29 C
Phnom Penh

អតីត​ប្រធាន​តុលាការ​​​​មិន​អាច​បម្រើ​ការ​ងារ​រដ្ឋ​បាន​ទៀត​ឡើយ​ ក្រោយ​​ដោះលែង​​ពីពន្ធនាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនិយាយថា អតីតប្រធានតុលាការម្នាក់ដែលតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពីបទប្រគល់រថយន្ត Audi ដែលរឹបអូសបានទៅឱ្យកូនប្រុសរបស់ខ្លួនប្រើប្រាស់ផ្ទាល់ខ្លួនត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយកាលពីម្សិលមិញ បន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគារបានមួយឆ្នាំកន្លះ ហើយនឹងត្រូវបានហាមឃាត់មិនឱ្យបម្រើការងារជាព្រះរាជអាជ្ញា ចៅក្រម ឬបុគ្គលិករដ្ឋទៀតឡើយ។

យោងតាមលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលបានឱ្យដឹងថា លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានដោះលែងពីពន្ធនាគារខេត្តកណ្ដាលនៅម៉ោងប្រហែល១០ព្រឹក។ លោកមានប្រសាសន៍ទៀតថា “យោងតាមច្បាប់ គាត់មិនអាចធ្វើជាចៅក្រម ឬព្រះរាជអាជ្ញាទៀតបានទេ”។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា លោក អាំង មាលតី គ្មានសិទ្ធិចូលបម្រើការងាររដ្ឋឡើយ ដោយសារគាត់ធ្លាប់ជាប់ពិរុទ្ធពីបទព្រហ្មទណ្ឌ។ លោកថ្លែងថា “ពេលនេះ គាត់ក្លាយជាប្រជាពលរដ្ឋធម្មតាហើយ ដូច្នេះគាត់អាចប្រកបមុខរបររកស៊ីចិញ្ចឹមខ្លួនឯងបាន”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងនៅពេលលោក អាំង មាលតី ត្រូវបានឃុំខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០១៥ថា ការចាប់ខ្លួនគាត់គួរតែធ្វើយូរណាស់មកហើយ ពីព្រោះអំពើពុករលួយបានចាក់ឫសទៅហើយនៅក្នុងតុលាការនេះ។

ប៉ុន្តែព្រះរាជអាជ្ញាបញ្ជាក់ថា អតីតប្រធានតុលាការរូបនេះនឹងមិនប្រឈមបទចោទប្រកាន់បន្ថែមទៀតទេ  ក្រៅពីទោសជាប់ពន្ធនាគារពីរឆ្នាំពីបទកេងប្រវ័ញ្ចគ្មានច្បាប់ទម្លាប់ ដែលត្រូវបានកាត់បន្ថយ៦ខែដោយព្រះរាជក្រឹត្យ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស