33 C
Phnom Penh

ជនជាតិវៀតណាមដែល​​​​​​ធ្វើ​​​ទារុណកម្ម​​​លើ​​​កុមារ​​​​​កម្ពុជា​​​ នឹងមិនត្រូវ​​​បាន​​​ធ្វើ​​​បត្យាប័នពី​​​វៀត​​​ណាមទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើទោះជាពីដំបូងសង្ឃឹមថា បុរសដែលបានធ្វើទារុណកម្មលើកូនប្រុសអាយុ២ឆ្នាំរបស់ខ្លួនកាលពីពីរឆ្នាំមុននឹងប្រឈមការផ្តន្ទាទោសក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ស្ត្រីជាម្តាយក្មេងប្រុសរូបនោះ បាននិយាយកាលពីម្សិលមិញថា នគរបាលវៀតណាមបានប្រាប់អ្នកស្រីថា ជននេះនឹងមិនត្រូវបានធ្វើបត្យាប័នពីប្រទេសវៀតណាមឡើយ។

ង្វៀន ថាញ់ឌុង ដែលជាជនជាតិវៀតណាមត្រូវបានចាប់ខ្លួនក្នុងទីក្រុងហូជីមិញ កាលពីខែធ្នូ បន្ទាប់ពីវីដេអូឃ្លីបជាច្រើនត្រូវបានបែកធ្លាយតាមប្រព័ន្ធអីុនធឺណិតបង្ហាញថា ជននេះបានធ្វើទារុណកម្មលើក្មេងប្រុសកម្ពុជាជាច្រើនលើកដោយចំណុចមួយជននេះបានយកក្រណាត់រុំមុខក្មេងប្រុសនោះ ហើយយកឧបករណ៍ឆក់ឆក់លើដងខ្លួនក្មេងប្រុសនេះជាច្រើនកន្លែង។

ស្ត្រីជាម្តាយបាននិយាយថា នគរបាលវៀតណាមបានពិភាក្សាអំពីការផ្តន្ទាទោស ង្វៀន ថាញ់ឌុង អំឡុងការសម្ភាសរយៈពេល៤ម៉ោងកាលពីថ្ងៃច័ន្ទនៅការិយាល័យក្នុងរាជធានីភ្នំពេញរបស់អង្គភាពការពារកុមារ(CPU)ជាអង្គភាពមនុស្សធម៌ដែលបានចូលរួមក្នុងការសើុបអង្កេតនេះ។

cam-photo-child-tortureអ្នកស្រីបាននិយាយថា “ខ្ញុំបាននិយាយថា ប្រសិនបើអាច នាំជននេះមកប្រទេសកម្ពុជាហើយផ្តន្ទាទោសនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ គេនិយាយថា ដោយសារជននេះត្រូវបានចាប់ខ្លួនក្នុងប្រទេសវៀតណាម គេមិនអាចបញ្ជូនជននេះមកកម្ពុជាបានទេ។ ខ្ញុំចង់ឲ្យផ្តន្ទាទោសជននេះក្នុងប្រទេសកម្ពុជា ពីព្រោះអាចដាក់ទោសធ្ងន់ជាងក្នុងប្រទេសវៀតណាម”។

លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរីកន្លែងដែលការធ្វើទារុណកម្មកើតឡើងនោះបានមានប្រសាសន៍ថា ង្វៀន ថាញ់ឌុង អាយុ៣៤ឆ្នាំត្រូវបានតុលាការវៀតណាមធ្វើការចោទប្រកាន់កាលពីខែធ្នូពីបទប្រើហិង្សាលើអ្នកដទៃ ដែលប្រឈមការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ។ ង្វៀន ថាញ់ឌុង ត្រូវបានជាប់ពន្ធនាគារចាប់តាំងពីត្រូវបានចាប់ខ្លួនមក។

ប្រសិនបើជននេះត្រូវបានបញ្ជូនមកកម្ពុជា ជននេះ នឹងត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្មមានស្ថានទម្ងន់ទោស និងប្រព្រឹត្តអំពើសាហាវព្រៃផ្សៃដែលអាចជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ។

លោក Jame McCabe ប្រធានផ្នែកប្រតិបត្តិការនៅ CPU បានមានប្រសាសន៍បន្ទាប់ពីការចាប់ខ្លួន ង្វៀន ថាញ់ឌុង ថា ការបញ្ជូនជននេះ មកកម្ពុជាគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ ប៉ុន្តែការប្រឹងប្រែងនេះប្រាកដជួបការលំបាកដោយសារលក្ខណៈលេចធ្លោនៃរឿងក្តីនេះ។

លោកបានលើកឡើងកាលពីខែធ្នូថា ប៉ុន្តែ វានឹងមានលទ្ធផលល្អបើជននេះត្រូវបានបញ្ជូនមកផ្តន្ទាទោសមកកម្ពុជានោះ ដែលជាកន្លែងត្រឹមត្រូវសម្រាប់ធ្វើការចោទប្រកាន់”។ លោក McCabe បាននិយាយកាលពីម្សិលមិញថា គេមិនទាន់កំណត់ថា តើ ង្វៀន ថាញ់ឌុង នឹងត្រូវផ្តន្ទាទោសនៅប្រទេសណានោះឡើយ។

លោក សូ សុវណ្ណ បានមានប្រសាសន៍ ថា នគរបាលវៀតណាម៦នាក់ និងព្រះរាជអាជ្ញារងមួយរូបដែលបានមកដល់រាជធានី ភ្នំពេញកាលពីថ្ងៃច័ន្ទ បានធ្វើដំណើរទៅខេត្តមណ្ឌលគិរីកាលពីម្សិលមិញដើម្បីប្រមូលភ័ស្តុ តាងបន្ថែមទៀត ហើយបានជួបជាមួយនគរបាល និងមន្ត្រីតុលាការកម្ពុជា និងបានសម្ភាស កម្មករនៅចម្ការកាកាវកន្លែងដែលឪពុកម្តាយក្មេងប្រុសរូបនេះធ្លាប់បានធ្វើការ ហើយជាកន្លែងដែលមានការធ្វើទារុណកម្ម និងថតជាវីដេអូឃ្លីប។

លោកបានថ្លែងថា “យើងបានសហការគ្នាដើម្បីកសាងសំណុំរឿងដាក់បន្ទុកលើជនដៃដល់រូបនេះ។ យើងត្រូវបន្តសើុប អង្កេតបន្ថែមទៀត”។

លោក Stefan Struik ជនជាតិហូឡង់ ជាម្ចាស់ចម្ការ ហើយត្រូវជាមិត្តប្រុសរបស់ង្វៀន ថាញ់ឌុង ត្រូវបានចាប់ខ្លួន និងធ្វើការចោទប្រកាន់កាលពីខែធ្នូ ពីបទលាក់បាំងភ័ស្តុតាង និងមិនបានរាយការណ៍អំពីការធ្វើទារុណកម្មនោះ។ លោក Struikត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តមណ្ឌលគិរី។

លោក សូ សុវណ្ណ បានមានប្រសាសន៍ថា ក្រុមស៊ើបអង្កេតវៀតណាមមិនបានចែករំលែកព័ត៌មានអំពីសំណើរបស់កម្ពុជាសុំធ្វើបត្យាប័ន ង្វៀន ថាញ់ឌុង ឡើយអំឡុងជំនួបក្នុងខេត្តមណ្ឌលគិរីកាលពីម្សិលមិញ ។

ដោយសំដៅដល់មន្ត្រីជាន់ខ្ពស់នៃប្រទេស ទាំងពីរលោកបានថ្លែងថា “ពួកគេមិនបានឆ្លើយតបទេ។ វាអាស្រ័យលើថ្នាក់លើ”។

ក្មេងប្រុស ឪពុកម្តាយរបស់វា និងបងប្អូនស្រីពីរនាក់បានផ្លាស់ទៅក្រុងព្រះសីហនុកាលពីពាក់កណ្តាលខែធ្នូឆ្នាំមុនបន្ទាប់ពីឪពុករបស់ក្មេងប្រុសនេះត្រូវបានឧកញ៉ា ម៉ុង ឫទ្ធី ផ្តល់ការងារធ្វើនៅចម្ការស្វាយ ព្រមទាមងផ្តល់កន្លែងស្នាក់នៅ និងអាហារហូបចុងប្រចាំថ្ងៃផងដែរ។

បើទោះជាកូនប្រុសរបស់គាត់បានប្រសើរឡើងបន្តិចម្តងៗពីការប៉ះទង្គិចធ្ងន់ធ្ងរដែលវាបានជួបប្រទេះកាលពីឆ្នាំមុនក៏ដោយ ក៏ស្ត្រីជាម្តាយក្មេងប្រុសរូបនេះបាននិយាយកាលពីម្សិលមិញថា គាត់នៅតែចាំមិនភ្លេចពីវីដេអូឃ្លីបមួយដែលគាត់បានមើលពីការដែលគេធ្វើទារុណកម្មលើកូនប្រុសរបស់គាត់។

គាត់បាននិយាយថា “ការឃើញកូនប្រុសរបស់ខ្ញុំត្រូវគេធ្វើទារុណកម្មបែបនេះ ធ្វើឲ្យខ្ញុំរន្ធត់ចិត្តជាខ្លាំង។ ពេលខ្ញុំបានមើលវីដេអូនេះខ្ញុំមានអារម្មណ៍ភ័យខ្លាច ស្ទើរតែផុតដង្ហើម ហើយអួលដើមកនិយាយមិនចេញ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស