34 C
Phnom Penh

ម្ចាស់​​​សណ្ឋាគារ​​​​​​តួកគី​​​​​​​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​ពីបទ​​​​​​វាយ​​​បុរស​​​ម្នាក់នឹង​ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាននិយាយថា ម្ចាស់ផ្ទះសំណាក់ជនជាតិតួកគីម្នាក់ដែលមានប្រវត្តិប្រើហិង្សាត្រូវបានចាប់ដាក់ពន្ធនាគារវិញកាលពីថ្ងៃសុក្រ បន្ទាប់ពីបានយកដំបងឫស្សីដេញវាយបុរសតួកគីម្នាក់ទៀតក្នុងក្រុងព្រះសីហនុ។

យោងតាមលោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុដែលបានបង្ហោះសារក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា មេម៉េដ តេកូគ្លូ (Mehmet Tekoglu) អាយុ៤២ឆ្នាំ បានយកដំបងឫស្សីប្រវែងកន្លះម៉ែត្រដេញវាយបុរសអាយុ៣៨ឆ្នាំម្នាក់ដែលប្រាប់អត្តសញ្ញាណត្រឹមតែថា អូសធើក (Ozturk) កំពុងជិះម៉ូតូ នៅពេលជនរងគ្រោះដួល។

តេកូគ្លូ បានប្រាប់អ្នកយកព័ត៌មានក្នុងឆ្នាំ២០១៥ថា បូរ៉ា អូសធើក (Bora Ozturk) ពាណិជ្ជករជនជាតិតួគីដែលជាគូសត្រូវ បានបើករថយន្តដេញបាញ់លោកតែមិនបានសម្រេច។

លោក ស៊ុត សំអុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២រសៀលថ្ងៃព្រហស្បតិ៍ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយសារជម្លោះពាក់ព័ន្ធរឿងរកស៊ី។ លោកបានថ្លែងថា ជនរងគ្រោះកំពុងជិះម៉ូតូជាមួយប្រពន្ធរបស់ខ្លួន។

លោក ស៊ុត សំអុន បានមានប្រសាសន៍ថា ជនសង្ស័យគឺជាម្ចាស់សណ្ឋាគារ MK City ដែលមាន២០បន្ទប់នៅក្បែរចំណតរថយន្តក្រុងព្រះសីហនុ។

WP-LastImage-29-800x532លោក សំ សុផល ប្រធានពន្ធនាគារខេត្តមានប្រសាសន៍កាលពីម្សិលមិញថា តេកូគ្លូ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា ដែលប្រឈមការជាប់ពន្ធនាគារអតិបរមារហូតដល់៣ឆ្នាំ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តដើម្បីរង់ចាំការជំនុំជម្រះ។

តេកូគ្លូ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារកាលពីខែមីនា ឆ្នាំ២០១៥ ដោយអនុវត្តទោសរយៈពេលជាច្រើនខែ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាដោយបានចាក់បុរសជនជាតិអូស្រាអែលម្នាក់។ នគរបាលបាននិយាយនៅពេលនោះថា ការចាក់នេះគឺជាការសងសឹករបស់ តេកូគ្លូ ដែលបានគេចផុតពីស្លាប់ក្នុងហេតុការណ៍បើករថយន្តដេញបាញ់នោះបណ្ដាលឱ្យជនជាតិខ្មែរម្នាក់ដែលនៅក្បែរនោះត្រូវគ្រាប់ចំជើង។

មិនយូរប៉ុន្មានបន្ទាប់ពីត្រូវបានដោះលែងកាលពីចុងឆ្នាំនោះ តេកូគ្លូ បានមកកាន់ការិយាល័យកាសែតខេមបូឌា ដេលី នៅក្នុងរាជធានីភ្នំពេញ ហើយបានអះអាងពីការបើករថយន្តដេញបាញ់នេះថាដោយសារជម្លោះជាមួយពាណិជ្ជករជនជាតិតួកគីជាគូសត្រូវនេះរួមទាំង អូសធើកផងដែលខ្លួននិយាយថា  បានឃុបឃិតជាមួយនគរបាលដើម្បីទម្លាក់កំហុសលើរូបគាត់នៅក្នុងហេតុការណ៍ចាក់សម្លាប់នោះ។

កាលពីខែមករាឆ្នាំមុន គាត់ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់អ្វីឡើយ បន្ទាប់ពីប្រើកាំបិតប៉័ងតោការពារខ្លួនទប់ទល់នឹងអតីតបុគ្គលិកម្នាក់ម្នាក់ប្រដាប់ដោយដាវ ដែលធ្វើការសងសឹកបន្ទាប់ពីត្រូវបានបណ្ដេញចេញពីការងារ។ តេកូគ្លូ បានគំរាមចាត់វិធានការតាមផ្លូវច្បាប់មកលើកាសែតខេមបូឌា ដេលី ប្រសិនបើសរសេរឈ្មោះរបស់ខ្លួននៅក្នុងអត្ថបទស្តីពីហេតុការណ៍នោះ។

លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃព្រហស្បតិ៍ថា តេកូគ្លូ គឺជាមនុស្សដដែលដែលប្រើអំពើហិង្សា។

លោកសរសេរថា “បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ ជនសង្ស័យរូបនេះនៅតែបន្តបង្កបញ្ហាឥតឈប់ឈរដោយប្រើអំពើហិង្សាលើជនបរទេសជាច្រើននាក់”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស