33 C
Phnom Penh

បក្ស​​​សង្គ្រោះជាតិ​​​ប្តេជ្ញា​​​បន្ត​​​តតាំង បន្ទាប់​​​ពី​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​សកម្មជន​​​ជាប់​​​ពន្ធនាគារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយថ្ងៃបន្ទាប់ពីរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតអនុ ម័តច្បាប់ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលផ្អាកសកម្មភាពរបស់គូប្រជែងនយោបាយ ទាក់ទិន នឹងការប្រព្រឹត្តបទល្មើសនានាដែលមិនមានចែងច្បាស់លាស់នោះ តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិកាលពីម្សិលមិញបានទៅសួរសុខទុក្ខសកម្មជនជាប់ពន្ធនាគារ ហើយបានប្តេជ្ញាមិនខ្លាចការគំរាមថ្មីនោះឡើយ។

លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទរ័ត្ន និង លោក ជាម ច័ន្ទនី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានទៅសួរសុខទុក្ខមន្ត្រី និងសកម្មជនគណបក្សប្រឆាំងកំពុងជាប់ពន្ធនាគារចំនួន១៥រូបនៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមានយុវជន គង់ រា៉យ៉ា ដែលត្រូវបានចាប់ដាក់ពន្ធនាគារកាលពីឆ្នាំ២០១៥ ពាក់ព័ន្ធការបង្ហោះសារតាមហ្វេសប៊ុកអំពាវនាវឲ្យធ្វើ “បដិវត្តន៍តាមហ្វេសប៊ុកអំពាវនាវឲ្យធ្វើ “បដិវត្តន៍ពណ៌” ។ យុវជនរូបនេះនឹងត្រូវដោះលែងវិញនៅថ្ងៃេនះ បន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៨ខែ។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដឹកនាំសហសេវិកចុះទៅពន្ធនាគារព្រៃសកាលពីម្សិលមិញ ដើម្បីសួរសុខទុក្ខមន្ត្រី និងសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ។ រូបថតៈសីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដឹកនាំសហសេវិកចុះទៅពន្ធនាគារព្រៃសកាលពីម្សិលមិញ ដើម្បីសួរសុខទុក្ខមន្ត្រី និងសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ។ រូបថតៈសីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ពេលថ្លែងនៅខាងក្រៅពន្ធនាគារ លោកស្រី មូរ សុខហួរ បានលើកឡើងថា សកម្មជនទាំងនេះមិនបានបាត់បង់ជំនឿចិត្ត និងក្តីសង្ឃឹម ដោយសារការលាលែងពីតំណែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលត្រូវបានរារាំងមិនឲ្យចូលក្នុងប្រទេសនិងប្រឈមការជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ប្រសិនបើលោកវិលត្រឡប់មកវិញនោះឃើញ។

លោកស្រី បានមានប្រសាសន៍ថា “គាត់បានផ្តាំយើងអម្បាញ់មិញថា ទោះលោកប្រធាន សម រង្ស៊ី ចាកចេញពីគណបក្សក៏ដោយ តែលោកប្រធាន សម រង្ស៊ី អត់ដែលចាកចេញពីបេះដូងគាត់ទេ…គាត់ថា គាត់នៅតែបាន[រឹងបឹុង]”។

លោកស្រីបានបន្ថែមថា “[ពួកគាត់] មានឆន្ទៈ ឧត្តមគតិជាអ្នកស្នេហាជាតិ”។

ទោះបីជាប្រឈមការគំរាមថ្មីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលរារាំងមិនឲ្យបុគ្គលជាប់ទោសដឹកនាំគណបក្សនយោបាយ និងអនុញ្ញាតឲ្យតុលាការរម្លាយគណបក្សនយោបាយទាក់ទិនការប្រព្រឹត្តបទល្មើសនានាដែលមិនមានចែងច្បាស់លាស់ក៏ដោយ តែលោកស្រី មូរ សុខហួរ បានប្តេជ្ញាថា បក្សរបស់លោកស្រីនឹងមិនដកថយឡើយ។

លោកស្រីបានថ្លែងថា “យើងដើរមួយជំហានៗឈានទៅពង្រឹងលទ្ធិប្រជាធិបតេយ្យ”។លោកស្រីបានបន្ថែមទៀតថា”ជំហាន យើងអត់មានថយក្រោយបានទេ ហើយទោះបីជាកាលៈទេសៈណាក៏ដោយ”។

លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា លោកមិនព្រួយបារម្ភចំពោះការភ្ជាប់លោកទៅនឹងការអំពាវនាវរបស់យុវជន គង់ រា៉យ៉ា ឲ្យធ្វើបដិវត្តន៍ពណ៌នោះឡើយ ជាការអំពាវនាវដែលគណបក្សប្រជាជនកម្ពុជាចាត់ទុកថា ខុសច្បាប់ ទោះបីជាការពិតឃ្លានេះត្រូវបានមជ្ឈដ្ឋានទូទៅយល់ថា ជាឃ្លាដើម្បីរៀបរាប់អំពីចលនានយោបាយអហិង្សាក៏ដោយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា វាជាឆន្ទៈផ្ទាល់ខ្លួន វាជាទស្សនៈបុគ្គលម្នាក់ៗមិនមែនឲ្យតែបុគ្គលណាដែលផ្សារភ្ជាប់ជាមួយបក្សចោទបានទេ”។

លោកបានបន្ថែមថា “យើងមិនព្រួយបារម្ភទេ។ បើសិនលែងគិតអីសោះ បើចង់កម្ទេចគណបក្សប្រជែងចោល គេអាចធ្វើបាន តែយើងឈរលើគតិយុត្តិត្រឹមត្រូវ”។

ទោះបីជាត្រូវបានរំពឹងថា នឹងអញ្ជើញចូលរួមនៅក្នុងការចុះទៅសួរសុខទុក្ខនេះក៏ដោយតែលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានសម្រេចមិនចូលរួមឡើយ ដោយសារលោកជាប់ “ប្រជុំជាមួយមន្ត្រីទូត” នេះបើយោងតាមលោក មុត ចន្ថា ប្រធានខុទ្ទកាល័យរបស់លោក៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស