគេយកមកប្រើដើម្បីទប់ស្កាត់ការរិះគន់របស់បរទេស។

បញ្ហានេះបានកើតឡើងបន្ទាប់ពីមានការវាយតម្លៃពីលោកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅចុងបញ្ចប់នៃបេសកកម្មស្វែងរកការពិតរបស់លោកស្រីកាលពីខែតុលា ដែលនៅពេលនោះលោកស្រីបានរិះគន់រដ្ឋាភិបាលពីការរំលោភបំពានសិទ្ធិមនុស្ស ការចាប់មនុស្សដាក់ពន្ធនាគារដោយសាររឿងនយោបាយ និងការបណ្ដេញចេញពីដីធ្លីជាដើម។

cam-photo-black-monday-channa-2លោកស្រីបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីខែមុនថា “ខណៈដែលយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅត្រូវបានហាមឃាត់ក្រុមអ្នកតវ៉ាត្រូវបានចាប់ខ្លួនយកទៅផ្ដន្ទាទោស ហើយធ្វើការគំរាមកំហែងនោះ ការអះអាងដែលថាកម្ពុជាគោរពសិទ្ធិមនុស្ស នឹងមានផលប៉ះពាល់យ៉ាងខ្លាំង”។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំ មើលសិទ្ធិបានមានប្រសាសន៍ថា អង្គការសហប្រជាជាតិគួរកុំចាប់អារម្មណ៍លើការនិយាយពីការជ្រៀតជ្រែករបស់រដ្ឋាភិបាល។

លោកបានលើកឡើងតាមរយៈអុីម៉េលថា ”រដ្ឋាភិបាលកម្ពុជាទេគួរបញ្ឈប់ការជ្រៀតជ្រែកការងាររបស់ការិយាល័យសិទ្ធិមនុស្ស ហើយចាប់ផ្ដើមស្ដាប់ និងធ្វើតាមការលើកឡើងរបស់ខ្លួន។

លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញមានប្រសាសន៍ថា  ជំហរមិនឱ្យតម្លៃ និងគំរាមកំហែងរបស់រដ្ឋាភិបាលមកលើអង្គការសហប្រជាជាតិទំនងជានៅតែបន្តមានដដែល។

លោក អ៊ូ វីរៈ បានថ្លែងថា “ប្រាកដជាមានភាពតានតឹងពាក់ព័ន្ធបញ្ហាថាតើការរិះគន់ប៉ុណ្ណា ដែលរដ្ឋាភិបាលកម្ពុជាមានឆន្ទៈទទួលយក”។

លោកបន្តថា “ក្នុងពេលកន្លងមក រដ្ឋាភិបាលកម្ពុជាពឹងផ្អែកភាគច្រើនលើជំនួយលោកខាងលិចសម្រាប់ថវិកាជាតិ។ ប៉ុន្តែអ្វីៗទាំងអស់បានផ្លាស់ប្ដូរ ហើយខ្ញុំគិតថា កម្ពុជាមានទំនុកចិត្តបន្ថែមទៀតជាពិសេសជាមួយចិន”។

លោកបានបន្ថែមថា “អ្នកគិតថាឥទ្ធិពលលោកខាងលិចនឹងចាប់ផ្ដើមថយចុះបណ្ដើរៗ។ ខ្ញុំគិតថា នេះគឺជាអ្វីដែលម្ចាស់ជំនួយលោកខាងលិចប្រហែលជាត្រូវពទទួលយក”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស