30 C
Phnom Penh

អ្នក​បញ្ជា​រថយន្ត​ស្ទូច​ត្រូវ​​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​​អំឡុង​ពេល​​​ស្ទូច​ស្លាក​​​សញ្ញា​ធនាគារ​ អេស៊ីលីដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកបញ្ជារថយន្តស្ទូចម្នាក់អាយុ២៧ឆ្នាំបានបង់ជីវិតកាលពីថ្ងៃច័ន្ទ ខណៈកំពុងរុះរើស្លាកសញ្ញាធនាគារអេស៊ីលីដា នៅក្នុងខេត្តកោះកុង បន្ទាប់ពីរថយន្តស្ទូចរបស់គាត់បានប៉ះចំខ្សែភ្លើងធំស្រាត នេះបើយោងតាមមន្ត្រីធនាគារម្នាក់បានបញ្ជាក់កាលពីម្សិលមិញ។

លោក សាយ ខាន់ ប្រធានសាខាធនាគារមានប្រសាសន៍កាលពីម្សិលមិញថា ខណៈពេលលោក ឈុំ ចិត្រ ដែលខាងធនាគារជួលឱ្យមករុះរើស្លាកសញ្ញាចេញពីសាខាធនាគារមួយក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល កំពុងតែប្រើរថយន្តលើកស្លាកនោះ ស្រាប់តែដៃរបស់រថយន្តស្ទូចបានប៉ះចំខ្សែភ្លើងនៅពីលើ បណ្ដាលឱ្យចរន្តអគ្គិសនីដ៏ខ្លាំងរត់បុកចូលក្នុងរាងកាយរបស់គាត់។

លោកបានលើកឡើងទៀតថា លោក ឈុំ ចិត្រ ដែលគេបានប្រាប់ជាមុនឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ បានបាត់បង់ជីវិតនៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យមូលដ្ឋាន។ “បុគ្គលិករបស់ខ្ញុំបានបញ្ជាក់ [ប្រាប់គាត់] ហើយថា ខ្សែភ្លើងនៅពីលើគឺសុទ្ធតែស្រាត”។

បច្ចុប្បន្នធនាគារអេស៊ីលីដាកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្ដូររូបសញ្ញារបស់ខ្លួនទូទាំងប្រទេស បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញបញ្ជាកាលពីសប្ដាហ៍មុនឱ្យធនាគារនេះប្ដូរចេញនូវរូបសញ្ញារបស់ខ្លួនដែលមានអាយុកាល២៣ឆ្នាំមកហើយ នោះគឺរូបហង្សពណ៌មាសដែលស្ថិតនៅចំកណ្ដាលនៃរង្វង់មូលពណ៌ខៀវ ដោយសារតែវាស្រដៀងទៅនឹងរូបសញ្ញារបស់ក្រសួង៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស