31 C
Phnom Penh

ដំរី​​​​ឈ្មោលជា​ឃាត​ករ​​កំពុង​គេច​​​ខ្លួន​នៅ​ឡើយ ខណៈ​​​ក្រុម​​អ្នក​​​​ជំនាញ​មក​​​​ដល់​​​ដើម្បី​​​តាម​​ចាប់​វា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដំរីឈ្មោលមួយក្បាលដែលបានព្រេចម្ចាស់របស់វារហូតដល់ស្លាប់កាលពីថ្ងៃពុធ រួចរត់ចូលព្រៃក្នុងខេត្តមណ្ឌលគិរីនោះ ពេលនេះត្រូវគេប្រទះឃើញនៅភូមិមួយក្បែរនោះ ខណៈថ្ងៃនេះអ្នកជំនាញមួយក្រុមព្យាយាមចាប់វាដោយប្រើកាំភ្លើងបាញ់ឲ្យសន្លប់។

ខណៈដំរីនេះកំពុងដឹកភ្ញៀវទេសចរ ស្រាប់តែវាងាករកហ្មរបស់វាឈ្មោះ ជឿង ទៀង អាយុ ៤៥ឆ្នាំ ហើយវាយប្រហារគាត់នឹងប្រមោយ មុនពេលព្រេច (ជាន់) ជនរងគ្រោះ។

WP-LastImage-8-800x533លោកស្រី ជេម៉ា ប៊ុលឡក់ (Jemma Bullock) នាយកកម្មវិធីនៅអង្គការថែរក្សាសត្វដំរី ជីវភាពរស់នៅ កិច្ចផ្តួចផ្តើម និងបរិស្ថានហៅកាត់ ELIE មានប្រសាសន៍ថា ទង្វើរបស់ដំរីនេះប្រហែលដោយសារវាជារដូវដោយញីដោយឈ្មោល ហើយវាត្រៀមខ្លួនជាស្រេចដើម្បីពាក់មេ។

ដំរីនេះបានរត់ចូលព្រៃក្បែរភូមិកាតាង ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ជាមួយដំរីញីមួយក្បាលទៀតក្រោយពីវាយប្រហារជនងគ្រោះរួច។

លោកស្រី ជេម៉ា ប៊ុលឡក់ មានប្រសាសន៍ ថា “នៅពេលវាចូលទៅជិតដំរីញី វាបានបង្ហាញ សញ្ញាកាចអំឡុងរដូវដោយញីដោយឈ្មោល។ វាកំពុងខឹងនៅឡើយ”។

លោក កែវ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្តមានប្រសាសន៍ថា ប្រតិបត្តិការតាមចាប់ដំរីទាំងពីរមកវិញនឹងចាប់ផ្តើមម្តងទៀតនៅថ្ងៃនេះ។ លោកស្រី ជេម៉ា ប៊ុលឡក់ បញ្ជាក់ថា អ្នកជំនាញមកវិញមកដល់ជាមួយនឹងកាំភ្លើងបាញ់ឲ្យសន្លប់៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស