26 C
Phnom Penh

ដំរី​​​មួយ​​​ហ្វូង​​​ធំ​​​រហូត​​​ដល់​​​ទៅ​​​១១ក្បាល​​​ត្រូវបាន​​​ជួយ​​​សង្គ្រោះ​​​ពី​​​រណ្តៅ​​គ្រាប់បែក​​​អាមេរិកនៅ​​​មណ្ឌល​​​គិរី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេលសត្វដំរី១១ក្បាលបានជាប់នៅក្នុងរណ្ដៅភក់ដ៏ជ្រៅមួយដែលកើតឡើងដោយសារការទម្លាក់គ្រាប់បែករបស់អាមេរិកអំឡុងសង្គ្រាមនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីនោះ សហគមន៍មូលដ្ឋានបានប្រមូលកម្លាំងគ្នាដើម្បីជួយសង្គ្រោះ។ ប្រតិបត្តិការជួយសង្គ្រោះដែលមានការចូលរួមពីអ្នកភូមិ និងអង្គការសត្វព្រៃចំនួន៤បានប្រឹងប្រែងយ៉ាងខ្លាំងកាលពីព្រឹកម្សិលមិញដើម្បីសង្គ្រោះសត្វដំរីដែលជាប់ក្នុងរណ្តៅភក់ស្អិតនេះរយៈពេលប្រហែល៤ថ្ងៃមកហើយ។

លោកបានបន្ថែមថា លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថានខេត្តបានមានប្រសាសន៍ថា លោកត្រូវបានទាក់ទងដោយអ្នកភូមិដែលរស់នៅក្បែររណ្តៅដែលកើតឡើងដោយសារ “ការទម្លាក់គ្រាប់B52 របស់អាមេរិក ហើយ ក្រោយមកអ្នកភូមិបានស្តារដើម្បីស្តុកទឹក”។

លោកបានមានប្រសាសន៍ថា ព្រៃដែលសត្វដំរីស្វែងរកអាហារនោះគឺនៅជិតនឹងរណ្តៅនោះដែលមានជម្រៅប្រហែល៣ម៉ែត្រ និងប្រវែង១០ម៉ែត្រ។

WP-LastImage-37-800x533លោក កែវ សុភ័គ បានទៅដល់នៅម៉ោងប្រហែល១០ព្រឹកដោយមានការចូលរួមពីឧទ្យានុរក្សមកពីដែនជម្រកសត្វព្រៃ អ្នកភូមិ និងបុគ្គលិកមកពីអង្គការ WWF, អង្គការ WCS អង្គការសម្ព័ន្ធភាពសត្វព្រៃ និងអង្គការថែរក្សាសត្វដំរី ជីវភាពរស់នៅ កិច្ចផ្តួចផ្តើម និងបរិស្ថាន (ELIE) ។

ប្រជាពលរដ្ឋបានប្រើដៃ និងដែកត្រសេះដើម្បីជីកជម្រាលមាត់រណ្តៅ ដោយដាក់មែកឈើ និងគល់ឈើឲ្យហាប់ដើម្បីជួយសត្វដំរីឲ្យឡើងរួចពីរណ្តៅ។

លោកស្រី Jemma Bullock ប្រធានកម្មវិធីនៅ ELIE បានមានប្រសាសន៍ថា សត្វដំរីទាំងនេះមិនត្រូវទុកឲ្យនៅជាប់យូរពេកអ៊ីចឹងទេ។

លោកស្រីបានមានប្រសាសន៍ថា “សត្វដំរីទាំងនេះបានជាប់នៅទីនោះយ៉ាងហោចណាស់ក៏ពីរថ្ងៃមកហើយដែរ ព្រោះកូនដំរីអស់កម្លាំងជាខ្លាំង ហើយពួកវាដេកស្ប៉ាបដោយប្រមោយរបស់វាលៀនចេញពីភក់។ប្រសិនបើយើងមិនជួយសង្គ្រោះពួកវាកាលពីម្សិលមិញទេនោះ សត្វដំរីនេះប្រហែលជានឹងងាប់ដោយសារអស់កម្លាំងមិនខានឡើយនៅថ្ងៃនេះ”។

លោកស្រី Bullock បានថ្លែងថា សត្វដំរី១០ក្បាលបានឡើងរួចពីរណ្តៅនៅម៉ោង៣និង៣០នាទីរសៀល។ គេចំណាយពេលអស់១ម៉ោងទៀតដើម្បីទាញកូនដំរីដោយប្រើខ្សែ។

លោកស្រី Bullock បានបន្ថែមថា “យើងបានឮដំរីផ្សេងទៀតនៅក្នុងហ្វូងកំពុងរង់ចាំ ដូច្នេះយើងពិតជាមានជំនឿថា កូនដំរីនេះមិនអីទេ ហើយពួកវានឹងជួបគ្នាវិញនៅក្នុងព្រៃ”។ លោកស្រីបានប៉ាន់ប្រមាណថា ដំរីចាស់ជាងគេអាយុប្រហែល៣០ឆ្នាំ ហើយដំរីដែលក្មេងជាងគេអាយុប្រហែល១ឆ្នាំ។

លោក កែវ សុភ័គ បានមានប្រសាសន៍ ថា យោងតាមទិន្នន័យបានឲ្យដឹងថា ចំនួនសត្វដំរីនៅក្នុងខេត្តមណ្ឌលគិរីមានពី២០០ក្បាលទៅ២៥០ក្បាល។

លោកបានបន្ថែមថាមន្ទីរបរិស្ថាននឹងពិចារណាធ្វើជម្រាលនៅរណ្តៅនោះ ឬធ្វើរបងព័ទ្ធជំុវិញកន្លែងនោះដើម្បីការពារកុំឲ្យសត្វដំរីធ្លាក់ចូលទៀត។

កាលពីសប្តាហ៍មុនដំរីឈ្មោលមួយក្បាលអាយុប្រហែល៤០ឆ្នាំត្រូវបានឆក់ងាប់ដោយសារខ្សែភ្លើងដែលមានចរន្តខ្លាំងនៅភូមិមួយស្ថិតក្នុងខេត្តព្រះសីហនុ៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស