29 C
Phnom Penh

កសិករ​ម្នាក់ស្លាប់​ដោយសារ​ត្រូវ​អូប័រ​បុក ពេល​ជិះរ៉ក​ខ្សែ​កាប​ធ្លាក់​មកទាប​នឹង​ទឹកពេក​នៅក្នុង​ស្រុក​ទឹក​ឈូរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមនគរបាលបានឲ្យដឹងថា កសិករម្នាក់បានស្លាប់ដោយសារខ្សែកាប ដែលគាត់ចងធ្វើជាខ្សែរ៉កឆ្លងកាត់ព្រៃទឹកឈូ ក្នុងស្រុកទឹកឈូរ ខេត្តកំពត បានធ្លាក់ទាបជ្រុលជិតដល់ទឹក ហើយគាត់ត្រូវអូប័រដែលបើកឆ្លងកាត់បុក។

លោក សុច ហ៊ា នាយប៉ុស្តិ៍នគរបាលឃុំស្ទឹងកែវបានលើកឡើងថា លោក ហេង មុ៉ត អាយុ៤៩ឆ្នាំបានជិះរ៉កខ្សែកាបឆ្លងកាត់ទឹកកាលពីរសៀលថ្ងៃសុក្រ នៅពេលនោះស្រាប់ តែជើងរបស់គាត់ត្រូវអូប័រមួយគ្រឿងបុកធ្វើឲ្យគាត់ធ្លាក់ចូលក្នុងទឹកតែម្តង។អូប័រនេះបានឈប់ ប៉ុន្តែរកមិនឃើញកសិកររូបនេះឡើយ។ ពេលលោក ហេង មុ៉ត មិនបានត្រឡប់ទៅផ្ទះវិញដើម្បីទទួលទានអាហារពេលល្ងាចនោះ ប្រពន្ធរបស់គាត់បានទៅប្រាប់សាច់ញាតិម្នាក់។

សពរបស់លោក ហេង មុ៉ត ត្រូវបានអ្នកជិតខាងម្នាក់ប្រទះឃើញនៅពេលព្រឹក។

លោក សុច ហ៊ា បានមានប្រសាសន៍ថា “ហេតុការណ៍នេះកើតឡើងដោយសារអ្នកបើកអូប័រ បើកលឿនពេក ហើយអ្នកជិះរ៉កខ្សែកាបធ្លាក់មកទាបពេក”។

លោក ជុំ សាគុណ មេភូមិម្លិចគល់ បានលើកឡើងថា លោកបានដាស់តឿនលោកហេង មុ៉ត កុំឲ្យចងខ្សែកាបបែបនេះអី ព្រោះលោកខ្លាចក្មេងៗក្នុងភូមិមកលេង ហើយធ្លាក់ចូលទឹកលង់ស្លាប់។ លោកបន្ថែមថា សាច់ ញាតិជនរងគ្រោះខ្លាចមិនហ៊ានរាយការណ៍ អំពីការស្លាប់នេះទេ ដោយសារខ្លាចក្រែងក្រុមហ៊ុនអូប័រដាក់ពាក្យប្តឹងបកវិញ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស