26 C
Phnom Penh

cam-photo-child-torture

Latest

អាមេរិក​ទទូច​ដល់​ប្រទេស​ជា​សមាជិក ICC ទាំងអស់​អនុវត្ត​ដីកា​ចាប់​ខ្លួន​លោក ពូទីន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken កាលពី​ថ្ងៃ​ពុធ ទី​២២ មីនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក ទទូច​ដល់​សមាជិក​ទាំងអស់​នៃ​លក្ខន្តិកៈ​នៃ​កិច្ចព្រមព្រៀង​ក្រុង​រ៉ូម អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ការ​បង្គាប់​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ក្នុង​ការ​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទៅ​ជំនុំជម្រះ​ក្ដី​នៅ​ឯ​ទីក្រុង​ឡាអេ ជា​ទីស្នាក់ការ​កណ្ដាល​របស់​តុលាការ​អន្តរជាតិ​នេះ។ លោក ពូទីន ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៧ មីនា ពាក់ព័ន្ធ​នឹង​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លោក ពូទីន ដែល​រង​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នេះ​ពាក់ព័ន្ធ​នឹង​កងទ័ព​របស់​លោក​ចាប់​ពង្រត់​កុមារ​ជនជាតិ​អ៊ុយក្រែន​ទៅ​នៅ​រុស្ស៊ី ដែល​ជា​ការ​បំបែក​ចេញពី​ឪពុក​ម្ដាយ​របស់​ពួកគេ។ បើ​តាម​អគ្គ​រដ្ឋអាជ្ញា​របស់​ប្រទេស​អ៊ុយក្រែន កុមារ​យ៉ាង​តិច​ជាង...