33 C
Phnom Penh

ក្រុម​​​អធិការ​​​កិច្ច​​​ចុះទៅ​​​ស៊ើប​​​អង្កេត​​​ករណី​​​ស្នងការ​​​ខេត្ត​​​រង​​​ការចោទ​ប្រកាន់​​​​​​​​ពី​​​បទ​​​ពុករលួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ក្រុមស៊ើបអង្កេតបានចុះទៅដល់ខេត្តកំពង់ធំហើយដើម្បីបន្តពិនិត្យការចោទ ប្រកាន់ដែលថា លោកស្នងការខេត្ត និងស្នងការរងពីររូបទៀតទទួលបានប្រាក់សំណូករហូតដល់៧.០០០ដុល្លារជាថ្នូរនឹងការផ្តល់ការងារ ឬការដំឡើងតួនាទី។

ក្រសួងមហាផ្ទៃបានបញ្ជូនក្រុមអធិការកិច្ចមួយក្រុមបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីមន្ត្រីនគរបាល៦រូបដែលបានចោទចៅហ្វាយនាយរបស់ខ្លួនគឺលោក ជូ សំអាន និងអនុរបស់លោកគឺលោក អិុត គឹមស៊ុន និងលោក ខៀវ ចាន់នី ថាបានយកលុយពី៥០០ដុល្លារទៅ៧.០០០ដុល្លារសម្រាប់ការតែងតាំងតួនាទីផ្សេងៗនៅក្នុងជួរនគរបាល។

លោក ខៀវ សុភ័គ អ្នកនាំាពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់តាំងក្រុមអធិការកិច្ច៥រូបឱ្យចុះទៅស៊ើបអង្កេតពាក្យបណ្តឹងនោះ ប៉ុន្តែលោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

cam-photo-generals-channa-WEB-ONLY-800x533លោក ខៀវ ចាន់នី ស្នងការរងមួយរូបក្នុងចំណោមស្នងការរងពីររូបដែលរងការចោទប្រកាន់នោះ បានមានប្រសាសន៍ថា លោកបានជួបជាមួយក្រុមអធិការកិច្ច៣រូបកាលពីម្សិលមិញរយៈពេលជាងមួយម៉ោង។

លោកបានថ្លែងថា “ខ្ញុំបានប្រាប់ពួកគាត់ថា ខ្ញុំមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ក្នុងពាក្យបណ្តឹងឡើយ។ ខ្ញុំមិនបានយកលុយសម្រាប់ការតែងតាំង និងការដំឡើង តួនាទីអ្វីឡើយ”។

ចំណែកឧត្តមសេនីយ៍ទោ ជូ សំអាន វិញ លោកបានលើកឡើងថា “ខ្ញុំមិនដឹង…ថា តើគាត់ទទួលបានលុយពីការតែងតាំង និងការដំឡើងតួនាទី ឬក៏អត់នោះឡើយ”។

ឧត្តមសេនីយ៍ទោ ជូ សំអាន បានថ្លែងថា លោកមិនទាន់ត្រូវបានសាកសួរនៅឡើយទេ ពីព្រោះលោកមករាជធានីភ្នំពេញដើម្បីចូលរួមសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។ លោកបានបដិសេធការចោទប្រកាន់ពីបទសូកប៉ាន់នោះ ប៉ុន្តែបានលើកឡើងថា លោកនៅតែបារម្ភថា លោកអាចបាត់បង់ការងារ។

លោកបានមានប្រសាសន៍ថា “ខ្ញុំបារម្ភពីការស៊ើបអង្កេតនេះ ពីព្រោះខ្ញុំគិតថា តួនាទីរបស់ខ្ញុំជាស្នងការខេត្តនឹងអាចត្រូវបាត់បង់ ប្រសិនបើថ្នាក់លើជឿការពន្យល់របស់ដើមបណ្តឹងទាំង៦នាក់នេះ”។

លោកបានថ្លែងថា លោកមានបំណងដាក់ពាក្យបណ្តឹងបកវិញ ហើយកំពុងប្រមូលភ័ស្តុតាងដាក់ជូនទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ស ខេង  តបទៅកូនចៅរបស់លោកវិញ។

កាលពីថ្ងៃអង្គារ លោកឧត្តមសេនីយ៍ទោ ជូ សំអាន បានអះអាងថា តាមពិតមន្ត្រីនគរបាលទាំង៦នាក់នេះទៅវិញទេជាអ្នកដែលតែងតែទទួលប្រាក់សំណូកក្នុងការស្នើសុំឱ្យតែងតាំងមិត្តភក្តិរបស់ខ្លួននោះ ហើយបានដាក់ពាក្យប្តឹងបន្ទាប់ពីលោកបានច្រានចោលសំណើនោះ។

លោកបានមានប្រសាសន៍ថា ដើមបណ្តឹង ទាំងនេះ “បានមកជួបខ្ញុំ ហើយសុំឱ្យខ្ញុំរៀបចំការតែងតាំង និងការដំឡើងតួនាទីដល់មនុស្ស របស់គេ ហើយពួកគេមិនសប្បាយចិត្តនៅពេលខ្ញុំបដិសេធ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស